ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋា​ភិ​បាល​បំពាក់​មេដាយ​សហ​មេត្រី​ដល់​ដៃគូ​អភិវឌ្ឍន៍

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​សម្រេច​ប្រគល់​មេដាយ​សហ​មេត្រី​ថ្នាក់​ធិប​ ឌិន​្ទ ថ្នាក់​សេនា​ មុនី​សារាភណ្ឌ​ និង​ថ្នាក់​អស្ស​ឫទ្ធិ​ជូន​មន្ត្រី​ដៃ​គូ​អភិវឌ្ឍន៍​ចំនួន​១០​នាក់​របស់​ GIZ-CIDA និង Finland មក​ពី​ប្រទេស​ហ្វាំង​ឡង់ អាល្លឺ​ម៉ង់​ កា​ណា​ដា​ និង​មាន​ម្នាក់​នៅ​កម្ពុជា ដោយ​សារ​តែ​អ្នក​ទាំង​នោះ​មាន​ស្នា​ដៃ​ល្អ​នៅ​ក្នុង​ការ​

រាជធានីភ្នំពេញ ៖ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​សម្រេច​ប្រគល់​មេដាយ​សហ​មេត្រី​ថ្នាក់​ធិប​ឌិន​្ទ ថ្នាក់​សេនា​ មុនី​សារាភណ្ឌ​ និង​ថ្នាក់​អស្ស​ឫទ្ធិ​ជូន​មន្ត្រី​ដៃ​គូ​អភិវឌ្ឍន៍​ចំនួន​១០​នាក់​របស់​ GIZ-CIDA និង Finland មក​ពី​ប្រទេស​ហ្វាំង​ឡង់ អាល្លឺ​ម៉ង់​ កា​ណា​ដា​ និង​មាន​ម្នាក់​នៅ​កម្ពុជា ដោយ​សារ​តែ​អ្នក​ទាំង​នោះ​មាន​ស្នា​ដៃ​ល្អ​នៅ​ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​គាំទ្រ​ដល់​អនុវិស័យ​រដ្ឋ​បាល​ដី​ធ្លី​ អនុ​វិស័យ​រៀប​ចំ​ដែន​ដី​ និង​អនុ​វិស័យ​បែង​ចែក​ដី​ធ្លី​នៅ​កម្ពុជា​។ ពិធី​នេះ​រៀបចំ​ធ្វើ​ឡើង​នៅ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម​ និង​សំណង់​កាល​ពី​ថ្ងៃទី​២៤​ សីហា ក្រោម​អធិបតី​ភាព​លោក​អ៊ឹម ឈុន​លឹម​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូប​នីយ​កម្ម​។

លោក​អ៊ឹម ឈុន​លឹម ​ថ្លែង​ថា ប្រទេស​អាល្លឺ​ម៉ង់​ កាណាដា និង​ហ្វាំង​ឡង់​គឺ​ជា​ដៃ​គូ​អភិ​វឌ្ឍន៍​ដ៏​មាន​សារ​សំខាន់​ និង​យូរ​អង្វែង​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ជួយ​គាំ​ទ្រ​ដល់​វិស័យ​សំខាន់ៗ​ជា​ច្រើន​នៅ​កម្ពុជា។ ជាក់​ស្តែង​ចំពោះ​វិស័យ​ដី​ធ្លី​ រដ្ឋាភិ​បាល​អាល្លឺ​ម៉ង់​ ហ្វាំង​ឡង់​ និង​កាណា​ដា​បាន​ជួយ​​ផ្តល់​ជំនួយ​ទាំង​ផ្នែក​បច្ចេក​ទេស​ និង​ហិរញ្ញ​ប្ប​ទាន​តាំង​ពី​​​ពាក់​កណ្តាល​ទស​វត្ស​ទី​៩០​មក​ម្ល៉េះ។ ការ​ជួយ​ជ្រោម​ជ្រែង​របស់​ដៃ​គូ​អភិវឌ្ឍ​​ន៍​ទាំង​៣​នេះ​បាន​បម្រើ​ដល់​ផល​ប្រយោជន៍​របស់​កម្ម​វិធី​ដី​​ធ្លី​ទាំង​មូល ដែល​ក្នុង​នោះ​រួមមាន​ អនុ​វិស័យ​រដ្ឋ​បាល​ដី​ធ្លី អនុវិស័យ​រៀប​ចំ​ដែន​ដី​ និង​អនុ​វិស័យ​បែង​ចែក​ដី​ធ្លី​។ មួយ​ភាគ​ធំ​នៃ​ជំនួយ​ឥ​ត​សំណង​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​អនុ​វិស័យ​រដ្ឋ​បាល​ដី​ធ្លី​ក្នុង​គោល​ដៅ​កសាង​សមត្ថ​ភាព​ ពន្លឿន​ការ​ងារ​ចុះ​បញ្ជី​ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ ការ​ងារ​ដោះ​ស្រាយ​វិវាទ​ ការ​ងារ​គោល​នយោ​បាយ​វាយ​តម្លៃ​ដី​ធ្លី ការ​ងារ​អនុ​វត្ត​​សារាចរ​លេខ​០៣ និង​ការ​ងារបញ្ជ្រាប​សម​ភាព​រវាង​បុរស​ និង​ស្ត្រី​(យេន​ឌ័រ)។ល។

