រដ្ឋមន្ត្រីមួយរូបគូសបញ្ជាក់កាលពីថ្ងៃទី២៣ សីហា នៅទីក្រុងហ្សាការតាថា ឥណ្ឌូណេស៊ីនឹងបញ្ឈប់ជាបណ្តោះអាសន្ននូវការជ្រើសរើសមន្ត្រីរដ្ឋការហើយអនុស្សរណៈមួយត្រូវចុះហត្ថលេខានាថ្ងៃទី២៤ សីហា ដោយក្រសួងជាច្រើន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកអាហ្គុស ម៉ាតូវ៉ាដូចូ គូសបញ្ជាក់ប្រាប់សារព័ត៌មានថា នយោបាយនេះគឺសំដៅត្រួតពិនិត្យការចំណាយរបស់រដ្ឋ និងចំនួនមន្ត្រីរដ្ឋការ។ លោកបន្តថា យើងសង្កត់ធ្ងន់លើគុណភាព និងទំហំនៃមន្ត្រីរដ្ឋការដើម្បីឱ្យយើងអាចបង្កើនផលិតភាពរបស់ពួកគេ។ លោកបញ្ជាក់ថា នយោបាយនេះជាផ្នែកមួយនៃការកែទម្រង់នានាដែលឈានចូលដល់ឆ្នាំទី៣ហើយ។ អនុស្សរណៈនេះនឹងចូលជាធរមានសម្រាប់ផ្នែកអប់រំ សុខាភិបាល និងច្បាប់ ៕
ចែករំលែកព័តមាននេះ