ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​មាន់ដែល​តូចជាងគេ​បំផុតនៅលើ​ពិភព​លោក

13 ឆ្នាំ មុន

បុរស​​ម្នាក់រស់​​នៅរ​ដ្ឋ Virginia ​​ភាគ​​អាគ្នេយ៍​​​សហរដ្ឋ​​អាមេរិក​ កំពុង​​ទាម​ទារ​ឱ្យ​ចុះ​កំ​ណត់​ត្រា​​ក្នុង​​សៀវ​ភៅ​​ហ្គីណេសប៊ុក​​​​ សម្រាប់​ស៊ុតមាន់​​របស់​​គាត់​​ ដែល​​មាន​ទំហំ​​​ធំ​ជាង​​កាក់​​តម្លៃ​មួយ​សេន​ប៉ុណ្ណោះ​។ លោក​ Reverand Donnie Russell បាន​​និយាយ​​ថា​ គាត់​​ប្រទះឃើញ​ស៊ុ​តមាន់​តូ​ចនេះ​នៅ​​ក្នុង​កសិដ្ឋាន​​របស់​​គាត់​ កាលពីចុងខែកក្កដា​ កន្លង​​​មក។ វាមា​នប្រវែង​២,១សង្ទីម៉ែ​ត្រ និង​ទម្ងន់​​៣,៤៦ក្រាម ដែល​មាន​​ទំហំ​​ធំជាងកា​កតម្លៃ​មួយ​សេន​​បន្តិចបន្តួច​​ប៉ុណ្ណោះ ។

បុរស​​ម្នាក់រស់​​នៅរ​ដ្ឋ Virginia ​​ភាគ​​អាគ្នេយ៍​​​សហរដ្ឋ​​អាមេរិក​ កំពុង​​ទាម​ទារ​ឱ្យ​ចុះ​កំ​ណត់​ត្រា​​ក្នុង​​សៀវ​ភៅ​​ហ្គីណេសប៊ុក​​​​សម្រាប់​ស៊ុតមាន់​​របស់​​គាត់​​ ដែល​​មាន​ទំហំ​​​ធំ​ជាង​​កាក់​​តម្លៃ​មួយ​សេន​ប៉ុណ្ណោះ​។ លោក​ Reverand Donnie Russell បាន​​និយាយ​​ថា​ គាត់​​ប្រទះឃើញ​ស៊ុ​តមាន់​តូ​ចនេះ​នៅ​​ក្នុង​កសិដ្ឋាន​​របស់​​គាត់​ កាលពីចុងខែកក្កដា​ កន្លង​​​មក។ វាមា​នប្រវែង​២,១សង្ទីម៉ែ​ត្រ និង​ទម្ងន់​​៣,៤៦ក្រាម ដែល​មាន​​ទំហំ​​ធំជាងកា​កតម្លៃ​មួយ​សេន​​បន្តិចបន្តួច​​ប៉ុណ្ណោះ ។

លោក​បានប​ន្តថា ភរិយា​​របស់​គា​ត់​​ជា​មនុស្ស​​ចូលចិ​ត្តចិញ្ចឹម​ស​ត្វ នាង​​តែង​តែ​ប្រ​មូល​សត្វ​​មកចិញ្ចឹម​​ដូចជា ៖ សត្វ​ឆ្មា ក្ងាន ទា​មាន់​ និងប្រភេទ​សត្វ​ផ្សេ​ងជា​ច្រើន​​​​ទៀត​​ក្នុង​១​​ឆ្នាំៗ ។
ជាធម្មតា​គ្រួសារ​​របស់​គា​ត់​គឺ​ជា​​អ្នក​ផ្គត់​ផ្គ​ង់​ស៊ុត​ទៅ​ឱ្យ Rok Creek Community Church ដែល​​មាន​លោក​​ជា​អ្នក​គ្រប់​​គ្រង។

ជារៀ​ង​រាល់​ថ្ងៃ​​ពួកគាត់​តែ​ងតែ​ទៅ​ប្រមូល​ស៊ុត​នៅ​ក្នុង​ក​សិ​ដ្ឋាន​មក​​រក្សា​ទុក​ ។ ថ្ងៃ​មួយ​​គាត់​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​នៅ​ពេល​​គាត់​​ប្រទះ​ឃើញ​ស៊ុត​មាន់​តូច​បែ​ប​នេះ ​ហើយ​គាត់​​កំពុង​រក្សា​​វា​ទុក​ដើម្បី​​ចុះក្នុង​សៀវ​​ភៅ​​កំណត់​​ត្រា​ឯតទគ្គក​ម្មពិភព​លោក។

ដោយឡែកកំ​ណ​ត់​ត្រា​ឯតទគ្គ​កម្ម​ពិភព​​លោក​​ត្រូ​វ​បានចុះបញ្ជី​​ទៅ​លើ​ស៊ុត​​មាន់​មួយ​​មាន​ប្រវែង​២,៧​សង្ទីម៉ែត្រ​​ ខណៈ​​ដែល​បុរស​ម្នាក់​​នៅ​ចក្រ​​ភព​អង់​គ្លេស​ ក៏​បាន​​អះអាង​កា​ល​ពីខែ​ឧ​សភា​ ឆ្នាំ​នេះ​​ថា គាត់​មាន​ស៊ុត​មាន់​មួយ​​ដែល​តូច​​ជាង​នេះ​២មីល្លីម៉ែត្រ​​ទៀត ដែល​​កំពុង​តែ​ទា​ម​ទារ​ចុះ​​ក្នុង​កំណត់​​ត្រា​ដែ​រ ។

លោក​ Russel និយាយថា គាត់​នៅ​តែ​មិន​​ទាន់​សម្រេ​ច​ចិត្ត​ថា តើ​គួរ​​ត្រូវ​ចុះក្នុង​​បញ្ជី​របស់​ហ្គី​ណេសប៊ុក ឬយ៉ាង​ណា​ទេ​​។ ប៉ុន្តែ​​គាត់​កំពុង​​តែ​មានគម្រោង​រក្សាស៊ុត​នេះទុក​ ដោយដា​ក់​ឈ្មោះ​វា​​ថា «John Spencer Russel Egg»​ដើ​ម្បី​ផ្តល់​កិត្តិ​​យស​ដល់​​ចៅ​​ប្រុស​ពីរនាក់​របស់​​គាត់​ឈ្មោះ​​ John Kenny Ressel និង​ Spencer Matthew Russel ៕