ដៃ​គូ​អភិ​វឌ្ឍន៍​បាន​ចាត់​ទុក​អនុ​វិស័យ​ទាំង​បី​នោះ​ជា​អនុ​វិស័យ​ដ៏​មាន​សារ​សំខាន់​ដោយ​បាន​ផ្តល់​ការគាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ និង​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​គ្រប់​កាលៈ​ទេសៈ​។ ក្រោម​ជំនួយ​មនុស្ស​ធម៌​នេះ​​ រាជ​រដ្ឋា​ភិ​បាល​បាន​អនុវត្ត​ និង​សម្រេច​លទ្ធ​ផល​គួរ​ជា​ទី​មោទនៈ​ ដែល​នេះ​ជា​លទ្ធ​ផល​រួម​គ្នា​កើត​ចេញ​ពី​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ និង​រដ្ឋា​ភិ​បាល​ជា​ដៃគូ​អភិវឌ្ឍ​ន៍។ ចំពោះ​កាយ​វិការ​ប្រកប​ដោយ​មនុស្ស​ធម៌​របស់​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​បី​នេះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ចង​ចាំ​ជានិច្ច​ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ និង​ពុំ​អាច​បំភ្លេច​បាន​។

លោក​បញ្ជាក់​ថា ជំនួយ​គាំ​ទ្រ​របស់​ដៃ​គូ​អភិ​វឌ្ឍន៍​ទាំង​នោះពិត​ជា​បាន​ជួយ​ចូល​រួម​ចំណែក​ដល់ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​តាម​រយៈ​​ការ​ងារ​ចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​សមូហ​ភាព​ដល់​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ធានា​បាន​​សិទ្ធិ​លើ​ដី​ធ្លី និង​សុវត្ថិ​ភាព​កាន់​កាប់​ដី​ដោយ​ស្រប​ច្បាប់​របស់​ប្រជា​ពល​រដ្ឋ​ ការ​ងារ​រៀប​ចំ​ដែន​ដី​ និង​ក្រប​ខណ្ឌ​គោល​នយោ​បាយ​គតិយុត្ត​នានា​ ព្រម​ទាំងការ​ងារ​បែង​ចែក​ដី​ធ្លី​ដល់​គ្រួសារ​គ្មាន​ដី និង​ខ្វះ​ដី​។

លោក​សង្ឃឹម​ជឿ​ជាក់​ថា នា​ពេល​អនា​គត​ភាគី​ដៃ​គូ​នៅ​តែ​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​ទាំង​នោះ​ថែម​ទៀត​ដើម្បី​រួម​ចំណែក​​អនុវត្ត​ទិស​ដៅ​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍជាតិ​ និង​គោល​នយោ​បាយ​អាទិ​ភាព​ទាំង​ឡាយ​របស់​រាជ​រដ្ឋា​ភិ​បាល​សម្រាប់​នីតិ​កាល​ទី​៤​នៃ​រដ្ឋ​សភា​ដូច​មាន​ចែង​ក្នុង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​២​ ៕