ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បដិ​សេធ​​របាយ​ការណ៍​របស់​​អាមេរិក​​ស្តី​ពី​​អាវុធ​ចិន​

13 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​​ចិន​ស៊ីន​ហួ​កាល​ពី​ថ្ងៃ​ទី​២៥ សីហា បាន​ចាត់​ទុក​របាយការណ៍​មួយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​ស្តី​ពី​ការ​បង្កើន​កម្លាំង​យោធា​របស់​ចិន​ថា ជា​រឿង​ប្រឌិត​ទាំង​ដេក​លក់​ឈរ​មួយ​។ របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​ស្តី​ពី​កម្លាំង​យោធា​របស់​ចិន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ សីហា កន្លង​មក​នេះ​វាយ​តម្លៃ​ថា

ទី​ភ្នាក់​ងារ​ព័ត៌​មាន​​ចិន​ស៊ីន​ហួ​កាល​ពី​ថ្ងៃ​ទី​២៥ សីហា បាន​ចាត់​ទុក​របាយការណ៍​មួយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​ស្តី​ពី​ការ​បង្កើន​កម្លាំង​យោធា​របស់​ចិន​ថា ជា​រឿង​ប្រឌិត​ទាំង​ដេក​លក់​ឈរ​មួយ​។ របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​ស្តី​ពី​កម្លាំង​យោធា​របស់​ចិន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ សីហា កន្លង​មក​នេះ​វាយ​តម្លៃ​ថា ចិន​ខិត​ខំ​ប្រែ​ក្លាយ​កង​ទ័ព​ខ្លួន​ទៅ​ជា​កង​ទ័ព​ទំនើប​មួយ​រហូត​ដល់​ឆ្នាំ​២០២០ ដែល​អាច​បង្ក​​អស្ថេរភាព​ក្នុង​តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វិក​។

ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​ចាត់​ទុក​របាយ​ការណ៍​នោះ​ថា​ជា​រឿង​ប្រឌិត​ទាំង​ដេក​លក់​ឈរ​ក្នុង​បទ​អត្ថា​ធិប្បាយ​មួយ​របស់​ខ្លួន។ ស៊ីន​ហួ​និយាយ​ថា ចិន​បាន​បង្កើត​នយោ​បាយ​ការ​ពារ​ជាតិ​មួយ​ក្នុង​លក្ខណៈ​ការ​ពារ​ជាមួយ​នឹង​ផល​វិជ្ជ​មាន​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ខ្លួន​ដោយ​​គិត​ដល់​ទំហំ​នៃ​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម​ និង​យុទ្ធ​សាស្ត្រ​លើ​ពិភព​លោក​។ ដូច្នេះ​ចិន​មាន​សិទ្ធិ​កសាង​កង​ទ័ព​មាន​សមត្ថ​ភាព​មួយ​។ ចិន​ចាត់​ទុក​ការ​ធ្វើ​ទំនើប​ភាវូប​នីយ​កម្ម​កង​ទ័ព​ខ្លួន​ថា ជា​រឿង​សម​ស្រប​ទៅ​នឹង​ទម្ងន់​សេដ្ឋ​កិច្ច​របស់ខ្លួន​ដែល​មាន​កំណើន​ ហើយ​ការ​ចំណាយ​ខាង​យោធា​គឺ​មាន​លក្ខណៈ​ការ​ពារ ៕