ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​សម្តែង​​​លើ​​អាកាស​​​ភ្លាត់​​ស្នៀត​​​​រអិល​ជើង​​​ធ្លាក់​មក​​ដី​​ស្លា.ប់

13 ឆ្នាំ មុន

អ្នក​សម្តែង​​លើអា​កាស​​ម្នាក់​បា​ន​ស្លា.ប់​​បន្ទាប់​​​ពី​ភ្លាត់​ស្នៀ​ តរអិល​​ជើង​ពី​​ស្លាប​យន្ត​​ហោះ​ដែល​​កំពុងហោះ​ក្នុ​ងរយៈ​​​កម្ពស់​២​ ០០ហ៊្វូត ស្មើនឹ​ង​៦០,៩៦ម៉ែ​ត្រ​ ខណៈ​ដែ​លគាត់​កំ​ពុង​បង្ហាញ​​ទេព​កោសល្យ​​ឱ្យ​មនុស្ស​រា​ប់​ពាន់​​ នាក់ទស្សនា​​​នៅ​​ក្នុង​​​កម្មវិ​ធី​​ Selfridge Air Show នៅ​តំបន់​ Harrison ភាគ​ខាង​ជើង​ទីក្រុង​ Detroit រដ្ឋ​ Michigan ​សហរដ្ឋ​​អា​​មេរិក។

អ្នក​សម្តែង​​លើអា​កាស​​ម្នាក់​បា​ន​ស្លាប់​​បន្ទាប់​​​ពី​ភ្លាត់​ស្នៀ​តរអិល​​ជើង​ពី​​ស្លាប​យន្ត​​ហោះ​ដែល​​កំពុងហោះ​ក្នុ​ងរយៈ​​​កម្ពស់​២​០០ហ៊្វូត ស្មើនឹ​ង​៦០,៩៦ម៉ែ​ត្រ​ ខណៈ​ដែ​លគាត់​កំ​ពុង​បង្ហាញ​​ទេព​កោសល្យ​​ឱ្យ​មនុស្ស​រា​ប់​ពាន់​​នាក់ទស្សនា​​​នៅ​​ក្នុង​​​កម្មវិ​ធី​​ Selfridge Air Show នៅ​តំបន់​ Harrison ភាគ​ខាង​ជើង​ទីក្រុង​ Detroit រដ្ឋ​ Michigan ​សហរដ្ឋ​​អា​​មេរិក។
ឧបទ្ទវហេតុ​ដ៏គួរ​ឱ្យ​រន្ធត់នេះ​​កើត​ឡើង​ ដោយ​សារ​តែ​​លោក តុដ ហ្គ្រិន (Todd Green)​ ​ព្យាយាម​ឆ្លងពី​ស្លាប​យន្ត​របស់​គាត់​ទៅ​​ឈោង​ចាប់​ជើង​ឧទ្ធម្ភាគចក្រមួយ​ផ្សេង​ទៀត ខណៈ​ពេល​នោះ​គាត់​ក៏ភ្លាត់​ស្នៀត​រអិល​ជើង​​ធ្លាក់​មកដី​តែម្តង ។ ភ្លាមៗនោះ​គាត់​ត្រូវ​បាន​គេបញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​ក្នុង​តំបន់​​ ប៉ុន្តែ​មិនអាច​ជួយ​សង្គ្រោះបានទេ ។​
លោក ខែល ហ្វ្រេគ្លីន (Kyle Franklin) ជា​មិត្ត​រួម​អាជីព​របស់​លោក​ ហ្គ្រិន បាន​និយាយថា  លោកហ្គ្រិន ពិតជាពូកែ​ខ្លាំងណាស់​ គាត់​អាច​សម្តែង​លើ​អាកាស​បាន​រាប់​ម៉ោង ។ គាត់​គឺ​ជា​​អ្នក​ជំនួញ​ម្នាក់​ ហើយ​ការស្លាប់​នេះ​​គឺ​ជាមោទនភាព​នៃ​កេរ្តិ៍​ឈ្មោះ​របស់​គាត់​និងក្រុមគ្រួសារ​របស់​គាត់ ព្រោះ​គាត់​គឺជាកូនរបស់​លោក គ្រីប ហ្គ្រីន (Grip Green) ជាអ្នក​សម្តែង​ទេព​កោសល្យ​លើ​អាកាសដែរ ៕