ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បើក​ច្រក​តំបន់​ថ្ម​ដូន​ និង​ជប់​គគីរ​ក្នុង​ស្រុក​បន្ទាយ​អំពិល​

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​កម្ពុជា និង​ថៃ​បាន​ជួប​ពិភាក្សា​​រវាង​ថ្នាក់​មេ​បញ្ជា​ការ​ មេ​បញ្ជា​ការ​រង​ដោយ​លើក​​យក​គម្រោង​​បើក​ច្រក​ទ្វារ​តំបន់​សម្រាប់​នាំ​ចេញ ​មុខ​ទំនិញ​ដោះ​ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្រជា​ពល​រដ្ឋ​ទាំង​២​ប្រទេស​ តាម​មាត់​ច្រក​ទ្វារ​ថ្ម​ដូន​ និង​ច្រក​ទ្វារ​ជប់​គគី​រ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល​កាល​ពី​

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​កម្ពុជា និង​ថៃ​បាន​ជួប​ពិភាក្សា​​រវាង​ថ្នាក់​មេ​បញ្ជា​ការ​ មេ​បញ្ជា​ការ​រង​ដោយ​លើក​​យក​គម្រោង​​បើក​ច្រក​ទ្វារ​តំបន់​សម្រាប់​នាំ​ចេញ​មុខ​ទំនិញ​ដោះ​ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្រជា​ពល​រដ្ឋ​ទាំង​២​ប្រទេស​តាម​មាត់​ច្រក​ទ្វារ​ថ្ម​ដូន​ និង​ច្រក​ទ្វារ​ជប់​គគី​រ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ។

លោក​អនុ​សេនីយ៍​ទោ​ ខាត់ សុខឿន នាយ​ប៉ុស្តិ៍​ជប់​គគី​រអង្គ​ភាព​កង​វរ​លេខ​៧០២​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​កម្ពុជា​-ថៃ​​​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា លោក​វរ​សេនីយ៍​​ឯក​យឹម ផាន មេ​បញ្ជា​ការ​សឹក​រង​ខេត្ត​ប្រចាំ​ទិស​ជប់​គគីរ​បាន​ដឹក​នាំ​កម្លាំង​ថ្នាក់​មេ​បញ្ជា​ការ​សឹក​រង​ស្រុក​បន្ទាយ​អំពិល​ និង​ថ្នាក់​​មេ​បញ្ជា​ការ​រង​ ព្រម​ទាំង​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​មួយ​ចំនួន​ជួប​ពិភាក្សា​​គ្នា​ជាមួយ​ភាគី​ថៃ​ដឹក​នាំ​ដោយ​លោក​ណាត់​ សុ​អីុម មេ​បញ្ជា​ការ​កង​វរ​សេនា​ធំ​ឈុត​ខ្មៅ​លេខ២៦​នៅ​បន្ទាយ​ថៃ​ក្បែរ​ព្រំ​ដែនទ​ល់​មុខប៉ុស្តិ៍​ជប់​គគីរ​កាលពី​ថ្ងៃ​ទី​១៦ សីហា ​ជា​ជំហាន​ទី​១​ក្នុង​ការ​​ពិភាក្សា​គ្នា។

លោក​អនុសេនីយ៍​ទោ​​បញ្ជាក់​ថា ការ​ជួប​ពិភាក្សា​គ្នា​រវាង​ថ្នាក់​មេ​បញ្ជា​ការ​តំបន់​ទាំង​​សង​ខាង​គឺ​លើក​យក​គម្រោង​បើក​ច្រក​តំបន់​​សម្រាប់​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​ប្រទេស​​នាំ​ទំនិញ​ដោះ​ដូរ​គ្នា​​ បន្ទាប់​ពី​មាន​សភាព​ធូរ​ស្រាល​​​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែនដោយ​​ស្រុក​បន្ទាយ​អំពិល​ក្នុង​ខេត្ត​​ឧត្តរ​មាន​ជ័យ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ស្រុក​បាន​ត្រួត​ ខេត្ត​បុរី​រ៉ាម។

លោក​អនុ​សេនីយ៍​ទោ​​បន្ត​ទៀត​ថា ការ​ជួប​ពិភាក្សា​គ្នា​នៅ​ជំហាន​ទី២​​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ សីហា ​ដោយ​មានការ​ចូល​រួមពី​អាជ្ញា​ធរ​ស្រុក​​​បន្ទាយ​​អំពិល​ និង​អាជ្ញា​ធរ​ស្រុក​បាន​ត្រួត​ ដោយ​លើក​យក​គម្រោង​បើក​ច្រក​តំបន់ថ្ម​ដូន​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី ​គម្រោង​បើក​ច្រក​ទ្វារ​តំបន់​នេះ​ពុំ​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ព្រោះមិន​ទាន់​ពិភាក្សា​​គ្នា​​រលូន​នៅ​ឡើយនិងអាច​មាន​ការ​រាំងស្ទះ​លើ​ចំណុច​​ណា​មួយ​ ​៕