ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្តបុកគ្នា​​​ជ្រុល​ទៅបុកធ្លាយ​​​​របងអើត​ក្បាល​សួរ​សុខ​ទុក្ខ​​ម្ចាស់​​ផ្ទះ​​ និង​​​​បុក​បង្គោ​​​​ល​ភ្លើង​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​រថយន្ត​​​២គ្រឿង​​មួយ​គ្រឿង​​​ម៉ាក​​មែរសឺ​ដែស​ ពណ៌​ស និង​មួយគ្រឿង​​​ទៀត​ម៉ាក​​កាមរីឆ្លាម ​​ពណ៌ប្រផេះ​ ​បាន​​បុកគ្នា​​​នៅ​ចំណុច​​ផ្លូវ​​​កែង​​​​​លេខ​​​​៦៣ ​​និង​​ផ្លូវ​​ម៉ៅសេទុង ​សង្កាត់​ទន្លេ​​បា​សាក់ ខណ្ឌចំការមន ​​កាលពីវេលា​ម៉ោង​​​​​​១រំលង​អធ្រាត្រ​​ឈានចូល​​់ថ្ងៃទី​​​២៤ សីហា ​២០១១ បណ្តាល​​ឱ្យ​​​​រថយន្តទាំង​​​ពីរ​ខ្ទាតរៀងៗខ្លួន​

រាជធានីភ្នំពេញ​​ ៖ ​​រថយន្ត​​​២គ្រឿង​​មួយ​គ្រឿង​​​ម៉ាក​​មែរសឺ​ដែស​ ពណ៌​ស និង​មួយគ្រឿង​​​ទៀត​ម៉ាក​​កាមរីឆ្លាម ​​ពណ៌ប្រផេះ​ ​បាន​​បុកគ្នា​​​នៅ​ចំណុច​​ផ្លូវ​​​កែង​​​​​លេខ​​​​៦៣ ​​និង​​ផ្លូវ​​ម៉ៅសេទុង ​សង្កាត់​ទន្លេ​​បា​សាក់ ខណ្ឌចំការមន ​​កាលពីវេលា​ម៉ោង​​​​​​១រំលង​អធ្រាត្រ​​ឈានចូល​​់ថ្ងៃទី​​​២៤ សីហា ​២០១១ បណ្តាល​​ឱ្យ​​​​រថយន្តទាំង​​​ពីរ​ខ្ទាតរៀងៗខ្លួន​គឺមួយ​គ្រឿង​​ទៅបុកប​ង្គោល​​​​ភ្លើង​​ដែក​មួយ​​ដើម​​បណ្តាល​​​ឱ្យ​វៀច​បន្តិច​ និង​មួយគ្រឿង​​ទៀត​ខ្ទាត​​ទៅ​​បុក​របង​ថ្ម ​​ស្នាក់​ការ​​អង្គការ​​​​ឃែ នៅ​ក្បែរ​​​​កន្លែង​កើតហេតុ បាក់​អស់​​​មួយ​ចន្លោះ​ ហើយ​​ក្បាល​រថយន្ត​នោះបាន​ធ្លាយ​ចូល​​​ខាង​ក្នុង​​​អើត​​​​សួរ​​សុខទុក្ខ​បុគ្គលិក​​អង្គការ​​​ថា សុខ​សប្បាយ​​​ជា​ទេ ប៉ុន្មាន​ថ្ងៃ​​នេះ​។

គ្រោះថ្នាក់​​ចរាចរណ៍​​ខាងលើ​នេះ ​​​ពុំបណ្តាល​ឱ្យ​​​អ្នក​ដំណើរ​​ណាម្នាក់​​​​រង​របួស​​ធ្ងន់ធ្ងរ​​ឡើយ ហើយ​​​អ្នក​បើក​បរ​រថយន្ត​​​​រងរបួស​​ស្រាល ចុះ​​រត់​ចោល​​រថយន្តទៅ​រក​កន្លែង​​​​ព្យាបាល​បាត់​​​អស់​ទាំង​អធ្រាត្រ​​រក​​​តែសមត្ថកិច្ច​​​សួរ​នាំ​​អំពី​​​អត្ត​សញ្ញាណ​​​​ពុំទាន់​ផង​។ ​ក្រោយកើត​ហេតុ​ ​ប៉ូលិស​មូលដ្ឋាន​​សហការ​ជាមួយ​​នគរបាល​​ការិ​យាល័យ​​​ចរាចរណ៍​ផ្លូវគោក​​រាជធានី​​​​​ភ្នំពេញចុះ​​​​វាស់វែង​​​ស្ទូច​យក​​​​រថយន្តទាំង​​២​ទៅរក្សា​ទុក ​​ដើម្បីចាត់​ការ​តាម​ច្បាប់​។

អ្នកឃើញ​​ហេតុការណ៍​បាន​ឱ្យដឹង​​​ថា មុន​ពេល​កើតហេតុ ​គេ​បាន​​​ឃើញ​​​​រថយន្តម៉ាក​​មែរ​សឺដែស​ ​បើក​បរ​ធ្វើ​ដំណើរ​លើ​កំណាត់ផ្លូវ​លេខ​​​៦៣ ក្នុងទិសដៅ​​​​ពី​ជើង​​ទៅ​​ត្បូង លុះ​​​ដល់​​ចំណុច​ផ្លូវ​​​កែង​​ម៉ៅ​សេទុង ​​ក៏ជ្រុល​ល្បឿន​បុកជា​មួយ​រថយន្ត​​កាមរីឆ្លាម ​បើកបរ​​ពីកើត​ទៅលិច បណ្តាល​​​ឱ្យ​​រថ​យន្ត​​ម៉ាក​​កាមរី​ឆ្លាម ​​ខ្ទាតទៅបុក​​របង​អគារ​អង្គការ​​ឃែ ធ្លុះ​​ចូលក្នុង​​អស់​ពាក់​កណ្តាល​​រថយន្ត ​ហើយ​​សួរ​សុខទុក្ខ​បុគ្គលិក​អង្គការ​…​ រីឯ​រថយន្ត​​ម៉ាក​មែរ​សឺ​ដែស​​ជ្រុល​ទៅ​បុក​បង្គោល​​​ភ្លើង​​ទៅមុខ​​លែង​រួច​ទាំង​អស់​គ្នា​។​
សមត្ថកិច្ច​​​សន្និដ្ឋាន​ថា ​​ម្ចាស់​រថយន្ត​​ទាំង​ពីរ​បើក​​បរ​មិន​​គោរព​សិទ្ធិគ្នា​​​​ទៅវិញទៅមក ​ទើប​ជួប​​ហេតុការណ៍​​​គ្រោះថ្នាក់​​​កើត​​ឡើង​ខូច​ខាត​រថយន្ត​ដូចគ្នា ៕