ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលព្រះវស្សា​សង្ឃ​​​​​មិនគង់​ក្នុង​វត្ត​ បែរ​ជា​នៅ​ជា​មួយស្រី ត្រូវ​មន្ត្រីធម្ម​ការ​ និង​ប៉ូលិស​​​​ឃាត់​ខ្លួន​​ទាំង​យប់​

13 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​ ៖ ​​សង្ឃ​មួយអង្គ​​​ និងស្ត្រី​​​ម្នាក់ត្រូវ​បានប៉ូលិស​​​ និង​​មន្ត្រីនៃ​ការិយាល័យ​​​ធម្មការ​​​ក្រុងប៉ោយប៉ែត​​នាំ​ខ្លួន​​ទៅ​ កាន់អធិការ​ដ្ឋាន​​​​​នគរ​បាល​ក្រុង​​ទាំង​យប់​​​​ កាលពីវេលា​ម៉ោង​​​​ជាង​​​៨ ​​​ថ្ងៃទី​​២៥ សីហា ​២០១១ ខណៈ​​ពួកគេ​​​សំងំ​​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​​ក្នុងភូមិ​​​បាលិ​ លេយ្យ​​​​១ សង្កាត់​​​​​ប៉ោយ​ប៉ែត្រ ​​ក្រុង​​ប៉ោយប៉ែត ​​។ ​​

ក្រុងប៉ោយប៉ែត​ ៖ ​​សង្ឃ​មួយអង្គ​​​ និងស្ត្រី​​​ម្នាក់ត្រូវ​បានប៉ូលិស​​​ និង​​មន្ត្រីនៃ​ការិយាល័យ​​​ធម្មការ​​​ក្រុងប៉ោយប៉ែត​​នាំ​ខ្លួន​​ទៅ​កាន់អធិការ​ដ្ឋាន​​​​​នគរ​បាល​ក្រុង​​ទាំង​យប់​​​​ កាលពីវេលា​ម៉ោង​​​​ជាង​​​៨ ​​​ថ្ងៃទី​​២៥ សីហា ​២០១១ ខណៈ​​ពួកគេ​​​សំងំ​​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​​ក្នុងភូមិ​​​បាលិ​លេយ្យ​​​​១ សង្កាត់​​​​​ប៉ោយ​ប៉ែត្រ ​​ក្រុង​​ប៉ោយប៉ែត ​​។

សង្ឃ​​​អង្គ​​នេះ​​ត្រូវ​បានគេ​ចចោទប្រកាន់​​ថា ខុសពី​វិន័យ​​​ធម៌​ក្នុង​​ពេល​ចូល​​ព្រះវស្សា​ មិនគង់​ក្នុង​វត្ត​បែរ​ជា​​​មក​សំងំ​​រស់នៅជា​មួយស្រី​ក្នុង​បន្ទប់ជួលស្ងាត់​ៗ​ទៅ​វិញ។ ​​សង្ឃ និង​​ស្ត្រី​​ដែល​​សមត្ថកិច្ច​​​នាំ​ខ្លួន​ទៅកាន់​អធិការ​​នគរ​បាល​ក្រុង​​​នេះ​​ ​នាម​​បាន វីរៈ ព្រះជន្ម​​​​២៥​ឆ្នាំ ​​ជាសង្ឃ​​​គង់នៅ​វត្ត​​ឫស្សី​​សូរិយា​​​រាម ហៅ​​វត្តថ្មី ​ស្ថិតក្នុង​​ភូមិ​កើត​ហេតុ​​ខាងលើ​​។ ​ឯ​ស្ត្រី​នោះ​​ឈ្មោះ​សួង ​​រីណា អាយុ​​​​២៥​ឆ្នាំ ​ដូច​​គ្នា ​ស្នាក់​នៅ​​​ប​ន្ទប់​​ជួលចំណុច​​​កើត​ហេតុ​។

មុន​​​​ពេល​​ប៉ូលិស​​នាំ​សង្ឃ​​​​​ និង​ស្ត្រី​​​នោះ​ទៅ​កាន់​អធិការ​​​នគរបាលក្រុង​មានមនុស្ស​​ម្នា​ជា​ច្រើន​កកកុញ​​​​បាន​មក​​ចោម​រោមមើល​​​ពីខាង​មុខ​បន្ទប់ និងត្រៀប​ត្រា​​​​ពេញលើ​ដង​​ផ្លូវ​រហូត​ស្ទះចរាចរណ៍ បើក​បរ​​លែង​ចង់កើត ​ព្រោះ​តែ​​​​​គ្រប់​គ្នា​​ចង់ឃើញ ឬ​ស្គាល់​​​សង្ឃ និង​ស្ត្រី​នោះ ​តើ​ជា​នរណា​? ​​​ហេតុ​ការណ៍​​​​នេះ​គេ​ឃើញ​មាន​​មន្ត្រី​អាជ្ញាធរ​​ដែនដី​មេ​​ភូមិ​​​តំណាង​​​​​សង្កាត់​​ ពិសេស​មាន​ទាំងមន្ត្រី​​ធម្មការ និង​សាសនា​​ក្រុង​ទៀត​ផង​​បានទៅ​ដោះស្រាយ​បញ្ហា​។

តាមការ​ឱ្យដឹង​ពីប៉ូលិស​​ប្រាប់​ថា ​ការ​ដឹង​​ហេតុការណ៍​នេះ គឺដោយសារ​​​មាន​សេចក្តីរាយ​ការណ៍​​​ពីអ្នក​​ស្រុក​ថា ឃើញសង្ឃ​​អង្គនោះ​នៅ​​​តែ​​២នាក់​ជាមួយស្ត្រី​​​ខាង​លើពេលយប់​ ទើបចុះ​ទៅពិនិត្យ​​មើល​​ដល់​ចំណុច​​កើតហេតុ ក៏ឃើញ​​ជាក់ស្តែង​​​​មែន៕