ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពួកឧទ្ទាម​​​​បន្ត​​តាម​រុក​រក​​លោក​កាដាហ្វី​​​នៅក្រុង​​ទ្រីប៉ូលី​​ ​ខណៈ​​​​អូតង់​​​បន្ត​​ការ​វាយ​​ប្រហារ​​​តាម​អា​កាស

13 ឆ្នាំ មុន

ពួកឧទ្ទាម​​លីប៊ី​​សន្យា​តាម​ចាប់ខ្លួន​លោក​មូ​អាម៉ា​ កាដា​ហ្វី ​ឱ្យបាន​ហើយ​អូតង់​​បានបន្ត​​​នា​ព្រឹកព្រលឹម​ថ្ងៃទី២៣ សីហា នូវ​ការ​វាយប្រហារ​​​តាមអាកាស​​លើ​ប្លុក​អគារ​​ជាទីតាំង​​រឹងមាំ​របស់​លោក​កាដាហ្វី​​​នៅ​ក្រុង​ទ្រីប៉ូលី ។ ​​ក្នុងសន្និសីទ​​​សារព័ត៌​មាន​មួយ​កាលពីថ្ងៃទី​២២ ​​សីហា លោកមូស្តា​ហ្វា ​អាប់ដែល ​ចាលីល ​​ប្រមុខ​​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​​​លីប៊ីគូស​បញ្ជាក់ថា ​ស​ករាជ​​របស់​លោកកាដាហ្វី​ត្រូវ​បាន​បញ្ចប់​​ ហើយជោគជ័យ​​នៃបដិវត្តន៍​លីប៊ី​ត្រូវ​​មាន​​​និមិត្ត​រូប​​ គឺការចាប់ខ្លួន​លោកកាដាហ្វី ។

ពួកឧទ្ទាម​​លីប៊ី​​សន្យា​តាម​ចាប់ខ្លួន​លោក​មូ​អាម៉ា​ កាដា​ហ្វី ​ឱ្យបាន​ហើយ​អូតង់​​បានបន្ត​​​នា​ព្រឹកព្រលឹម​ថ្ងៃទី២៣ សីហា នូវ​ការ​វាយប្រហារ​​​តាមអាកាស​​លើ​ប្លុក​អគារ​​ជាទីតាំង​​រឹងមាំ​របស់​លោក​កាដាហ្វី​​​នៅ​ក្រុង​ទ្រីប៉ូលី ។ ​​

ក្នុងសន្និសីទ​​​សារព័ត៌​មាន​មួយ​កាលពីថ្ងៃទី​២២ ​​សីហា លោកមូស្តា​ហ្វា ​អាប់ដែល ​ចាលីល ​​ប្រមុខ​​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​​​លីប៊ីគូស​បញ្ជាក់ថា ​ស​ករាជ​​របស់​លោកកាដាហ្វី​ត្រូវ​បាន​បញ្ចប់​​ ហើយជោគជ័យ​​នៃបដិវត្តន៍​លីប៊ី​ត្រូវ​​មាន​​​និមិត្ត​រូប​​ គឺការចាប់ខ្លួន​លោកកាដាហ្វី ។

លោក​​បានសន្យាថា ​​លោកកាដាហ្វី​​នឹង​ត្រូវ​​​​ទទួល​ការកាត់ទោស​​ដោយត្រឹមត្រូវ​​​ ប្រសិនបើ​ត្រូវ​ចាប់​ខ្លួន​​បានទាំង​រស់ ។ ​ទីក្រុង​ទ្រីប៉ូលី​ស្ថិត​ក្រោម​​​​ការត្រួតត្រា​​​ទាំងស្រុង​​របស់ពួកឧទ្ទាម​​​​លើក​លែង​តែ​តំបន់ BAB AL AZIZIYAH ជាមជ្ឈ​មណ្ឌល​​ទីបញ្ជា​ការ​ចាប់​តាំងពី​យូរ​មក​ហើយ ​​របស់លោកកាដាហ្វី ​។ ប្រមុខ​​​ក្រុមឧទ្ទាម​​​​រូបនេះ​​បន្ត​ថា កន្លែង​​លាក់ខ្លួនរបស់លោក​កាដាហ្វី​នៅ​ពុំទាន់​ដឹង​នៅឡើយ ។

ទីក្រុង​SURT និងទី​ក្រុង​សាបាហ៍ ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់កង​​កម្លាំង ​ស្និទ្ធិ​លោកកាដា​ហ្វីនៅឡើយ ។ ​​ក៏ប៉ុន្តែ​​លោកជឿ​ជាក់ថា ​កងកម្លាំង​​ទាំងនោះ​​នឹងអាច​ក្រោកបះ​បោរ​​ពីខាងក្នុង​ពេលការ​​ហ៊ុមព័ទ្ធ​​ទីក្រុង​ទាំងនោះ​​​ត្រូវ​លុប​ចេញ​ ។ ​​លោក​អាប់​ដែល​ចាលីលអះអាង​ថា ​ប្រទេស​លីប៊ីថ្មី​នឹង​ជារដ្ឋ​​ប្រកាន់​ជំហរ​កណ្តាលមួយ​​ និងជា​សមាជិក​ដែលមានការ​ទទួល​​ខុសត្រូវ​​របស់សហ​គមន៍​​អន្តរជាតិ​ជាមួយ​ក្រុងទ្រីប៉ូលី​ជាអនាគត​​រដ្ឋ​ធានី ៕