ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រៀបចំ​​​បរិស្ថាន​មិនល្អ ប្រញាប់​ឱ្យ​កម្មករ​​ចូលធ្វើការ​​ពេក​ដួលសន្លប់​​ជាង​​​១៥០នាក់ ទើបស្លន់ស្លោ​

13 ឆ្នាំ មុន

ខេត្ត​​កំពង់ឆ្នាំង​​​ ៖ ​​កម្មករ​-កម្មការិនី​​​រោង​ចក្រ M.V បានរង​ការ​ទន់​​ដៃ​ទន់​ជើង​​​ដួលសន្លប់​​ជា​បន្តបន្ទាប់​​ជាង​​១៥០នាក់ទៀត​ ហើយ​​នា​វេលា​ម៉ោង​​​៩​ព្រឹក ថ្ងៃទី​​​​​២៥ សីហា ​២០១១ ត្រូវ​​​បាន​​បញ្ជូនទៅសង្គ្រោះ​​​បន្ទាន់​នៅ​មន្ទីរពេទ្យ​​​បង្អែក​​ខេត្ត ដែលមើលទៅ​​ឃើញ​​​ពួក​គេ​​ដេក​​​​ព្យួរ​សេរ៉ូម ​រដូក​រណែល​​​ពេញ​មន្ទីរពេទ្យ​។​

ខេត្ត​​កំពង់ឆ្នាំង​​​ ៖ ​​កម្មករ​-កម្មការិនី​​​រោង​ចក្រ M.V បានរង​ការ​ទន់​​ដៃ​ទន់​ជើង​​​ដួលសន្លប់​​ជា​បន្តបន្ទាប់​​ជាង​​១៥០នាក់ទៀត​ហើយ​​នា​វេលា​ម៉ោង​​​៩​ព្រឹក ថ្ងៃទី​​​​​២៥ សីហា ​២០១១ ត្រូវ​​​បាន​​បញ្ជូនទៅសង្គ្រោះ​​​បន្ទាន់​នៅ​មន្ទីរពេទ្យ​​​បង្អែក​​ខេត្ត ដែលមើលទៅ​​ឃើញ​​​ពួក​គេ​​ដេក​​​​ព្យួរ​សេរ៉ូម ​រដូក​រណែល​​​ពេញ​មន្ទីរពេទ្យ​។

កម្មករជាង​​​​១៥​០​នាក់ ដែល​ដួល​សន្លប់​នេះ គ្រាន់តែ​​ជា​ព័ត៌មាន​​ជំហានដំបូង​​ប៉ុណ្ណោះ អាច​នៅមាន​ច្រើននាក់ទៀត ​​ដែល​កំពុង​​​​​រៀបចំដឹក​ជញ្ជូន​​ទៅ​កាន់មន្ទីរពេទ្យ​ជាបន្តបន្ទាប់​ ឯ​មូល​ហេតុ​​​​ពិតប្រាកដ​​នៃការ​ដួល​​​សន្លប់ ​​អាជ្ញាធរ​​​មាន​សមត្ថ​កិច្ច​​​ និង​​មន្ត្រី​​​​​រដ្ឋបាល​​​រោងចក្រ​​​កំពុងធ្វើ​​​ការត្រួត​ពិនិត្យ​​…។ កម្មករ​​បាន​និយាយ​​ឱ្យ​ដឹង​ថា ការដួល​សន្លប់នេះ​អាច​បណ្តាល​​មកពី​​ធុំក្លិន​​ជាតិ​គីមីចេញពី​​​សាច់ក្រណាត់ និង​ធុំ​ក្លិន​ស្អុយ​​​លូ​បង្គន់ ​ព្រោះ​ថា ​​ពេលនេះ​​​គេ​​កំពុងបើក​​​គំរប​​លូ​បូម​​កាក​សំណល់​​​បង្គន់​យកទៅបោះ​​ចោល ទើបបង្ក​ឱ្យ​​បរិស្ថាន​​មិនល្អ ពិបាក​​ដក​ដង្ហើម​​​ដួលសន្លប់​​​តែម្តង​។

នៅក្នុង​​​​​រោងចក្រ M.V អគារ​​ដែល​កម្មករ​​​ដួលសន្លប់​​​ មានអគារ​លេខ​​១ ដល់​លេខ​​១០ គឺ​​​អគារ​នីមួយៗ​​​កម្មករ​​​ដួល​ពី​​៥​នាក់ ​ឡើង​​ទៅ និងខ្លះ​​​​១០​នាក់ ​ខ្លះ​២០នាក់​។ ​នៅឯ​មន្ទីរពេទ្យ​​​ឯ​ណោះវិញ ​​​កម្មករ​​​ដេក​ព្យួរ​សេរ៉ូម​​​រដូក​រណែល​ពេញ​ទាំង​​​៥អគារ ​​គឺអគារ​​របេង, អគារ​អេដស៍ អគារ​សង្គ្រោះ​បន្ទាន់ និ​ង​​អគារ​ផ្សេងៗ​ចំនួន​២​ទៀត​។​
គួររំលឹក​ថា កន្លង​មក​​ថ្មី​ៗ​នេះ កម្មក​រ-កម្មារិនី​​​នៃ​រោង​ចក្រ M.V ​ចំនួន​៨៧​នាក់​​បាន​​ទន់ដៃ​​​ជើង ​ដួលសន្លប់​​​ជា​បន្តបន្ទាប់​​ ​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​​​ស្លន់​ស្លោ​​ត្រូវមេ​ការ​​​ចាត់បញ្ជូនទៅ​សង្គ្រោះ​​បន្ទាន់​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​វេលា​ម៉ោង​​​៩​និង​​​២០នាទី​ព្រឹកថ្ងៃទី​២៣ សីហា ២០១១​។ រោងចក្រ M.V ​ជា​រោងចក្រ​តម្បាញ ស្ថិត​ក្នុង​​​ភូមិត្រពាំង​​ចិក្សា ​សង្កាត់​​កំពង់ឆ្នាំង ​​ក្រុង​កំពង់ឆ្នាំង ​ការ​ដួល​សន្លប់​​​របស់​កម្មករ​​​នេះ ​គឺ​ច្រើនលើក​ច្រើនសា​មកហើយ ​ដែលអាច​បណ្តាល​មក​ពី​​បរិស្ថាន​​មិន​​ល្អ​។ ​
ការដួលស​ន្លប់​​​លើក​នេះ​​មិនទាន់ត្រូវបានគេ​រកមូលហេតុ​​ឃើញ​នៅ​​ឡើយទេ ប៉ុន្តែ​ប្រភពពី​កម្មករ​​​បាននិយាយ​ថា បណ្តាលមក​ពី​​ធុំក្លិន​មិន​ល្អ​ថប់​ខ្យល់​​​​ដែលមុន​ដំបូង​មាន​មនុស្ស​​ម្នាក់​ ឬ​ពីរ​នាក់​ប៉ុណ្ណោះ​ទន់ដៃ​​ ទង់ជើង ​​ដួល ហើយភ្លាម​ៗ​នោះ មនុស្ស​​ជាច្រើន​នាក់ទៀត​​បានដួល​បន្ត​បន្ទាប់គ្នា​ រហូត​ដល់​​ជាង​​១៥០នាក់​ និង​នៅ​​មានអ្នក​ដួល​បន្តទៀត​៕