ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាដាហ្វី ៖​ ​កា​រ​ដកថយ​​​ពីប្លុក​ BAB AL-AZIZIYA​ ជា​ការ​ដកថយ​​​យុទ្ធសាស្ត្រ​​រួច​​អំពាវនាវ​​ប្រជាជន​​បោស​​សំអាត​ពួក​​កណ្តុរ​​​ចេញពី​ទ្រីប៉ូលី

13 ឆ្នាំ មុន

ពួក​ឧទ្ទាម​លីប៊ី​​កាលពីថ្ងៃទី​២៤ សីហា ​បាន​ដណ្តើម​ត្រួតត្រា​​ប្លុក​អគារ​ទី​បញ្ជា​​ការ​ធំ​របស់​លោក​មូអាម៉ា កាដាហ្វី ​​ជាការ​សំពង​យ៉ាងដំណំ​បំផុត​​លើរបប​​លីប៊ី​​ដែល​សួឈាម​​ស្រាប់ ក៏ប៉ុន្តែ​​​មេដឹកនាំ​​លីប៊ី​​នៅ​តែពុំ​ទាន់រក​ឃើញដោយលោក​អះអាង​​នា​ថ្ងៃទី២៤ ​សីហា ថា ​​កង​កម្លាំង​របស់​លោក​ដកថយ​​ពីទីនោះ​​ដោយសារ​ហេតុ​ផលយុទ្ធ​សាស្ត្រ​​​ប៉ុណ្ណោះ

ពួក​ឧទ្ទាម​លីប៊ី​​កាលពីថ្ងៃទី​២៤ សីហា ​បាន​ដណ្តើម​ត្រួតត្រា​​ប្លុក​អគារ​ទី​បញ្ជា​​ការ​ធំ​របស់​លោក​មូអាម៉ា កាដាហ្វី ​​ជាការ​សំពង​យ៉ាងដំណំ​បំផុត​​លើរបប​​លីប៊ី​​ដែល​សួឈាម​​ស្រាប់ ក៏ប៉ុន្តែ​​​មេដឹកនាំ​​លីប៊ី​​នៅ​តែពុំ​ទាន់រក​ឃើញដោយលោក​អះអាង​​នា​ថ្ងៃទី២៤ ​សីហា ថា ​​កង​កម្លាំង​របស់​លោក​ដកថយ​​ពីទីនោះ​​ដោយសារ​ហេតុ​ផលយុទ្ធ​សាស្ត្រ​​​ប៉ុណ្ណោះ ។

ទូរទស្សន៍​​ក្នុង​ស្រុក AL OROUBA ​រាយ​ការណ៍​​ថា លោក​កាដាហ្វី​អះអាង​​​នាព្រឹក​ព្រលឹម​​​ថ្ងៃទី​២៤ សីហា ថា ការដកថយ​​ចេញពី​ប្លុក​​ BAB AL AZIZIYA ក្រុងទ្រី​ប៉ូលី មាន​លក្ខណៈ​​​​​យុទ្ធសាស្ត្រ​​​​មួយ​ប៉ុណ្ណោះ ។ ​លោក​​កាដា​ហ្វី​​​គូស​បញ្ជាក់​ថា ប្លុកនេះ​ត្រូវ​បាន​អូតង់​​កម្ទេច​​​តាម​រយៈ​​​ការ​វាយប្រហារ​តាមអាកាស​ប្រមាណ​ជា​​៦៤​​លើករួច​មកហើយ ។ ​​ប្រភព​នេះបន្តថា ​មេដឹកនាំ​​លីប៊ី​រូបនេះសច្ចាថា នឹង​ប្រយុទ្ធ​ប្រឆាំង​​​ពួក​ឈ្លាន​ពាន​​រហូតដល់​ស្លាប់ ឬ​ទទួលជោគជ័យ ។

