ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​​១៧០​គ្រួសារ​​មកពីឃុំ​​បុស​ខ្នុរ​ និង​តាអុង សុំសម្តេច​​តេជោ​​ជួយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​​ប្រជា​ពលរដ្ឋ​​​​ប្រមាណ​​​១០០នាក់ ​​តំណាង​​ឱ្យ​​​១៧០គ្រួសារ​មកពីឃុំ​​បុសខ្នុរ និង​ឃុំតាអុង ​ស្រុក​ចំការ​លើ ​ខេត្ត​កំពង់​ចាម​ ​បាន​ប្រមូល​ផ្តុំ​​​គ្នា​នៅ​ទីលានប្រជាធិបតេយ្យ​ ដែលស្ថិតនៅ​​​សង្កាត់វត្ត​ភ្នំ ​ខណ្ឌ​ដូនពេញ ​​កាល​ពី​ព្រឹក​​​ថ្ងៃទី​​​២៥ សីហា ​​២០១១ ​​ដើម្បី​​​សុំ​​​អន្តរា​គមន៍​​ពីសម្តេច​​អគ្គ​​​មហា​​សេនាបតី​តេជោ​​ហ៊ុន

រាជធានីភ្នំពេញ​​ ៖ ​​​​ប្រជា​ពលរដ្ឋ​​​​ប្រមាណ​​​១០០នាក់ ​​តំណាង​​ឱ្យ​​​១៧០គ្រួសារ​មកពីឃុំ​​បុសខ្នុរ និង​ឃុំតាអុង ​ស្រុក​ចំការ​លើ ​ខេត្ត​កំពង់​ចាម​ ​បាន​ប្រមូល​ផ្តុំ​​​គ្នា​នៅ​ទីលានប្រជាធិបតេយ្យ​ ដែលស្ថិតនៅ​​​សង្កាត់វត្ត​ភ្នំ ​ខណ្ឌ​ដូនពេញ ​​កាល​ពី​ព្រឹក​​​ថ្ងៃទី​​​២៥ សីហា ​​២០១១ ​​ដើម្បី​​​សុំ​​​អន្តរា​គមន៍​​ពីសម្តេច​​អគ្គ​​​មហា​​សេនាបតី​តេជោ​​ហ៊ុន សែន ជួយ​កុំ​ឱ្យ​​ក្រុម​ហ៊ុន ​អានម៉ារ៉ាឌី ផ្លាស់ប្តូរ​លំនៅឋាន​​​របស់​ពួកគាត់​ដែល​កំពុងរស់នៅ​សព្វថ្ងៃ​​ទៅទីតាំង​​ផ្សេង។

យោងតាម​​​ញត្តិ​​​របស់​​​ប្រជា​​ពលរដ្ឋ​​​ដែល​រស់​​​នៅ​ឃុំទាំង​ពីរ​ខាងលើ​ ដាក់​ជូន​សម្តេច​​​តេជោ​​​​ហ៊ុន សែន ​​​បាន​លើក​ឡើង​ថា ៖ ​
ពួកគាត់ជា​ប្រជាពលរដ្ឋ​​រស់នៅ​​ភូមិ​​៣១, ៣២ និង​​​៤៥ ឃុំ​តាអុង ​និង​ឃុំបុសខ្នុរ​ ស្រុក​ចំការ​​លើ ​​​ចំនួន​​​១៧០គ្រួសារ ​បានរស់នៅ​ទីតាំង​ចាស់តាំងពីឆ្នាំ​១៩៧៩ ​​រហូត​​​សាង​សង់​ផ្ទះ​​ ដាំ​ដំណាំ​​​ហូបផ្លែ​ មាន​សាលារៀន​​​ ម​ន្ទីរ​ពេទ្យ​ ព្រមទាំង​​មានទឹក​ភ្លើង ដែលជា​ដង្ហើម​របស់​ប្រជា​​ពលរដ្ឋ​​​ ជា​ពិសេស​​​ផ្លូវ​ថ្នល់​​​​តែម្តង​។ ​​ស្រាប់តែ​មក​ដល់​ពេលនេះ​​ ខាង​ក្រុមហ៊ុន​​​អាន​​​ម៉ារ៉ាឌី បែរ​ជា​​បង្ខំ​​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​ក្បែរ​​កន្លែង​ផ្សេង​​ ដែល​​គ្មានអ្វី​ទាំង​អស់​។ ​​ដោយសារ​មិន​​​មានអាជ្ញា​​ធរ​មូលដ្ឋាន​ណា​​ចេញ​​​មុខដោះស្រាយ ​ទើប​ពួកគាត់​នាំគ្នា​មក​រាជធានី​​ភ្នំពេញ​​​​ធ្វើការ​ជួបជុំ​នៅទីលាន​ប្រជាធិប​តេយ្យ​​ ​ ​ប្រយោជន៍​​ដើម្បី​​​សុំ​ឱ្យ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​​​​ហ៊ុន សែន​ ​ជួយអន្តរាគមន៍​​​ដល់​ក្រុមហ៊ុន​អាន​ម៉ា​រ៉ាឌី ​កុំ​បណ្តេញ​​ពួកគាត់​​ចេញ​ពី​​លំនៅឋាន​​​ចាស់​ដែល​​រស់នៅ​បច្ចុ​ប្បន្ន និង​​សុំ​ឱ្យ​សម្តេច​​​តេជោ​​ជួយ​​​ផ្តល់​សិទ្ធិ​ស្របច្បាប់​។

នៅព្រឹក​ថ្ងៃ​ដដែល​ក្រុម​​លេខា​​ខុទ្ទកាល័យ​​​សម្តេច​​​​​អគ្គមហាសេនាបតី​​តេជោហ៊ុន សែន បាន​​ណែនាំ​​ដល់​​ពួកគាត់​​​​ ឱ្យធ្វើ​​​​​ញត្តិ​ឡើង​​វិញដើ​ម្បី​​ដាក់​ជូន​​​​​ខុទ្ទកាល័យ​​សម្តេច​តេជោ​៕