ការចោទប្រកាន់ពីបទឧក្រិដ្ឋរំលោភរួមភេទប្រឆាំងលោក DOMINIQUE STRAUSS KAHN នៅសហរដ្ឋអាមេរិក ទីបំផុតត្រូវបានបោះបង់ចោលកាលពីថ្ងៃទី២៣ សីហា រួមទាំងការជ្រើសតាំងរដ្ឋអាជ្ញាពិសេសមួយផង។
ចាប់ខ្លួនកាលពីថ្ងៃទី១៤ ឧសភា នៅព្រលានយន្តហោះក្រុងញូវយ៉ក អតីតអគ្គនាយក IMF រូបនេះត្រូវជាប់ឃុំឃាំងក្នុងនិវេសនដ្ឋានមួយនៅម៉ាន់ហាតាន់ បន្ទាប់ពីស្ថិតនៅក្នុងមន្ទីរឃុំឃាំងRIKERS ISLAND ប៉ុន្មានថ្ងៃមក។ លោកអាចវិលត្រឡប់ទៅកាន់ប្រទេសបារាំងក្រោយការចោទប្រកាន់នានាចំពោះរូបលោកពុំមានភស្តុតាងរឹងមាំដាក់បន្ទុកលើលោកមក។ លោក STRAUSS KAHN ត្រូវបង្ខំចិត្តចាកចេញពីតំណែងអគ្គនាយក IMF ក្នុងស្ថានភាពអាម៉ាស់មួយ ហើយលោកទទួលស្គាល់ថា នេះចាត់ទុកជាសុបិនអាក្រក់មួយចុះសម្រាប់រូបលោក និងគ្រួសារលោក។ លោកនិយាយថា លោកសុខចិត្តអត់ធ្មត់ វិលទៅផ្ទះវិញ ហើយចាប់ផ្តើមជីវិតធម្មតាមួយ។
ចៅក្រមលោក MICHAEL OBUS បានពិនិត្យរបាយការណ៍របស់រដ្ឋអាជ្ញានៃរដ្ឋញូវយ៉ក លោក CYRUUS VANCE ដែលវាយតម្លៃថា អ្នកចោទប្រកាន់លោក STRAUSS KAHN ជានារីបម្រើតាមបន្ទប់សណ្ឋាគារមានដើមកំណើតហ្គីណេពុំមានភស្តុតាងគ្រប់គ្រាន់សម្រាប់ឱ្យសមាជិកក្រុមប្រឹក្សាតុលាការទាំង១២រូប សម្រេចធ្វើការវិនិច្ឆ័យទោសអតីតអគ្គនាយក IMF បានឡើយ ៕
ចែករំលែកព័តមាននេះ