ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិវៀតណាម​បើក​រថ​យន្ត​លឿនស្លេវ​បុក​រនាំង​​​មុខ​ស្ពាន​​ធ្លាក់ទឹក​​លិច​បាត់​​

13 ឆ្នាំ មុន

​ខេត្ត​ក្រចេះ​​ ៖ ​​បុរសជនជាតិវៀតណាម​​ម្នាក់​បានស្លា.ប់បាត់បង់ជីវិត​គួរ​ឱ្យរន្ធត់​ ដោយ​សារ​​តែជាប់​នៅក្នុង​​រថយន្ត​​ចេញ​មិន​រួច​ ខណៈ​​បើក​​រ​ថយន្ត​លឿនស្លេវ​​បុក​រនាំង​មុខ​ស្ពាន​ក្រឡាប់​ធ្លាក់​ចូល​​ទឹក​ ព្រែក លិច​បាត់​តែម្តង​។​​ហេតុការណ៍​​នេះ ​​កើត​​ឡើង​​កាលពីវេលា​ម៉ោង​​​​​១៣​និង​​​៣០នាទី​រសៀល​ថ្ងៃ​ទី​​២៤ សីហា ​២០១១ លើកំណាត់ផ្លូវ​​

ខេត្ត​ក្រចេះ​​ ៖ ​​បុរសជនជាតិវៀតណាម​​ម្នាក់​បានស្លាប់បាត់បង់ជីវិត​គួរ​ឱ្យរន្ធត់​ ដោយ​សារ​​តែជាប់​នៅក្នុង​​រថយន្ត​​ចេញ​មិន​រួច​ ខណៈ​​បើក​​រ​ថយន្ត​លឿនស្លេវ​​បុក​រនាំង​មុខ​ស្ពាន​ក្រឡាប់​ធ្លាក់​ចូល​​ទឹក​ព្រែក លិច​បាត់​តែម្តង​។​​ហេតុការណ៍​​នេះ ​​កើត​​ឡើង​​កាលពីវេលា​ម៉ោង​​​​​១៣​និង​​​៣០នាទី​រសៀល​ថ្ងៃ​ទី​​២៤ សីហា ​២០១១ លើកំណាត់ផ្លូវ​​ជាតិលេខ​​​​៧៣ នៅ​​មុខ​ក្បាល​​ស្ពាន​ព្រែក​​ជីក ស្ថិតក្នុង​​ភូមិ​ព្រែក​​ជីក ឃុំ​​​កញ្ជរ ​ស្រុកឆ្លូង​។

ប្រភពព័ត៌មាន​​​ពី​កន្លែង​កើតហេតុ ​​បាន​ឱ្យ​ដឹង​ថា ទីតាំង​​កើតហេតុ​នេះ កាលពី​ឆ្នាំ​​២០១០ ​កន្លង​ទៅ​​​ធ្លាប់​​កើតមាន​​គ្រោះថ្នាក់​​​ចរាចរណ៍​​លើស្ពាន​ចាស់​នេះម្តង​ ដែល​​កាល​នោះ​បាន​បង្ក​​​​ឱ្យ​​​មាន​បុរស​​ម្នាក់​​​​ជា​មន្ត្រី​​​​​នៃ​មន្ទីរ​​​សាធារណ​ការ​ខេត្ត​​​ស្លាប់ ​ដោយសារតែ​រថយន្ត​​​​​​ប៉ះ​​​ទង្គិចគ្នា​​​​​ខ្ទាត​ធ្លាក់​​​​ពីលើ​ស្ពាន។​ ​គ្រោះថ្នាក់​​លើកនេះ​​​គេឃើញ​​​​​ប៉ូលិស​​​​ចរាចរ​​ដឹក​នាំ​ដោយ​​​លោក​ឧត្តម​សេនីយ៍ត្រី​​​ជួង ស៊ាង​ហាក់ ស្នងការ​នគរបាល​​​ខេត្ត​ចុះ​ទៅពិនិត្យ​មើល ​​ចាត់ចែង​​​ស្ទូច​រថយន្ត​នោះឡើង​គោក និង​គាស់​ទ្វារ​យក​សព​ចេញ​ ។

ជន​ជាតិវៀតណាម​​​ម្នាក់​នេះ​មាន​អាយុ​​​​​ប្រហែល​​​ជាង​​​​​៤០​ឆ្នាំ ​អ្នកខ្លះ​ស្គាល់​​ថា ​​​ជា​បុគ្គ​លិក​របស់ក្រុមហ៊ុន​​​វៀត​ណាម​​ណាមួយ​។ ​រីឯ​​រថយន្ត​​​​​ធ្លាក់​ទឹក​ម៉ាកហ្វដ ​​រេនជ័រ ​​ពណ៌ខ្មៅ ពាក់ស្លាក​លេខ ​​វៀតណាម 65M 2347 បើក​បរ​ពី​ទិស​ខាង​​​​ជើង​មក​ត្បូង (ចេញពី​ស្រុក​ឆ្លូង​​​ទៅ​កាន់​ក្រុង​ក្រចេះ)៕