ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​​សាកសព​​​មនុស្ស​​២នាក់​ម្នាក់​សង្ស័យ​ជា​​កូនប្រុស​​លោក​កាដាហ្វី​​ ខណៈ​​​មេ​ដឹកនាំ​​លីប៊ី​រូបនេះ​​​មានកូន​១១នាក់

13 ឆ្នាំ មុន

​​​ទូរទស្សន៍​​​អាល់​ហ្សា​​​ ហ្ស៊ីរ៉ា ដែល​ដក​ស្រង់​​​​​ប្រភពព័ត៌​មាន​​​មិនបញ្ចេញ​​ឈ្មោះ​មួយ​រាយ​ការណ៍​​កាលពីថ្ងៃទី២២ សីហា ​ថា សាក​សព​​មនុស្ស​២នាក់​ម្នាក់​អាច​ជា​សាក​សព​​របស់​​​ខាមីស​កាដាហ្វី ​កូនប្រុស​​ម្នាក់របស់​លោក​អូអាម៉ា ​​កា​ដា​ហ្វី ​និងសាកសព​​មួយទៀត​​​ជា​សាក​សព​​របស់​​លោកអាប់ដាល់ឡាហ៍ ​អាល់​​សឺនូ​ស៊ី ​ប្រមុខ​ភ្នាក់​ងារ​​ស៊ើបការណ៍​​លីប៊ី​

​​​ទូរទស្សន៍​​​អាល់​ហ្សា​​​ ហ្ស៊ីរ៉ា ដែល​ដក​ស្រង់​​​​​ប្រភពព័ត៌​មាន​​​មិនបញ្ចេញ​​ឈ្មោះ​មួយ​រាយ​ការណ៍​​កាលពីថ្ងៃទី២២ សីហា ​ថា សាក​សព​​មនុស្ស​២នាក់​ម្នាក់​អាច​ជា​សាក​សព​​របស់​​​ខាមីស​កាដាហ្វី ​កូនប្រុស​​ម្នាក់របស់​លោក​អូអាម៉ា ​​កា​ដា​ហ្វី ​និងសាកសព​​មួយទៀត​​​ជា​សាក​សព​​របស់​​លោកអាប់ដាល់ឡាហ៍ ​អាល់​​សឺនូ​ស៊ី ​ប្រមុខ​ភ្នាក់​ងារ​​ស៊ើបការណ៍​​លីប៊ី​ត្រូវ​​បានរកឃើញ ។

​លោក​ខាមីស ​កាដាហ្វី ជាមេ​បញ្ជា​ការ​​របស់កងទ័ព​​​ឯក​ភាព​ពិសេស​​​នៃ​កង​ទ័ព​លីប៊ី​​​ដែល​ពួកឧទ្ទាម​​វាយ​​ឱ្យបាក់ទ័ព ។ ​មុននេះ​ពួកឧទ្ទាម​​​លីប៊ី​​ប្រកាស​ថា ​​ចាប់ខ្លួន​កូនប្រុស​២នាក់​របស់​លោកកាដាហ្វី គឺ​​កូនប្រុសទីមួយឈ្មោះ​ម៉ូហា​ម៉េដ ​​និង​កូនប្រុស​​ទី២​​ឈ្មោះសីអ៊ីហ្វ ​​អាល់អ៊ីស្លាម ​តែទូរទស្សន៍អាល់​ហ្សារី​​​ក្រោយ​មក​រាយ​ការណ៍​​​​ថា ម៉ូហា​ម៉េដ ត្រូវ​​បាន​​​រំដោះ​​ដោយ​ពួក​យោធា​​​ដែល​ស្មោះ​ត្រង់​​​នឹង​លោកកាដាហ្វី ។ ​​បន្ទាប់មក​ទៀត ​​ស្រាប់តែ​​មានរូបភាព​​​នានាតាម​ទូរទស្សន៍​​​បង្ហាញ​ពី​លោក​សីអ៊ីហ្វ​​អាល់​អ៊ីស្លាម នៅមានសេរីភាព ​សើច​សប្បាយ​ក្នុងសណ្ឋាគារ​​មួយនៃ​ក្រុង​ទ្រី​ប៉ូលី។

លោក​កាដាហ្វី​មានប្រពន្ធ២​​ គឺ​ប្រពន្ធទីមួយ ​ឈ្មោះហ្វាល់ ថាអាល់ ​នូរី (លែង​លះគ្នា) ​ហើយ​ភរិយា​​ទី២​​គឺ​លោកស្រី​សាហ្វីយ៉ា ​ហ្វា​ កាសហ៍ ​ជា​ភរិយា​​នៅជាប់គ្នា​នាពេល​បច្ចុប្បន្ន ។ ​លោកមាន​កូនប្រុស​​ដល់ទៅ​៩នាក់ និង​កូន​ស្រី២នាក់​ម្នាក់​ជា​កូនស្រី​​ចិញ្ចឹម ។ កូនប្រុស​លោកកា​ដាហ្វី​ទាំង​៩​នាក់​គឺៈ ម៉ូ​ហាម៉េដ , សីអ៊ីហ្វ​ អាល់អ៊ីស្លាម អាល់​សាអាឌី ហានីបាល់ ​ម៉ូអា​តេ​សេម ប៊ីលឡាល់ ​សាល់អាល់​អារ៉ាប់ ​ខាមីស និង​មីឡាដ ។ ចំណែក​កូនស្រី​២នាក់​គឺ​នាង​អាយេសា ​និង​នាង​ហានណា (កូនស្រី​ចិញ្ចឹម​​​ដែល​ថា​ ស្លាប់​​​ដោយ​សារ​ការទម្លាក់​​គ្រាប់បែក​​របស់​អាមេរិក​​​កាលពី​​នាងនៅតូច)៕