ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អូតង់នឹង​​មិនបញ្ជូន​​កង​ទ័ព​ទៅលីប៊ី​ឡើយ​ក្រោយ​​​​របប​​កាដាហ្វី​

13 ឆ្នាំ មុន

​អ្នក​នាំពាក្យ​​​របស់អូតង់​​លោកស្រី OANA LUNGESCU អះអាង​​​កាលពីថ្ងៃទី​​២៣ សីហា នៅក្រុងប្រ៊ុចសែល​​ថា អូតង់​នឹង​មិនបញ្ជូន​​កង​ទាហាន​​​ទៅកាន់​លីប៊ី​ឡើយ​​​ ហើយដើរ​​​តួនាទី​​​គ្រាន់តែ​​​ជាអ្នក​​​ជួយទ្រទ្រង់​​មួយប៉ុណ្ណោះ​​នៅ​លីប៊ី ក្រោយ​លោកកាដាហ្វី ។​

​អ្នក​នាំពាក្យ​​​របស់អូតង់​​លោកស្រី OANA LUNGESCU អះអាង​​​កាលពីថ្ងៃទី​​២៣ សីហា នៅក្រុងប្រ៊ុចសែល​​ថា អូតង់​នឹង​មិនបញ្ជូន​​កង​ទាហាន​​​ទៅកាន់​លីប៊ី​ឡើយ​​​ ហើយដើរ​​​តួនាទី​​​គ្រាន់តែ​​​ជាអ្នក​​​ជួយទ្រទ្រង់​​មួយប៉ុណ្ណោះ​​នៅ​លីប៊ី ក្រោយ​លោកកាដាហ្វី ។​

ក្នុង​ឱកាស​​នៃសន្និសីទ​​​សារ​ព័ត៌​មាន​​មួយ​នៅ​​ឯ​ទីស្នាក់​ការ​​អូតង់​ស្ត្រី​​​​អ្នកនាំពាក្យ​​​រូបនេះ​ថ្លែង​ថា ​តួនាទី​​​នាំមុខ​​ក្នុង​ដំណាក់​កាល​ក្រោយ​លោក​កាដា​ហ្វី ជួយទ្រទ្រង់​​ដល់​ប្រជាជនលីប៊ី​​​ធ្លាក់​លើ​​ អ.ស.ប ​និង​ក្រុម​​ប្រាស្រ័យ​​ទាក់ទង​។ ​អូតង់​​នឹង​ដើរ​តួនាទី​​ជាអ្នកជួយទ្រទ្រង់ ហើយ​​អូតង់​នឹង​​ពុំ​មាន​​កងទ័ព​​នៅ​លើទីលាន​ឡើយ​។​

ឯកអគ្គរដ្ឋទូត​​របស់​បណ្តា​​​ប្រទេស​​ជា​សមា​ជិក​​អូតង់​​​នៅក្រុង​ប្រ៊ុច​សែល​​​បាន​រួម​ប្រជុំគ្នា​​​នា​រសៀល​​ថ្ងៃទី​២៣ សីហា ​​ដើម្បី​​​ពិភាក្សា​​ពីតួនាទី​​​ដែល​អូតង់​​​អាច​ដើរ​​​​ក្រោយ​​​ការ​ដួលរលំ​ទាំង​ស្រុង​​នៃ​របប​​​លោក​កាដាហ្វី​។ ​អ្នកនាំពាក្យ​​​បន្ត​ថា ​អូ​តង់​​​ត្រូវ​មាន​​ការប្រុង​ប្រយ័ត្ន​​ចំពោះ​​ការ​នៅ​ក្រាញ​តស៊ូ​របស់​បណ្តាសមាជិក​​នៃ​កង​កម្លាំង​​ដែល​​នៅ​ស្មោះត្រង់​​​ចំពោះលោកកាដាហ្វី ។ បេ​​សក​ម្ម​​​របស់​យើង​​នៅពុំទាន់​បញ្ចប់នៅឡើយ​។ ​

ទន្ទឹម​​​នឹង​នេះ វរសេនីយ៍​​ឯក ROLAND LAVOIE អ្នកនាំពាក្យ​​របស់​បេសក​កម្មអូតង់​​នៅ​លីប៊ី​​​អះអា​ងថា ​សភាពការណ៍​នៅក្រុងទ្រីប៉ូលី ​​អាច​នៅ​ផុយ​ស្រួយ​ និងស្មុគ្រស្មាញ​​​ដោយ​បន្ត​ថា ​អូតង់ នឹង​​បន្ត​ប្រតិបត្តិ​ការ​​យោធា​របស់​ខ្លួន​នៅ​លីប៊ី​។ ​លោក​ក៏​គូស​បញ្ជាក់​​​ផងដែរ​ថា ​អូតង់​​ពុំ​ដឹង​ថា​តើ​​​លោក​​​កាដាហ្វី​​ លាក់ខ្លួន​នៅទីណា​ឡើយ ​ក៏ប៉ុន្តែ​​​អះអាង​​ថា ​​«រឿង​​​នេះ​លែង​ជា​​រឿង​សំខាន់​​​​ពិតប្រាកដ​​​ទៀត​ហើយ​»៕​