ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីអ៊ីហ្វ​អាល់​អ៊ី​ស្លាម​​កូន​ប្រុស​ទី2​​​លោក​​កាដាហ្វី​​លេច​​មុខ​​មាន​សេរីភាព​ក្នុង​សណ្ឋាគារ​​មួយ​​នៅ​​ក្រុង​​ទ្រីប៉ូលី

12 ឆ្នាំ មុន

​​​លោកសី អ៊ីហ្វ ​​អាល់​​អ៊ីស្លាម ​​ដែល​ការ​ចាប់​ខ្លួន​​គេ​​ត្រូវ​​បាន​ប្រកាស​​​ដោយពួក​បះបោរ​​​លី​ប៊ី ​ហើយ​តុលាការ​​ឧក្រិដ្ឋ​​​កម្ម​អន្តរ​ជាតិ​ CPI ចេញ​​​ដីកា​​ចាប់ខ្លួន​​ បានមក​ដល់​ដោយមានសេរីភាព​​កាល​ពី​​យប់​ថ្ងៃទី២២ ​​មក២៣ ​សីហា ក្នុងសណ្ឋា​គារ​​​ RIXOS ​ជា​កន្លែង​​ស្នាក់​​របស់​បណ្តា​អ្នក​កា​សែត​​​បរ​ទេស​​នៅ​ក្រុង​ទ្រីប៉ូលី ។

​រូបភាព​ទាំងឡាយ​​តាមទូរទស្សន៍​​​គេអាច​​​ឃើញ​កូនប្រុស​រូបនេះ​របស់លោកកាដាហ្វី ​លើក​ដៃ​​ដាក់​​ម្រាមជា​រាង​​​អក្សរ​​​ V ​នៃ​ជ័យ​​​ជម្នះ​​​ដោយ​ញញឹម និងសើច​យ៉ាង​ស្រស់​​​ ព្រម​ទាំង​​ទទួល​ការ​អបអរ​​​ពីពួកអ្នកគាំទ្រ​​​រូបគេ ។

​​សីអ៊ីហ្វ ​​អាល់​អ៊ី​ស្លាម​​ថ្លែង​ថា ​ឪពុក​​របស់​គេ​ស្ថិត​នៅ​​​កន្លែង​​មាន​​​សុវត្ថិភាព​​មួយ​ក្នុង​ទីក្រុង​ទ្រី​​ប៉ូ​លី​​​ដែលពួក​ឧទ្ទាមលុក​ចូល​កាន់​កាប់​ និង​ថា របប​លីប៊ី ​នៅ​ត្រួតត្រា​​​រដ្ឋធានី​នៅឡើយ ។ មុននេះ​បន្តិច ​បណ្តា​មនុស្ស​របស់​លោកកា​ដា​ហ្វី ​ដែល​ត្រួតពិនិត្យ​​​​សណ្ឋាគារ​​​នោះ​បាននាំអ្នក​កាសែត​​មួយ​ក្រុម​តូច​ទៅ​កាន់​ប្លុក BAB AL AZIZIAH ប្លុករបស់​មេដឹកនាំ​​​លីប៊ី​​​ដែល​អ្នក​កា​សែត​​​បានជួប​​សីអ៊ីហ្វអាល់​អ៊ីស្លាម​​នៅទីនោះ ។

ពួក​អ្នកកាសែត​​បន្ទាប់មក​​បានវិលត្រឡប់​មក​កាន់​សណ្ឋាគារ​​វិញ​ជាមួយ​កូនប្រុស​​មេដឹក​នាំ​​​​លីប៊ី​​ដែលពិភាក្សា​ជាមួយពួកគេ ។ ​​សីអ៊ីហ្វ ​​អាល់​អ៊ី​ស្លាម​និយាយថា ​ខ្ញុំ​មក​កាន់​ទីនេះ​ ដើម្បី​​លុប​បំបាត់​​​ពាក្យចចាមអារ៉ាម​​​ទាំងឡាយ ។ នេះ​ជា​សង្គ្រាម​​ចិត្ត​សាស្ត្រ​​​ និងអេឡិចត្រូនិក​មួយ​សំដៅ​​​ធ្វើ​ឱ្យ​លីប៊ីធ្លាក់​ក្នុង​ភាព​ជ្រួលច្របល់ ​និង​ភ័យ​ខ្លាច ។ ​

ពេលសួរពីរឿង​​​ឪពុក​របស់គេ​​ អាល់ អ៊ីស្លាម​​​ឆ្លើយថា ​លោកពិត​ជា​ស្ថិត​នៅ​​កន្លែង​​​ប្រាកដ​​ប្រជាមួយ ។ ​​លោកអះ​អាង​ថា ក្រុងទ្រី​​ប៉ូលី​​​ស្ថិត​ក្នុង​ដៃ​​របស់រដ្ឋាភិបាល​​នៅឡើយ​​​ និង​បន្ត​ថា លោកចំអក​​​ចំពោះ​​ដីកា​ចាប់ខ្លួន​ប្រឆាំង​​រូប​លោក​ និងឪពុក​​លោក​របស់តុលាការ​​​ CPI ពី​បទ​ឧក្រិដ្ឋ​​កម្មប្រឆាំង​មនុស្ស​ជាតិ ៕