ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​និង​សហ​ភាពអឺរ៉ុប​​នឹង​បញ្ចេញ​​​ទ្រព្យ​​​សម្បត្តិ​​លីប៊ី​​​ដែល​ផ្អឹប​​ទុក​​សម្រាប់​ការ​​កសាង​ឡើងវិញ

12 ឆ្នាំ មុន

លោកស្រី​ CATHERINE ASHTON ​តំណាង​ជាន់ខ្ពស់​របស់សហភាព​អឺរ៉ុប​​​ទទួលបន្ទុក​​កិច្ច​​ការ​បរទេស​​​ និងនយោ​បាយ​​សន្តិសុខ​​ប្រកាស​​​កាលពី​ថ្ងៃទី២៣ ​សីហា នៅ​ទីក្រុង​​ព្រុច​សែល ថា ​សហភាព​អឺរ៉ុបនឹង​បញ្ចេញទ្រព្យ​សម្បត្តិ​​​របស់​រដ្ឋលីប៊ី ​​ដែលផ្អឹប​ទុក​សម្រាប់​ផ្គត់​ផ្គង់​​ខាង​ហិរញ្ញវត្ថុ​​​ដល់​​ការ​កសាង​​ប្រទេស​ឡើង​វិញ ។

​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​ប្រមុខ​​កា​រទូត រ​បស់​សហភាព​អឺរ៉ុប​​រូបនេះឱ្យ​ដឹងថា ​ផែនការ​​​សេដ្ឋ​កិច្ច​​របស់លីប៊ី​​ក្រោយជម្លោះ​​ជាកម្មវត្ថុ​​នៃ​ការ​ពិភាក្សា​​គ្នានានា ។ បញ្ហា​ដំបូងៗ​​នៃសេដ្ឋកិច្ច ​​​​គឺការបញ្ចេញ​​​ទ្រព្យ​សម្បត្តិ​​​ទាំង​ឡាយ​​ដែលផ្អឹប​​ទុក​របស់​​ប្រទេសនេះ ។ ​លោកស្រី​បន្ត​ថា ​លីប៊ី​​ជាប្រទេស​មួយ​ដែលមានទ្រព្យសម្បត្តិ​​​យ៉ាង​មហា​សាលព្រោះ​ជា​​​ប្រទេស​​អ្នក​មាន​មួយ ។​ បញ្ហា​​​នៅត្រង់ថា តើយើង​ត្រូវ​​ជំរុញសេដ្ឋ​កិច្ច​របស់​​ប្រទេស​នេះ​យ៉ាង​ណាឱ្យបាន​ឆាប់​រហ័ស ។ ​ក្រោយ​របបលោកកាដាហ្វី​យើង​ត្រូវ​បញ្ចេញ​​ទ្រព្យសម្បត្តិ​​​​ទាំង​ឡាយ​របស់​ប្រទេស​នេះ ។

សហភាព​អឺរ៉ុប និងសហរដ្ឋអាមេរិក​បាន​ផ្អឹប ​​ទុកទ្រព្យ​សម្បតិ្ត​​របស់លីប៊ី​​មានទឹកប្រាក់​ប្រមាណ​​ជា​ជាង​៦០ពាន់​លានដុល្លារ​​ក្នុង​ធនា​គារ​​បរទេស​ទាំងឡាយ ។ អ្នក​នាំពាក្យ​​ក្រសួង​​ការបរទេស​​​អាមេរិក​លោកស្រី​​ VICTORIA NULAND ថ្លែង​ថា ​សហរដ្ឋអាមេរិក​កំពុង​​ធ្វើ​ការ​​ ដើម្បីបញ្ចេញ​​នា​ប៉ុន្មាន​​​ថ្ងៃ​ខាងមុខនេះ នូវទឹកប្រាក់​​រវាងពី​១០០០​ ទៅ​១៥០០​លាន​ដុល្លារ​​ជា​ទ្រព្យ​សម្បត្តិ​​​​លីប៊ី​ដែល​ផ្អឹប​ទុក​ដើម្បី​ជួយ​ដល់ពួកឧទ្ទាម​​​លីប៊ី ។ លោក​ស្រី​​ប្រកាស​​កាលពីថ្ងៃទី២៣ សីហា ​ថា ទឹកប្រាក់​​ទាំង​នេះ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមប្រឹក្សា​ជាតិ​បណ្តោះ​​​អាសន្ន​លីប៊ី CNT សម្រាប់​ឆ្លើយ​តប​ដល់​សេចក្តី​ត្រូវ​ការ​ទាំង​ឡាយ​​ខាង​មនុស្ស​​ធម៌ ​និងដើម្បី​ជួយដល់​ការបង្កើត​រដ្ឋាភិបាល​ប្រាកដ​​​ប្រជា ​និងមាន​ស្ថិរភាព​មួយ ៕