ស្ត្រីម្នាក់ត្រូវគេរកឃើញចង.កសម្លាប់ខ្លួនទាំងខ្លួនប្រាណអាក្រាតក្នុងផ្ទះមិត្តប្រុសដែលជាមហាសេដ្ឋីនៅទីក្រុង Santiego កាលពីខែមុននិងត្រូវគេអះអាងថាជាអំពើអត្តឃាត។ នាង Rebecca Zahau សំរេចចិត្តចង.កសម្លាប់ខ្លួនក្នុងផ្ទះតំលៃ១២លានដុល្លាររបស់មិត្តប្រុសដោយសារនាងត្រូវគេចោទប្រកាន់ថា ជាប់ពាក់ព័ន្ធគ្រោះថ្នាក់ធ្លាក់កាំជណ្តើរបណ្តាលឱ្យកូនប្រុសអាយុ៦ឆ្នាំរបស់មិត្តប្រុសរបួសធ្ងន់ គឺមុនពីរថ្ងៃដែលនាងចង.កសម្លាប់ខ្លួន។
នាងជាអ្នកមើលកូនប្រុស Max Shacknaiរបស់សង្សារ តែធ្វើឲ្យក្មេងប្រុសនោះរងរបួសក្បាលធ្ងន់ធ្ងរក្រោយពីធ្លាក់ពីលើកាំជណ្តើរផ្ទះ។ ក្រោយពី Max Shacknai ធ្លាក់ពីកម្មជណ្តើរ២ថ្ងៃ សាកសពនាង Zahau ត្រូវបានគេរកឃើញនៅក្នុងផ្ទះទាំងរាងកាយអាក្រាត និងចងដៃ ចងជើងផង។
ពីរថ្ងៃក្រោយមកក្មេងប្រុស Max Shacknai ដែលធ្លាក់ពីកាំជណ្តើរបានស្លាប់ក្នុងមន្ទីរពេទ្យកុមារ។ ក្រុមអ្នកស៊ើបអង្កេតមិនដែលគិតតភ្ជាប់ការស្លាប់ទាំងពីរបញ្ចូលគ្នាឡើយ ព្រោះគេគិតថា ការស្លាប់របស់ Max ជាឧបទ្ទវហេតុ។ ចំណែកមូលហេតុនៃការចងដៃចងជើងខ្លួនឯងរបស់នាង Zahau ដោយសារនាងមិនចង់ជួយខ្លួនឯង តែខ្លួនអាក្រាតរបស់នាងនៅតែជាចម្ងល់ ៕
ចែករំលែកព័តមាននេះ