ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​សត្វ​សាហា.វ​ទាំង5​ដែល​គ្រោះថ្នាក់​បំផុត​លើ​លោក

13 ឆ្នាំ មុន

ខាង​ក្រោម​នេះគឺ​ជា​សត្វ​​ដែលគ្រោះ​​ថ្នាក់​ជាង​​គេ​បំផុ​ត​នៅ​លើ​​លោក។ សត្វ​​ទាំង​នេះ​​ត្រូវ​បាន​គេ​ចុះ​បញ្ជី​ទៅ​​លើ​ភា​ពខ្លាំ​ង និងភា​ព​កាច​​សា​ហាវ​​របស់​ពួក​​វា​ទៅ​លើ​​មនុស្សឬសត្វ​ដទៃ​ តែ​​មិន​សំដៅ​​​ទៅ​លើ​​ពិសនោះ​​ទេ ។

១- ត្រី​ឆ្លាមស ៖ ត្រូវ​បានគេ​​ដឹងថា ជា​ស​ត្វ​ដែល​គ្រោះ​ថ្នាក់​​ជាងគេបំផុត​នៅក្នុងដែនស​មុទ្រ​។​ វាជាសត្វស៊ី​សាច់​និង​ស្រេក​ឈាម​។ វា​ហែលលឿន និងអាច​ដឹងក្លិន​ឈាម​ក្នុង​ចម្ងាយ​រាប់​ម៉ៃល៍ ។

២- ក្របីអាហ្រ្វិក ៖ វាជា​សត្វព្រៃដែល​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ចំណោម​សត្វ​ទាំង​អស់​នៅ​ទ្វីប​អាហ្រ្វិក ។ ពេលឃើញមនុស្ស​ ប្រៀបដូច​វា​ជួប​​នឹង​​សត្រូ​វ។ ​វាប្រើស្នែង​របស់​វា​សម្រាប់​វាយ​ប្រ​ហារ​​មនុស្ស។ ប្រជា​ជន​រស់​នៅ​តំបន់​អាហ្រ្វិក​និយាយថា ប្រសិនបើសត្វ​នេះ​របួស​ដោយសារ​ព្រាន​ព្រៃហើយតែ​បើ​វាមិនងាប់​ទេ​ វានឹង​ដេញ​បុកព្រានព្រៃនោះ​រហូតដល់​ស្លាប់​។
៣-​ សត្វតោ ៖ វា​ជា​​ប្រ​ភេទសត្វ​ដ៏គ្រោះ​ថ្នាក់​បំផុត​​ក្នុង​ព្រៃ​អាចចាប់មនុស្ស​ឬសត្វដទៃបាន​យ៉ាង​ងាយ ​ដោយសារ​វាមានក្រញ៉ាំក្រចក និងធ្មេញ​ដ៏​មុតស្រួច ​។ ពេល​ដែល​​វាវាយប្រហារ ​មនុស្ស​ឬ​សត្វ​ម្តងៗ ​គឺពិបាកក្នុងការ​រត់​គេច​ខ្លួន​បំផុត​​ ​ព្រោះ​វា​ជា​សត្វ​ដែលមានកម្លាំង​ខ្លាំង និងរត់លឿនដូច​ព្រួញ។
៤- ខ្លាឃ្មុំស​ ៖ ជាសត្វដែលគួរឱ្យស្រឡាញ់​ ដោយសារ​សម្បុររបស់វា​ពណ៌​ស និងមានខ្លួន​ធំ​ ដែល​មើលទៅ​មិនគួរ​ឱ្យជឿថា វាជាសត្វ​សាហាវ​សោះ ។ មនុស្ស​ជាច្រើន​ចង់​បាន​វា​មក​ចិញ្ចឹម​ ប៉ុន្តែ​វានឹង​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​ជួប​គ្រោះ​ថ្នាក់ព្រោះ​វាជា​ពពួកសត្វ​ស៊ី​សាច់​ជាអាហារ​ ហើយស៊ីអ្វីៗ​ទាំង​អស់​​នៅពេលវាស្រេកឃ្លាន ។
៥- ដំរី ៖ ជាសត្វដែល​ត្រូវ​បានគេ​ចាត់​ទុក​ថា ជា​មិត្ត និងមានប្រាជ្ញាផងដែរ។ ប៉ុន្តែតាម​ការ​ពិត​ វាជាសត្វ​ដែលមានគ្រោះថ្នាក់​បំផុត ជា​ពិសេស​ ​បន្ទាប់​ពីវាត្រូវមនុស្សធ្វើបាប។ មនុស្សគ្រប់​រូប​គួរ​តែទុកឱ្យ​សត្វ​នេះរស់នៅតែឯង បើពុំនោះ​ទេ​ វានឹងផ្តល់គ្រោះ​ថ្នាក់ដល់ខ្លួនមិនខាន៕