ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​-ខ្យល់​វាយប្រហារ​លំនៅឋាន​​១១​ខ្នង ​ឱ្យខូច​ខាត​ និង​រលំ​បាក់​ដល់​ដី​

13 ឆ្នាំ មុន

​ខេត្តក្រចេះ​​​ ៖ ​​លំនៅឋានប្រជា​ពលរដ្ឋ​​​១១​ខ្នង ត្រូវបានខ្យល់​ព្យុះ​​វាយប្រហារ​​បណ្តាល​ឱ្យ​​ខូច​ខាត​​យ៉ាង​ដំណំ និង​មនុស្ស​ប្រុស​-ស្រី​​​២​នាក់ រង​របួស​​គួរសម ត្រូវ​បានបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​​បង្អែក​ខេត្ត​ ខណៈ​ភ្លៀង​-ខ្យល់​​​បោក​បក់​ខ្លាំង​ៗ កាលពីវេលាម៉ោង​​​៣​និង​​​២០​នាទី​រសៀល​​ថ្ងៃទី​​២៤ សីហា ​២០១១ នៅ​​ភូមិអូរ​កណ្តៀរ​ ឃុំអូរ​​គ្រៀង​ ស្រុក​សំបូរ​។​

ខេត្តក្រចេះ​​​ ៖ ​​លំនៅឋានប្រជា​ពលរដ្ឋ​​​១១​ខ្នង ត្រូវបានខ្យល់​ព្យុះ​​វាយប្រហារ​​បណ្តាល​ឱ្យ​​ខូច​ខាត​​យ៉ាង​ដំណំ និង​មនុស្ស​ប្រុស​-ស្រី​​​២​នាក់ រង​របួស​​គួរសម ត្រូវ​បានបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​​បង្អែក​ខេត្ត​ ខណៈ​ភ្លៀង​-ខ្យល់​​​បោក​បក់​ខ្លាំង​ៗ កាលពីវេលាម៉ោង​​​៣​និង​​​២០​នាទី​រសៀល​​ថ្ងៃទី​​២៤ សីហា ​២០១១ នៅ​​ភូមិអូរ​កណ្តៀរ​ ឃុំអូរ​​គ្រៀង​ ស្រុក​សំបូរ​។

ប្រជា​ពលរដ្ឋ​​​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​​បាន​និយាយ​​ឱ្យ​​ដឹង​ថា ​វេលាកើតហេតុ ​ភ្លៀង​-ខ្យល់​​​បាន​ចាប់​ផ្តើម​​​បក់​បោក​​ខ្លាំង​ៗ រយៈ​ពេល​ជាង​កន្លះ​ម៉ោងទៅលើ​​ភូមិ​ឋាន​​​បង្ក​​​ឱ្យមានការ​ព្រួយ​បារម្ភ​​​ជា​ខ្លាំង ​មិន​បាន​ប៉ុន្មាន​ផង ផ្ទះ​​១១ខ្នង​ត្រូវ​បានខ្យល់​​បោក​​រំលំ​​ដួលគ្រាំងៗ​ ខ្លះរបើក​ដំបូល និងជញ្ជាំង​​ទាំងផ្ទាំងៗ​តែម្តង​។ ​​ផ្ទះទាំង​១១​ខ្នង​នេះ ជញ្ជាំងឈើ ប្រក់​​ដំបូល​ស័ង្កសី​ និង​ក្បឿង​​​ហើយ​ក្នុងនោះ​ខូចខាត​ទាំងស្រុង​​​៧​ខ្នង​។

ពេលនេះ​​អាជ្ញាធរ​​ខេត្ត និង​​កាកបាទ​ក្រហម​​កំពុងតែ​​រៀបចំ​​​ជំនួយ​​​សង្គ្រោះ​​​​​បន្ទាន់​ផង​ដែរ បន្ទាប់​​ពីចុះពិនិត្យ​​រួច​រាល់​​​។ ព័ត៌មាន​​លម្អិតនឹង​ផ្សាយជូននៅពេលក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព ៕