ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​​​ម្នាក់​នៅ​​ផ្លរីដា​​​ចង់​លក់​​កូន​​អាយុ​​5ឆ្នាំ​​​តម្លៃ​​2.000ដុល្លារ

12 ឆ្នាំ មុន

ម្តាយអស់​សង្ឃឹម​ម្នាក់​ដែល​រស់់នៅ​ក្នុងរដ្ឋផ្លររីដា​ត្រូវបានគេ​ចាប់ឃុំខ្លួន​បន្ទាប់ពី​ព្យាយាមលក់​កូនប្រុស​អាយុ៥ឆ្នាំ​ ទៅឱ្យ​មិត្ត​ភក្តិ​របស់​​គាត់​ក្នុង​​តំលៃ២០០០​ដុល្លារ។​ នេះបើ​តាម​សម្តីរបស់​ មន្ត្រីប៉ូលិស​។ នាង​Jessica Marie Beer​ វ័យ២៨ឆ្នាំ​ ត្រូវប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃសៅរ៍។ ​លោក John Gardner​ វ័យ៥៨ឆ្នាំ ​បានប្រាប់​ប៉ូលិស​ថា​

ម្តាយអស់​សង្ឃឹម​ម្នាក់​ដែល​រស់់នៅ​ក្នុងរដ្ឋផ្លររីដា​ត្រូវបានគេ​ចាប់ឃុំខ្លួន​បន្ទាប់ពី​ព្យាយាមលក់​កូនប្រុស​អាយុ៥ឆ្នាំ​ ទៅឱ្យ​មិត្ត​ភក្តិ​របស់​​គាត់​ក្នុង​​តំលៃ២០០០​ដុល្លារ។​ នេះបើ​តាម​សម្តីរបស់​ មន្ត្រីប៉ូលិស​។

នាង​Jessica Marie Beer​ វ័យ២៨ឆ្នាំ​ ត្រូវប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃសៅរ៍។ ​លោក John Gardner​ វ័យ៥៨ឆ្នាំ ​បានប្រាប់​ប៉ូលិស​ថា​ គាត់និង​ភរិយាបាន​ជួប​នាង ​Beers​ ក្នុង​​ព្រះវិហារ ហើយនាឱកាសនោះបាន​ផ្តល់​អាហារនិងប្រាក់​មួយចំនួនដល់នាងនិងកូន ព្រោះ​នាងកំពុល​ស្ថិតក្នុងភាពលំបាក ។

កន្លងជាច្រើនសប្តាហ៍មក នាងបាន​និយាយ​ជាមួយលោក​ថា អាច​រក្សា​កូន​ប្រុស​តូច​នេះបាន​ជាថ្នូរទឹកប្រាក់ចំនួន២ពាន់ដុល្លារ។ ប៉ូលិសសង្កាត់Pinellas និយាយថា នាងBeers បានសារភាពថា នាងមានបំណង​លក់​កូនប្រុស ប៉ុន្តែនាងមិននិយាយ​ពីមូលហេតុ ឡើយ។

ម្តាយលក់កូនត្រូវទទួលរងបទចោទលក់កម្មសិទ្ធិឪពុកម្តាយ និងអំពើហិង្សា។ ឈ្មោះរបស់​ក្មេងប្រុសនៅមិនទាន់គេ​ប្រាប់ឱ្យ​ដឹងនៅ​ឡើយ ហើយពេលនេះកំពុងស្ថិតនៅក្នុង​កិច្ច​​ការ​ពារ៕