ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​បទ​ឈប់បា.ញ់​​រវាង​​អ៊ីស្រាអែល​ ​និងក្រុម​​​ហាម៉ាស់​​នៅ​ហ្គាហ្សា​

12 ឆ្នាំ មុន

​ប្រភពជិត​ដិត​​​នឹងការ​ចរចា​រាយការណ៍​ថា អ៊ីស្រាអែល​​ និងក្រុម​​​ហាម៉ាស់ ប៉ាឡេស្ទីន ដែល​​​ត្រួតត្រា​​ជ្រោយ​ហ្គាហ្សា ​កាលពីថ្ងៃទី​​២២ សីហា បានព្រមព្រៀង​​លើ​បទ​ឈប់​បា.ញ់​គ្នាមួយ បន្ទាប់​ពី​​រយៈ​ពេល​៥ថ្ងៃ ​​នៃការបា.ញ់​គ្រាប់​រ៉ុក្កែត​​ និង​ការ​វាយប្រហារ​តាម​អាកាស​របស់​​​អ៊ីស្រាអែល​មក​។​

​ប្រភពជិត​ដិត​​​នឹងការ​ចរចា​រាយការណ៍​ថា អ៊ីស្រាអែល​​ និងក្រុម​​​ហាម៉ាស់ ប៉ាឡេស្ទីន ដែល​​​ត្រួតត្រា​​ជ្រោយ​ហ្គាហ្សា ​កាលពីថ្ងៃទី​​២២ សីហា បានព្រមព្រៀង​​លើ​បទ​ឈប់​បាញ់​គ្នាមួយ បន្ទាប់​ពី​​រយៈ​ពេល​៥ថ្ងៃ ​​នៃការបាញ់​គ្រាប់​រ៉ុក្កែត​​ និង​ការ​វាយប្រហារ​តាម​អាកាស​របស់​​​អ៊ីស្រាអែល​មក​។​

អ្នកទទួលខុសត្រូវ​​ម្នាក់​របស់ក្រុម​​ហាម៉ាស់ ដែលចូលរួម​​ក្នុងការ​ចរចា​​និយាយ​ថា ​ភាគីទាំង​​២ បាន​រកឃើញ​​​កិច្ចព្រម​ព្រៀង​​មួយ ដើម្បី​ឱ្យ​មានការ​​ឈប់បាញ់ និង​​ថា បទឈប់​បាញ់​គ្នា​​នេះ បាន​ចាប់​ផ្តើម​​ហើយ​។ ​អ្នកទទួលខុសត្រូវ​​​​រូប​នេះ​​បញ្ជាក់​ថា ក្រុម​ហាម៉ាស់​​បាន​យល់​ព្រម​​​​ធ្វើ​​ឱ្យ​មានការ​គោរពបទឈប់បាញ់​គ្នា ​ចំពោះ​ក្រុម​​​សកម្ម​​ប្រយុទ្ធតូចៗ ដែលជា​​អ្នកទទួលខុសត្រូវ​​​លើ​​ការបាញ់​គ្រាប់រ៉ុក្កែត​​​ភាគច្រើន​​​មក​លើ​អ៊ីស្រា​អែល​​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយ​នេះ ៕​