ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​​2កំពុង​ដាក់​កុងត្រូល​​ជជុះ​​​យក​លុយ​ពីប្រជាពលរដ្ឋ​

13 ឆ្នាំ មុន

​ខេត្តកំពង់ស្ពឺ​​​ ៖ ​​កុងត្រូលជជុះ​​របស់​អង្គ​ការ​​​ចំនួនពីរ​​ដែល​កំពុងធ្វើ​​​សកម្មភាព​​​​ ចាប់​ឃាត់​រ៉ឺ​ម៉ក​​ធ្យូង ​រទេះ​ដឹក​​ឫស្សី រថយន្ត​​ដឹក​អុស នៅតាម​ដង​​​​ផ្លូវ​​​ក្នុង​ស្រុក​ឱរ៉ាល់ ​និង​ក្នុង​​ស្រុក​ឧដុង្គ ថ្ពង និង​ស្រុក​​ភ្នំ​ស្រួច ​គឺ​អង្គការ​​​​ការពារបរិស្ថាន​ និង​សិទ្ធិ​ប្រជា​ពលរដ្ឋ​​កម្ពុជា និង​អង្គការ​​ឃ្លាំមើល​​ធន​ធាន​ធម្ម​ជាតិ​​ និងបរិស្ថាន​។ ករណីនេះ​​​ធ្លាប់ត្រូវ​​បាន​

ខេត្តកំពង់ស្ពឺ​​​ ៖ ​​កុងត្រូលជជុះ​​របស់​អង្គ​ការ​​​ចំនួនពីរ​​ដែល​កំពុងធ្វើ​​​សកម្មភាព​​​​ចាប់​ឃាត់​រ៉ឺ​ម៉ក​​ធ្យូង ​រទេះ​ដឹក​​ឫស្សី រថយន្ត​​ដឹក​អុស នៅតាម​ដង​​​​ផ្លូវ​​​ក្នុង​ស្រុក​ឱរ៉ាល់ ​និង​ក្នុង​​ស្រុក​ឧដុង្គ ថ្ពង និង​ស្រុក​​ភ្នំ​ស្រួច ​គឺ​អង្គការ​​​​ការពារបរិស្ថាន​ និង​សិទ្ធិ​ប្រជា​ពលរដ្ឋ​​កម្ពុជា និង​អង្គការ​​ឃ្លាំមើល​​ធន​ធាន​ធម្ម​ជាតិ​​ និងបរិស្ថាន​។ ករណីនេះ​​​ធ្លាប់ត្រូវ​​បាន​ចុះ​​​ផ្សាយ​​ម្តងហើយ​​ ខណៈ​​​​​ពួកគេ​​​ដាក់​កុងត្រូល​​នៅ​ចំណុច​​កណ្តោលជុំ​នោះ​ ។

អង្គការ​នេះ​បាន​ធ្វើសកម្មភាព​​​ជិត​ពីរ​​​​ខែ ​ហើយ ដែល​ដើរ​​ដាក់កុងត្រូល​ជជុះ​​​យក​លុយ​​​តាម​រទេះ ​​ឬ​​រ៉ឺម៉ក​ធ្យូង ​​រថយន្តដឹក​អុស​ ពុំមាន​​​រួច​មួយ​គ្រឿង​​​ណាឡើយ ។ ករណីនេះ​​​​​ ​អភិបាល​ស្រុក​​ឧដុង្គ​​​លោកពូល នៅ បាន​ប្រាប់​​ថា ​ជា​គោល​​​ការណ៍​​អង្គការនេះ​​ពុំ​ត្រូវ​ដាក់​កុងត្រូល​​​​ទារ​លុយ​​ពីប្រជា​ពលរដ្ឋ​​ដឹកអុស​ធ្យូង អនុផលព្រៃ ឈើ ​ដែល​បម្រើ​ជីវភាព​​ក្នុងគ្រួសារ​​នោះទេ ។ ​​​លោក​​​ក៏ធ្លាប់​បានអញ្ជើញ​​លោក​​ប្រធាន​គ្រប់​គ្រង​​អង្គការ​នេះ​​ឱ្យចូល​ខ្លួន​​ទៅសាលា​ស្រុក ដោយ​ហាម​​ពុំ​ឱ្យ​​ក្រុមហ៊ុន​​​​ដាក់​កុងត្រូល​​​ទារ​លុយ​​​បែប​នេះ​តទៅទៀត ប៉ុន្តែ​ក្រុម​​​​​នេះ​នៅតែ​​​ល្មើស​នឹង​​ការ​ហាម​ប្រាម​ដដែល​​។​ នៅឯ​សាលា​​​ខេត្តកំពង់ស្ពឺ​ លោកអភិបាល​ខេត្ត​ក៏​បាន​​ណែនាំ​​ចំពោះ​ករណី​នេះ​​​ផង​ដែរ ​ដែល​លោក​ចាត់ទុក​ថា​ជា​ករណី​​ខុស​ច្បាប់ដែល​​​ប្រជា​ពលរដ្ឋ​​ទូ​ទៅ​ពុំអាច​ទទួល​យក​បានទេ​។ សកម្មភាព​របស់ពួកគេ​​មិន​ចេះ​ខ្មាស​អៀន​ទេ គឺ​ស្ទាក់​មុខ​ស្ទាក់​ក្រោយ ដេញ​តាម​​​យ៉ាង​​ប្រកាច​ ធ្វើ​​ឱ្យ​​ប៉ះពាល់​ដល់​ការងា​រប្រជា​ពលរដ្ឋ​​ក្នុង​ការ​​​ធ្វើ​ដំណើរ​​ ម្យ៉ាង​ទៀត ធ្វើ​​​ឱ្យ​ប៉ះ​ពាល់​ដល់​សង្គមជាតិ​ទទួល​នូវ​ភាពអាម៉ាស​ផង​ដែរ​ ​​នៅពេលដែលមាន​រថយន្ត​ទេសចរ​​​ទាំង​ក្នុង​ និង​​ក្រៅប្រទេស​​​​ឆ្លងកាត់​​​ម្តង​ម្កាល​នោះ ។

ប្រជាពលរដ្ឋ​​​បាន​និយាយ​ថា ​​​ការ​ដាក់​កុង​ត្រូល​ជជុះ​ទារ​លុយ​ជា​ប្រចាំ​​​​តាមដង​ផ្លូវ​​​បែបនេះ​ មាន​អ្នក​​ទទួល​​ខុស​ត្រូវ​​​​ឈ្មោះ​​លោក​​អំ រដ្ឋា ដែល​ឈរជើង​​​តាម​​កុងត្រូល​តាម​បណ្តា​ស្រុក​​នានា​។ កោះសន្តិភាព​​ព្យា​យាម​​ទូរស័ព្ទ​​ ​ដើម្បី​ជួប​​​សម្ភាសន៍​​​ផ្ទាល់ ​ប៉ុន្តែ​ពុំ​មាន​​ជំនួប​​ពីអង្គការ​ការ​ពារ​បរិស្ថាន​ និងសិទ្ធិ​​​ពលរដ្ឋ​កម្ពុជា​ទេ​​​។
ទោះបីជា​​បែបណា លោកអភិ​បាល​​​ខេត្ត​​បាន​ជ្រាប​ហើយ ​ពី​សកម្ម​ភាព​អនាធិបតេយ្យ​​​​នេះ​ ៕