ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន ៖ ​ស្លា.ប់​​​15នាក់​​​​ក្រោយ​​ការ​​​ឆេះ​​រោងចក្រ​​​​សេរ៉ា​មិក​មួយ​

13 ឆ្នាំ មុន

​​អាជ្ញា​ធរ​មូលដ្ឋាន​​​រាយការណ៍​​ថា អគ្គិភ័យ​មួយ​កើតមាន​កាលពីព្រឹកថ្ងៃទី​​​២៣ សីហា ក្នុង​រោងចក្រ​​​​សេរ៉ាមិក​មួយ​បណ្តាល​​ឱ្យ​ស្លា.ប់​មនុស្ស​​១៥​នាក់ ហើយ​មនុស្ស​​​ម្នាក់ទៀត​​​​របួស​ធ្ងន់ ក្នុង​​ខេត្ត ហ្គង់​​ដុង ភាគខាង​កើត​​​​​ប្រទេស​ចិន​។​ ភ្លើងឆាបឆេះ​​​នាវេលាម៉ោង​​​​៦​និង​​១៨​នាទី​​ម៉ោងក្នុងស្រុក​​​ក្នុង​​អគារ​​រោងចក្រ

​​អាជ្ញា​ធរ​មូលដ្ឋាន​​​រាយការណ៍​​ថា អគ្គិភ័យ​មួយ​កើតមាន​កាលពីព្រឹកថ្ងៃទី​​​២៣ សីហា ក្នុង​រោងចក្រ​​​​សេរ៉ាមិក​មួយ​បណ្តាល​​ឱ្យ​ស្លាប់​មនុស្ស​​១៥​នាក់ ហើយ​មនុស្ស​​​ម្នាក់ទៀត​​​​របួស​ធ្ងន់ ក្នុង​​ខេត្ត ហ្គង់​​ដុង ភាគខាង​កើត​​​​​ប្រទេស​ចិន​។​

ភ្លើងឆាបឆេះ​​​នាវេលាម៉ោង​​​​៦​និង​​១៨​នាទី​​ម៉ោងក្នុងស្រុក​​​ក្នុង​​អគារ​​រោងចក្រ SHENG-FENG CERAMICS COMPANY ស្ថិត​ក្នុង​ស្រុក SANSHUI ក្រុងហ្វូ​សាន​។ ក្នុង​ចំណោម​​ជន​​រងគ្រោះ​​មនុស្ស​១២នាក់​ស្លាប់​ក្នុង​​ភ្លើង​​​ ហើយ​មនុស្ស​​២នាក់ទៀត​​ស្លាប់​​ពេល​​​​លោត​ចេញ​តាមបង្អួច​​​​អគារ​មាន​​កម្ពស់​​​៤ជាន់ ចំណែក​មនុស្ស​​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ​ភ្លើងបាន​​ឆាប​ឆេះ​ដំបូងនៅ​ជាន់ទី​២ ​នៃអគារ​រោងចក្រ ​ហើយ​ឆេះ​រាលដាល​​យ៉ាង​ឆាប់​ដល់​​​ជាន់​ឯ​ទៀតៗ។

​​មូល​ហេតុ​នៃ​​គ្រោះអគ្គិភ័យនេះ​​នៅ​​ពុំ​ទាន់​ដឹង​នៅ​ឡើយ​​។ អ្នកពន្លត់​​​ភ្លើង​​​១០០​នាក់ និង​រថ​យន្តទឹក​​២៤​គ្រឿង ត្រូវ​បាន​​​​កេណ្ឌ​​ប្រមូល​។ ​ភ្លើង​ត្រូវ​បាន​​ពន្លត់​​​ប្រមាណជា​​​២​ម៉ោង​ក្រោ​យ​មក​។ តំណាង​​​ស្រប​​ច្បាប់​​របស់រោងចក្រ​​នេះ លោក HUO JINHONG អាយុ​​​៤៦​ឆ្នាំ ​ត្រូវប៉ូលិស​​​ចាប់​ឃុំខ្លួន​។ ​ការ​ស៊ើបអង្កេត​​មួយត្រូវ​​បើក​​​ធ្វើ​ដើម្បី​​​កំណត់​​ពីមូលហេតុ​នៃ​​គ្រោះថ្នាក់​​​នេះ​៕​