ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី​នៅ​​វ៉ាស៊ីនតោន​ និង​ញូវ​យ៉ក​មនុស្ស​ទាំង​ឡាយ​ផ្អើលរត់​​ចុះមក​ដី​

13 ឆ្នាំ មុន

​វិទ្យាស្ថាន​ភូមិ​វិទ្យា​​អាមេរិក USGS រាយ​ការណ៍​ថា ការរញ្ជួយដី​មួយ​មាន​កម្លាំង​​​៥,៩រីស្ទ័រ​ កើតមាន​​កាលពីថ្ងៃទី​​២៣ សីហា នៅ​តំបន់​ឆ្នេរ​​សមុទ្រ​ខាងកើតរបស់​​សហរដ្ឋអាមេរិក ​ចាប់​ពី​រដ្ឋ​​​​វៀរ​ជីនៀ រហូត​ដល់​រដ្ឋ​បូស្តុន និង​ដល់​ទីក្រុង​​តូរ៉ុង​តូ ប្រទេស​កាណាដា​ផងដែរ​។​

​វិទ្យាស្ថាន​ភូមិ​វិទ្យា​​អាមេរិក USGS រាយ​ការណ៍​ថា ការរញ្ជួយដី​មួយ​មាន​កម្លាំង​​​៥,៩រីស្ទ័រ​ កើតមាន​​កាលពីថ្ងៃទី​​២៣ សីហា នៅ​តំបន់​ឆ្នេរ​​សមុទ្រ​ខាងកើតរបស់​​សហរដ្ឋអាមេរិក ​ចាប់​ពី​រដ្ឋ​​​​វៀរ​ជីនៀ រហូត​ដល់​រដ្ឋ​បូស្តុន និង​ដល់​ទីក្រុង​​តូរ៉ុង​តូ ប្រទេស​កាណាដា​ផងដែរ​។​

អគារទាំង​ឡាយ​​ញ័ររញ្ជួយ ហើយ​មនុស្ស​​ទាំង​ឡាយ​ត្រូវ​​ជម្លៀស​​ចេញ ក្នុង​នោះ​​រួមទាំង​​​វិមាន​សភា​កាពីតូល សេត​វិមាន មន្ទីរ​ប៉ង់​តាហ្គោន ក្នុងរដ្ឋ​​ធានីវ៉ាស៊ីន​តោន ។ ​រេអាក់ទ័រ​​​​នុយ​ក្លេអ៊ែរ​​២​នៃ​មជ្ឈ​មណ្ឌល​នុយ​ក្លេអ៊ែរ​ NORTH ANNA STATION នៅ​មី​ណេរ៉ាល់ ត្រូវ​បិទ​​ដោយ​ស្វ័យ​ប្រវត្តិ​ក្រោយ​ការ​រញ្ជួយដី​។ ​នេះជា​ការ​​បញ្ជាក់​​​របស់​គណៈ​កម្មាធិការ​គ្រប់​គ្រង​នុយ​​ក្លេអ៊ែរ​​​អាមេរិក NRC ដែល​បញ្ជាក់​ថា ពុំមាន​គ្រោះថ្នាក់​ណាមួយ​ដល់​សាធារណជន​ឡើយ​។​

សម្រាប់​ពេលនេះ​នៅពុំទាន់​មានសេចក្តី​​រាយ​ការណ៍ពី​​ជនរ​ងគ្រោះ ឬ​​​ការ​ខូចខាត​​​ធំដុំ​នៅ​ឡើយ ក្រោយ​ការ​រញ្ជួយដី​​នេះ​ដែល​​​​ចំណុច​​កណ្តាល​​របស់​វា ​ស្ថិតនៅ​មីណេរ៉ាល់ ជាមូលដ្ឋាន​​​មួយ​នៃ​រដ្ឋ​​​វៀរជីនៀ ។ ​​ការរញ្ជួយដី​​​នេះ​កើតមាន​ក្នុង​​ជម្រៅ​​យ៉ាង​តិច​​​​១គីឡូម៉ែត្រ​ក្រោមដី​។​

នៅក្រុង​ញូវយ៉ក​​ អគារ​ជាច្រើន​​ដូចជា​វិមាន​យុត្តិធម៌ និង​​សណ្ឋាគារ​នៃ​ទីក្រុង​ត្រូវ​បានជម្លៀស​​មនុស្ស​ចេញ​​​​។ ការ​ដ្ឋាន​​សាង​សង់​នៅ​​ឯទីតាំង​​​មជ្ឈ​មណ្ឌល​​​ពាណិជ្ជ​​កម្ម​ពិភព​​​លោក WTC ត្រូវ​បាន​​បញ្ឈប់​​។ គេនៅពុំទាន់​ដឹងថា តើ​បណ្តាញ​មេត្រូ​ក្រុង​ញូវ​យ៉ក​ត្រូវ​រង​ការ​ប៉ះពាល់​ដោយ​សារ​ការ​រញ្ជួយដី​នោះដែរ​ឬយ៉ាង​ណា​ឡើយ​។ ​នៅក្រុង​វ៉ា​ស៊ីនតោន​ និយោជិត​​ទាំង​ឡាយ​​ធ្វើការ​ក្នុង​​ការិ​យាល័យ​​បាននាំគ្នា​​រត់​ចុះ​មក​​នៅ​តាម​ដង​វិថី​​​ ក្រោយ​ការ​រញ្ជួយដី​​ដែលមាន​រយៈ​ពេល​ប្រមាណ​ជា​​​៥វិនាទី​៕​