ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​ប្រ​មឹក​​បើក​ឡាន​បុក​​អ្នក​ជិះ​ម៉ូតូ​​សមត្ថ​កិច្ច​ដេញ​តាម​ចាប់ផ្អើល​ពេញ​ក្រុង​បាត់​ដំ​បង

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ និស្សិត​​ស្រ​វឹង​ធ្លាក់​ភ្នែក​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​​ ចរាចរខេត្តចាប់ញាត់​ចូល​ដេក​ក្នុងទ្រុង​​ដែកអស់​មួយ​យប់ ​ខណៈ​ដែល​ជន​នេះ​បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​​ដួល​ពេញ​ថ្នល់ ហើយ​ព្យា​យាម​បើក​រត់​ តែ​បែ​រជា​​​កុហកសមត្ថ​កិច្ច​ថា ​បើក​​រក​អ្នក​ដែល​គប់​កញ្ចក់​រថយន្ត​ទៅ​វិញ​។​

ខេត្ត​បាត់​ដំបង ៖ និស្សិត​​ស្រ​វឹង​ធ្លាក់​ភ្នែក​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​​ចរាចរខេត្តចាប់ញាត់​ចូល​ដេក​ក្នុងទ្រុង​​ដែកអស់​មួយ​យប់ ​ខណៈ​ដែល​ជន​នេះ​បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​​ដួល​ពេញ​ថ្នល់ ហើយ​ព្យា​យាម​បើក​រត់​ តែ​បែ​រជា​​​កុហកសមត្ថ​កិច្ច​ថា ​បើក​​រក​អ្នក​ដែល​គប់​កញ្ចក់​រថយន្ត​ទៅ​វិញ​។

តាម​ព័ត៌​មាន​​ពី​មន្ត្រីសមត្ថ​កិច្ច​និយាយ​ថា ​​និស្សិតនោះឈ្មោះ​​ប៊ុន រិទ្ធ ហៅ​ទី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​រស់​នៅ​ភូមិ​​ទួល​តាឯក សង្កាត់​​ទួលតា​ឯក ក្រុង​បាត់​ដំបង​។ ជន​នេះ​បាន​បើក​រថយន្ត​ម៉ា​កនី​ស្សាន់​ ពណ៌​កាប់​ស្តាំង ពាក់​ស្លាក​លេខ​ ២​ពោ​​ធិ៍​សាត់​ 2A-0494 ​បុក​អ្នក​ជិះ​ម៉ូតូ​នៅ​ចំណុច​​ខាង​កើត​ស្ពាន​ថ្ម​ថ្មី (​អតី​ត​ស្ពាន​ដែក) ​ក្នុង​ភូមិ​រំ​ចេក៤ សង្កាត់​រតនៈ ​កាល​ពី​វេ​លា​ម៉ោង​៨​និ​ង១៥​នាទីយប់​​ថ្ងៃ​ទី​២២ សីហា ​បណ្តាល​ឱ្យ​ស្ត្រី​៣​​នាក់​ និង​ក្មេង​តូច​ម្នាក់​​ដែល​រួម​ដំណើរ​​ជា​មួយ​ដួល​​រដូក​រណែល​លើ​ចិញ្ចើម​​ថ្នល់។ ក្រោយ​ពេល​បុក រថយន្ត​​បាន​ព្យា​យាម​បើក​រត់​ តែ​ត្រូវ​កម្លាំង​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ខេត្ត​បាន​​ដេញ​តាម​រថយន្ត​​បង្ក​នេះ​​ធ្វើ​ឱ្យ​​ភ្ញាក់​ផ្អើល​​ពេញ​ក្រុង លុះ​មក​ដល់​ខាង​មុខ​មន្ទី​​ពេទ្យ​អង្គ​ការ​ Emergency  ទើប​ចាប់បាន​។

ក្រោយ​​ពេល​សមត្ថ​កិច្ច​ស្ទាក់​ជាប់​ឈ្មោះ​​ប៊ុន​ រិទ្ធ ហៅ​ទី ​ស្ថិត​ក្នុង​ស្ថា​នភាព​ស្រ​វឹងធ្លាក់​ភ្នែក​ ដែល​​រួម​ដំណើរ​ជា​មួយ​មិត្តភក្តិ​ម្នាក់​​​ទៀត​បាន​និយាយ​ថា ​ភាគី​ម៉ូតូ​បាន​មក​បុក​រថយន្ត​​ខ្លួន​ ខណៈ​ដែល​កំពុង​​បើក​បរ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ​ហើយ​និស្សិតប្រ​មឹក​នេះ​បាន​កុហកសមត្ថ​កិច្ច​ថា ខ្លួន​មិន​បាន​បើក​​រត់​ទេ គឺ​បើក​រក​មើល​មុខ​អ្នក​​ដែល​គប់​កញ្ចក់​រថយន្ត​ខ្លួន​។

ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ថេង គឹម​សេង អាយុ​២៨ឆ្នាំ ភាគី​ម៉ូតូ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា ​រថយន្ត​នេះ​បាន​រេ​ចង្កូត​ទៅ​បុកនាងទាំង​កម្រោល​ ធ្វើ​​ឱ្យ​ពួក​គាត់​​៤​នាក់​ក្នុង​នោះ​ក្មេង​តូច​ម្នាក់ផង​ដួលដេក​រដូក​រណែល​ទៅ​លើ​ចិញ្ចើម​​ថ្នល់​ ហើយ​​​រថយន្ត​ព្យា​យាមបើក​រត់​បាត់​។ សាក្សី​និយាយ​​ថា ​រថយន្ត​នេះ ​ជា​អ្នក​បង្ក​ហេតុ​​ជ្រុល​ចង្កូត​​ទៅ​បុក​អ្នកជិះម៉ូតូ​ទាំង​កម្រោល។

មន្ត្រី​នគរ​បាល​​ចរាចរ​ខេត្ត​ដែល​បាន​ចុះ​ពិនិត្យ​កន្លែង​កើត​ហតុ​បានបញ្ជាក់​ថា និស្សិត​ប្រ​មឹក​នេះ​​ពិត​ជា​​បាន​បើក​រថយន្ត​​ជ្រុល​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​បណ្តាល​ឱ្យ​​ប៉ះពារ​អ្នក​ជិះ​ម៉ូតូ​មែន តែ​សំណាង​ល្អ​អ្នក​ជិះ​ម៉ូតូ​រង​របួស​​ស្រាល​ និង​ខូច​ខាត​តែ​ម៉ូតូ​ប៉ុណ្ណោះហើយយើង​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​តាម​​ផ្លូវ​ច្បាប់​៕