ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេហ្ស៊ីប​​សិក្សា​​​ពី​សភាព​​ការ​ណ៍​​​​នៅ​តាម​​​​ព្រំ​ដែន​​​ជាមួយ​​​អ៊ីស្រាអែល

13 ឆ្នាំ មុន

រ​ដ្ឋាភិបាល​អេហ្ស៊ីប​បាន​​​ពិភាក្សា​​​នា​ថ្ងៃទី​២២ សីហា ​ពីបញ្ហា​​អសន្តិសុខ​ដែ​លកើតមាន​​​នៅ​តំបន់​​ស៊ីណៃ​​​អ៊ី ចំណែក​​​មតិ​សា​ធារណៈ​​របស់​​ប្រទេស​​​នេះ​ទាមទារ​ឱ្យ​​​មានការ​ឆ្លើយ​តប​វិញ​យ៉ាង​ម៉ឺ​ង​ម៉ាត់​​​​ក្រោយការ​ស្លា.ប់​​​​ប៉ូលិស​​អេហ្ស៊ីប​​​៥​នាក់​​ដោយ​សារ​​​​កងទ័ព​​អ៊ី​ស្រាអែល​​នៅតាមព្រំ​ដែន​​រវាង​ប្រទេស​ទាំង២ ។

រ​ដ្ឋាភិបាល​អេហ្ស៊ីប​បាន​​​ពិភាក្សា​​​នា​ថ្ងៃទី​២២ សីហា ​ពីបញ្ហា​​អសន្តិសុខ​ដែ​លកើតមាន​​​នៅ​តំបន់​​ស៊ីណៃ​​​អ៊ី ចំណែក​​​មតិ​សា​ធារណៈ​​របស់​​ប្រទេស​​​នេះ​ទាមទារ​ឱ្យ​​​មានការ​ឆ្លើយ​តប​វិញ​យ៉ាង​ម៉ឺ​ង​ម៉ាត់​​​​ក្រោយការ​ស្លាប់​​​​ប៉ូលិស​​អេហ្ស៊ីប​​​៥​នាក់​​ដោយ​សារ​​​​កងទ័ព​​អ៊ី​ស្រាអែល​​នៅតាមព្រំ​ដែន​​រវាង​ប្រទេស​ទាំង២ ។

​ប៉ូលិស​​ទាំងនេះ​​ត្រូវស្លាប់​​ពេល​កងទាហាន​អ៊ី​ស្រាអែល​​តាមប្រមាញ់​​ពួកសកម្ម​​ប្រយុទ្ធ​​​​ដែល​​​​បាន​សម្លាប់​​​ជន​ជាតិអ៊ីស្រាអែល​​​​៨​នាក់ ​​កាល​ពី​ថ្ងៃទី១៨ ​​សីហា កន្លងមក​នេះ នៅជិត​ក្រុង​​កំពង់​ផែ​​​អីឡាតរបស់​អ៊ីស្រាអែល​។ ​យោង​តាម​​​អ៊ីស្រា​អែល​ថា ពួក​អ្នក​វាយ​ប្រហារ​​​​​ចូល​មក​ក្នុង​ទឹកដី​​ខ្លួន​កាត់​តាម​​តំបន់​​ស៊ីណៃ​អ៊ីអេហ្ស៊ី​​ដោយ​មក​ពី​​ហ្គា​ហ្សា ។
​ទីក្រុង​​គែ​រយល់ថា ​ការស្លាប់របស់ប៉ូលិស​​​អេ​ហ្ស៊ីប​​ទាំង៥​​​​នាក់នេះ ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​សន្ធិ​សញ្ញា​​សន្តិភាព​​អ៊ីស្រាអែល-​អេហ្ស៊ីប​​​ឆ្នាំ​១៩៧០ ហើយ​​ប្រកាសថា ​ខ្លួន​នឹង​ដក​ឯក​អគ្គ​​​​រដ្ឋទូត​​​ចេញ​ពី​​អ៊ីស្រាអែល​​ជាសញ្ញា​​នៃការតវ៉ា ។ ​អ៊ីស្រាអែល​​​​បានសម្តែង​ពីការ​សោកស្តាយ​​ចំពោះ​រឿង​​​នេះ​ក៏​ប៉ុន្តែ​​​មនុស្ស​ជា​ច្រើន​នៅអេហ្ស៊ីប​ទាម​ទារ​ឱ្យ​មាន​​ការដាក់​​ទណ្ឌ​កម្ម​នានា ។

​មេ​ដឹកនាំ​​នយោ​បាយ​​អេហ្ស៊ីប​​​មួយ​ក្រុម​​ដែល​រួម​មាន​អតីត​​ប្រមុខ​​សម្ព័ន្ធ​អារ៉ាប់​​លោក អាម​ មូសា និង​​​បេក្ខជន​ប្រធានាធិបតី​​អេហ្ស៊ីប​​​​ដទៃៗ​​​​​ទៀត​បានស្នើ​​​កាលពីថ្ងៃទី២២ សីហា​ឱ្យ​មានការ​វិល​ត្រឡប់​​ជាបន្ទាន់​របស់​ឯកអគ្គ​រដ្ឋទូត​​​អេ​ហ្ស៊ីប​​​មក​កាន់​ប្រទេស​វិញ ​ពង្រឹង​កងទ័ព​​នៅតំបន់​ស៊ីណៃអ៊ី ​និងឱ្យ​មាន​ទណ្ឌ​កម្ម​នានា ៕