ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍​​៥​កន្លែង​​ក្នុង​ថ្ងៃ​តែ​មួយ​ស្លា.ប់​​​២ របួស​ធ្ងន់​​​៥​

13 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​​​ ៖ មនុស្ស២នាក់បានស្លា.ប់​ និង៥នាក់ផ្សេងទៀតរងរបួសដោយគ្រោះថ្នាក់៤ករណីផ្សេងគ្នាក្នុងថ្ងៃ​តែមួយ គឺថ្ងៃ​ទី​២២ ​សីហា ២០១១។ ករណីទី១​កើតឡើងកាលពីវេលា​ម៉ោង១១និង៤៥នាទីព្រឹកនៅភូមិអូបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ដោយរថយន្តធុន​ហ្សីលរបស់ក្រុមហ៊ុនចិនបានបើកទៅបុកពី

ខេត្តពោធិ៍សាត់​​​ ៖ មនុស្ស២នាក់បានស្លាប់​និង៥នាក់ផ្សេងទៀតរងរបួសដោយគ្រោះថ្នាក់៤ករណីផ្សេងគ្នាក្នុងថ្ងៃ​តែមួយ គឺថ្ងៃ​ទី​២២ ​សីហា ២០១១។ ករណីទី១​កើតឡើងកាលពីវេលា​ម៉ោង១១និង៤៥នាទីព្រឹកនៅភូមិអូបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ដោយរថយន្តធុន​ហ្សីលរបស់ក្រុមហ៊ុនចិនបានបើកទៅបុកពី
ក្រោយអ្នកជិះម៉ូតូ បណ្តាលអោយអ្នកបើក​ម៉ូតូ​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជនរង​គ្រោះ​ដែលស្លាប់ឈ្មោះ​គឿន សុភាព ភេទ​ប្រុស​អាយុ១៩​ឆ្នាំ​ មានទីលំនៅនិង​ឃុំ​ប៉ោយសំរោង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង ៣​និង៣០នាទីរសៀល នៅភូមិស្វាយប៉ាក ឃុំ​ព្រងិលដដែល ដោយក្មេងស្រី អាយុ៥ឆ្នាំ​ ឈ្មោះ ម៉ាយ៉ា ជនជាតិខ្មែរអិស្លាម ត្រូវរថយន្តបុក​ស្លាប់​ខណៈ​ពេលរត់ឆ្លងថ្នល់។ បន្ទាប់ពីបុករួច រថ​យន្ត​បង្កបានបើករត់បាត់ប៉ុន្តែត្រូវបានសម្ថកិច្ចដឹងថា រថយន្តនោះម៉ាកតូយ៉ូតា ពណ៌កណ្តុរល្មែះ សេរី​៨៩ ពាក់ស្លាកលេខ ពោធិ៍​សាត់ 2E-​8251 បើក​បរ​ដោយឈ្មោះវ៉ា សុងហ៊ីម ភេទប្រុស អាយុ​៤១​ឆ្នាំ​ មានទីលំនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំ​ក្រវាញជាភ្នាក់ងារកាសែតជាតិ។ ករណីទី៣កើត​ឡើងកាលពីវេលាម៉ោង៧និង៣០​នាទីយប់ ដោយម៉ូតូបុកជា​មួយម៉ូតូស្ថិតនៅទំនប់ឈើ​តោក​ភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញដដែល​បណ្តាលឱ្យ​អ្នកបើកម៉ូតូទំាងសងខាង របួសធ្ងន់​ទំាងពីរនាក់។ ដោយម្នាក់ឈ្មោះ​ឡុង យុទ្ធ ភេទ​ប្រុស អាយុ៣៧ឆ្នាំ របួសបាក់ឆ្អឹងជំនីរ បញ្ជូន​ទៅ​កាន់មន្ទីពេទ្យខេត្ត​បាត់ដំបង និងម្នាក់ទៀត ឈ្មោះគានលិញភេទប្រុសអាយុ១៨ឆ្នាំ​សន្លប់ បាត់ស្មារតី បុរសនេះសមត្ថ​កិច្ចអះអាងថាស្រវឹង ស្រា។ ទំាងពីនាក់មានទីលំនៅក្នុងស្រុកភ្នំ ក្រវាញ​ដូចគ្នា។

ករណីទី៤កើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទីយប់ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុក​ក្រគរ ដោយរថយន្ត​បុកម៉ូតូដែលជិះគ្នា៣នាក់​បណ្តាលអោយបាក់ភ្លៅ​ បែកក្បាល លៀនភ្នែក របួសយ៉ាងធ្ងន់ធ្ងរលើផ្លូវជាតិលេខ៥។ រថ​យន្តបង្ក​ម៉ាក FUSO ពណ៌ខៀវពាក់ ស្លាក​លេខ ​ភ្នំពេញ 3A-0082 បើកបរដោយឈ្មោះ​ប៉ែន សារ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ​ បម្រើការ​ងារ​នៅ​ក្រុមហ៊ុនMDS។ ចំណែកអ្នកជិះ​ម៉ូតូ​រង​គ្រោះទំាង៣នាក់មានឈ្មោះ​ឡេង គឹមលុច ភេទ​ប្រុស អាយ២២ឆ្នាំ​ ទី២-សោនសែន ភេទ​ប្រុស​អាយុ២៥​ឆ្នាំ​ និង៣-ឈ្មោះ​កាក់ បឿ ភេទ​ប្រុស អាយុ​២៣ឆ្នាំ​។ ទំាង៣នាក់មានទីលំនៅ ឃុំស្នា​អន្សា ស្រុកក្រគរ។

នាយកការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាលខេត្ត​ពោធិ៍​សាត់ លោកវរសេនីយ៍ត្រីរស់ ចំរើន បានមាន​ប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ​ភាគច្រើនបណ្តាលមកពីអ្នកបើកបរបើក​ក្នុង​ល្បឿនលឿន និង​ស្រវឹងស្រា៕