ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ផ្ទុះ​លាន់​កក្រើក​ក្នុង​ស្តង់​អេត​ចាយ​​ អ្នកស្រុក​​​ថា​ ផ្ទុះគ្រាប់​​ ​ប៉ូលិស​​ថា​ ផ្ទុះធុង​សាំង​

13 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​ ៖ ​​សំឡេង​ផ្ទុះ​​​មួយគ្រាំង​​​លាន់​ចេញ​​ពី​ក្នុង​​​​ស្តង់​​​អេត​​​ចាយ​​មួយ​​​​កក្រើក​​ផ្ទះ​អ្នក​ស្រុក​ ​ធ្វើ​​ឱ្យ​ប្រជាពលរដ្ឋ​ និង​កម្មករ​នៅក្បែរ​នោះ​​រត់​ចែកជើង​គ្នា​​ព្រោង​ព្រាត​ ព្រោះសង្ស័យ​​​ថា ជា​ការ​​ផ្ទុះគ្រាប់​​​។ ហេតុការណ៍​នេះ ​​កើតឡើង​​​កាលពី​វេលា​ម៉ោង​​​​១​និង​​​៣០នាទីរសៀល​​ថ្ងៃទី​​​២៤ សីហា ២០១១ ស្ថិត​ក្នុង​​​ភូមិ​គីឡូម៉ែត្រ​​លេខ​​៤ សង្កាត់​

​ក្រុងប៉ោយប៉ែត​ ៖ ​​សំឡេង​ផ្ទុះ​​​មួយគ្រាំង​​​លាន់​ចេញ​​ពី​ក្នុង​​​​ស្តង់​​​អេត​​​ចាយ​​មួយ​​​​កក្រើក​​ផ្ទះ​អ្នក​ស្រុក​ ​ធ្វើ​​ឱ្យ​ប្រជាពលរដ្ឋ​ និង​កម្មករ​នៅក្បែរ​នោះ​​រត់​ចែកជើង​គ្នា​​ព្រោង​ព្រាត​ ព្រោះសង្ស័យ​​​ថា ជា​ការ​​ផ្ទុះគ្រាប់​​​។ ហេតុការណ៍​នេះ ​​កើតឡើង​​​កាលពី​វេលា​ម៉ោង​​​​១​និង​​​៣០នាទីរសៀល​​ថ្ងៃទី​​​២៤ សីហា ២០១១ ស្ថិត​ក្នុង​​​ភូមិ​គីឡូម៉ែត្រ​​លេខ​​៤ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត​។​

ស្តង់​​​ទទួលទិញ ​​​លក់​​អេត​ចាយ​ដែល​មាន​​សំឡេងផ្ទុះ​​​នោះ​មានម្ចាស់ឈ្មោះ​ឡាយ ​ភេទ​ប្រុស ​មានទីតាំង​​ជាប់​ផ្លូវ​​​ជាតិលេខ​៥ ​។​ បើ​តាម​ប្រភពព័ត៌​មាន​​ពី​អ្នកស្រុក​​បាន​ឱ្យ​ដឹង​ថា ក្នុងហេតុការណ៍​ផ្ទុះ​​​នោះ បណ្តាល​ឱ្យ​​បុរស​ម្នាក់​​​​ឈ្មោះម៉ៅ ​អាយុ​​​​៣២​ឆ្នាំ ​រង​របួស​​​ធ្ងន់​ចំ​ដៃ ខាងឆ្វេង ​ហើយត្រូវ​​​ដឹក​​តាម​រថយន្ត​​​កូរ៉េ​​មួយ​​​​គ្រឿង​ ពណ៌​ខៀវ ​​ជា​មួយអ្នក​​​បើក​​បរ​​ចេញទៅ​បាត់​។

ទោះបីជា​​មានប្រភព​ជាច្រើន​​​​សង្ស័យ​ថា ​​​​ជា​ការ​ផ្ទុះគ្រាប់​ក៏ដោយ ​​ប៉ុន្តែ​​​​បើ​តាមការ​ឱ្យដឹង​ពី​​លោក​​​​សេង ឡុង មេភូមិ​​គីឡូម៉ែត្រ​​​លេខ​​​៤ បាន​ប្រាប់​​​ឱ្យ​ដឹង​ថា សំឡេង​​ផ្ទុះ​នោះ​គឺជា​ការ​ផ្ទុះ​​​ធុង​សាំង​។​ ចំណែក​​លោក​​វរសេនីយ៍​ត្រី​​​អ៊ុំ សុផល ​​អធិ​ការ​​​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ក៏អះអាង​​ប្រាប់​កោះសន្តិភាព ​ដូច​គ្នា​ទៅនឹង​លោកមេ​ភូមិ​​ដែល​ថា ជាការ​ផ្ទុះធុង​​សាំង មិនមែនផ្ទុះ​​គ្រាប់​ទេ៕