​​លោកកាដាហ្វី​ដែលហាក់ដូចជាត្រៀម​​ប្រើ​​​យុទ្ធ​​សាស្ត្រ​​បង្ក​ហេតុ​​រហូតដល់ទីបញ្ចប់​នោះក្នុង​​​សារ​មួយ​ចេញផ្សាយ​​កាលពីថ្ងៃទី២៤ សីហា បាន​អំពាវ​នាវ​ដល់ប្រជាជន​​ឱ្យបោស​សំអាត​​​ពពួក​សត្វ​កណ្តុរ (ពួកឧទ្ទាម) ចេញពី​​ទីក្រុង​ទ្រី​ប៉ូលី ។ ​​​ក្នុង​សារ​​លោកកាដាហ្វី និយាយថា ​លោក​ប​ន្លំ​​ខ្លួន​ដើរ​តាម​​ដង​វិថី​​ទាំង​ឡាយ​នៃក្រុង​ទ្រី​ប៉ូលី ។ ​​ខ្ញុំ​ដើរ​កម្សាន្ត​​​ដោយគ្មាន​នរណា​​​មើល​ស្គាល់​ខ្ញុំ​ឡើយ ​​ហើយខ្ញុំ​​​បានឃើញ​​បណ្តា​​យុវជន​​​​ត្រៀមខ្លួន​ការពារ​​​ទីក្រុង​​របស់ពួកគេ ។ ​តែ​លោកពុំ​​បញ្ជាក់​ឡើយ ថា តើ​​នាពេលណា​លោក ធ្វើ​ដំណើរ​កម្សាន្ត​​​បែបនេះ ។ មុននេះ​លោក​កាដា​ហ្វី​​ធ្លាប់​បានថ្លែង​ថា BAB AL AZIZIYA គ្រាន់​តែ​​ជាគំនរ​បាក់បែក​មួយ​ប៉ុណ្ណោះ ​ហើយ​យើងបានដក​ថយ​​ពិធីនោះ​​តាម​ក្បួនយុទ្ធ​
សាស្ត្រ ។ ​​

ចំណែក​​​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​​​លោក​មូសា អ៊ីប្រា​ហ៊ីម វិញ ​រហូត​ដល់​អំពាវនាវ​​ដល់​ពួក​​​អ្នក​ស្ម័គ្រ​ចិត្ត​​ឱ្យ​រួបរួមជាមួយពួក​អ្នក​គាំទ្រ​​លោកកា​ដា​ហ្វីដោយ​អះអាងថា ​​មនុស្ស​ប្រមាណ​ជា​៦.៥០០​នាក់ បានបង្ហាញ​​​ខ្លួនរួច​ហើយ​រយៈ​ពេល​ប៉ុន្មាន​​ម៉ោង​ចុង​ក្រោយនេះ និងថា​របប​លីប៊ី ​នឹង​ប្រែក្លាយ​​លីប៊ី​​ទៅជា​​រងើក​ភ្លើង​មួយ​​ ប្រសិន​បើ​​ការ​វាយប្រហារ​​​នានា​នៅបន្ត​​ទៀត ។

​ម្យ៉ាង​វិញទៀត​ ប្រមុខ​​ក្រុមប្រឹក្សា​​​ជាតិ​បណ្តោះ​អាសន្ន​​​លីប៊ី CNT លោក​មូស្តា​ហ្វា ​​អាប់​ដែល ចាលីល បញ្ជាក់​កាលពីថ្ងៃទី២៤ ​សីហា តាម​ទូរទស្សន៍​​​​បារាំង​ថា ​មនុស្ស​ប្រមាណ​ជា​៤០០​នាក់ ​បានត្រូវ​ស្លាប់ និង​​២០០០នាក់ទៀត​​ត្រូវរបួស​​រយៈ​ពេល៣ថ្ងៃ​ក្នុងការ​ប៉ះទង្គិចគ្នា​នានា​​រវាង​កងទ័ព​រដ្ឋាភិបាល​ និងកងកម្លាំង​​ឧទ្ទាម​​​ក្នុង​​រដ្ឋធានី​លីប៊ី ។ ​លោកចាលីលបន្ត​ថា ​​សមាជិក​កង​កម្លាំង​​​រដ្ឋាភិបាល​ប្រមាណ​ជា​៦០​០​នាក់​ត្រូវចាប់​​​ឃុំឃាំង ៕