ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​​​ចិន​​ចាត់​​វិធាន​ការ​​កាត់​​បន្ថយ​​ការ​​​លែងលះ

13 ឆ្នាំ មុន

​ដោយសារ​អត្រានៃ​ការលែង​លះរបស់​ប្រជា​ជនចិន​កើនឡើង​ និងភាពភ័យ​ខ្លាចការរីក​​សាយ​វប្បធម៌​សម្ភារនិយម​ រដ្ឋាភិបាល​​ចិន​ពេលនេះ​​​​​ព្យាយាម​បញ្ចប់បញ្ហា​ស្ត្រីរៀបការ​ដើម្បី​ទ្រព្យ​​សម្បត្តិ។ ​ក្នុងទីក្រុងរីក​ចំរើនធំៗ​របស់ប្រទេស​ចិន ​ក្នុងនាមជា​ប្តីត្រូវបាន​គេឱ្យតម្លៃ​លើស្ត្រីក្នុង​​​លក្ខខណ្ឌ​​មានផ្ទះ​ផ្ទាល់​​ខ្លួន ​អាចមាន​រថយន្ត​ពេល​ក្រោយ​

​ដោយសារ​អត្រានៃ​ការលែង​លះរបស់​ប្រជា​ជនចិន​កើនឡើង​ និងភាពភ័យ​ខ្លាចការរីក​​សាយ​វប្បធម៌​សម្ភារនិយម​ រដ្ឋាភិបាល​​ចិន​ពេលនេះ​​​​​ព្យាយាម​បញ្ចប់បញ្ហា​ស្ត្រីរៀបការ​ដើម្បី​ទ្រព្យ​​សម្បត្តិ។ ​ក្នុងទីក្រុងរីក​ចំរើនធំៗ​របស់ប្រទេស​ចិន ​ក្នុងនាមជា​ប្តីត្រូវបាន​គេឱ្យតម្លៃ​លើស្ត្រីក្នុង​​​លក្ខខណ្ឌ​​មានផ្ទះ​ផ្ទាល់​​ខ្លួន ​អាចមាន​រថយន្ត​ពេល​ក្រោយ​ មុនរៀបការ​ ទើបគូ​ស្រករយល់​ព្រម​រៀបការ។​ ហេតុនេះ​ដើម្បីសម្រួល​និងកាត់បន្ថយ​ក្តី​សង្ឃឹម​របស់ស្ត្រីចិន​ តុលាការកំពូល ​បានចេញ​​ច្បាប់​ថា ​អ្នកដែល​ទិញផ្ទះ​ដើម្បីគ្រួសារ ​ឬឪពុក​ម្តាយ​យកប្រាក់ពួកគេក្តី នឹងត្រូវរក្សាទុកក្នុង​ពេល​លែងលះ។

លោកHu Jiachu មេធាវីក្នុងខេត្តHunan និយាយថា គេសង្ឃឹមថាច្បាប់នោះ នឹងជួយ​បង្រៀន​ប្រជាជនក្មេងៗ ពិសេសក្មេងស្រី ឱ្យ​មាន​ភាពឯករាជ្យ ម្ចាស់ការ និងគិតថា អាពាហ៍​ពិពាហ៍ជារឿងមួយសំខាន់ជាងការដើរចាយ​លុយ​ទិញទំនិញក្នុងផ្សារ។

តម្លៃអចលនទ្រព្យក្នុងប្រទេសចិនកើនឡើង​ក្នុងទីក្រុងសៀងហៃដល់៧.៩៣៤ដុល្លារក្នុងមួយ​ម៉ែត្រការ៉េ ស្របពេលដែលប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​មាន​ត្រឹមតែ៩.៥២១ដុល្លារ។
លោកWang Zhiguo ទីប្រឹក្សា​ក្រុម​ហ៊ុន​Baihe ក្នុងទីក្រុងប៉េកាំង​និយាយថា មាន​ក្មេង​ស្រី​កាន់តែច្រើនឡើងៗ ដែលចង់រៀប​ការ​​ជា​មួយ​បុរសអ្នកមាន ដើម្បីបង្កើនប្រាក់ចំណូល​ហិរញ្ញវត្ថុ​របស់ពួកគេ។ បញ្ហានេះត្រូវបាន​គេ​មើលឃើញ​ថាពិតជាកើនឡើងមែន។

ស្ថិតិថ្មីបានបង្ហាញថា មានការ​លែង​លះ​ចំនួន​២,៨លានករណីកាលពីឆ្នាំមុន ហើយការលែង​លះកាន់តែច្រើនឡើងស្របពេលដែលសេដ្ឋកិច្ច​ជាតិកាន់តែរីកចំរើននិង​បានកើន​ឡើង​៧ភាគ​រយ​ក្នុងរយៈពេល៥ឆ្នាំចុង​​ក្រោយ​នេះ​ ៕