ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាមីស​កូន​​ប្រុស​ទី​6​របស់​លោក​​កា​ដា​ហ្វី​​នៅ​​លាក់​ខ្លួន​ ​ខណៈ​កូន​​ប្រុស​ម្នាក់​​ទៀត​គឺ​​ម៉ូ​ហា​ម៉េដ ​អាច​រត់​រួច

13 ឆ្នាំ មុន

អ្នក​នាំ​ពាក្យ​យោធា​ឧទ្ទាម​លី​ប៊ី​ម្នាក់​ លោក​អាម៉េដ​ បានី​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២២ សីហា ថា លោក​ខា​មីស​ កា​ដា​ហ្វី កូន​ប្រុស​ទី​៦​របស់​មេ​ដឹក​នាំ​លី​ប៊ី​លោក​មូ​អាម៉ា កា​ដាហ្វី អាច​លាក់​ខ្លួន​ក្នុង​តំបន់​ BAB AL AZIZIYA ក្រុង​ទ្រី​ប៉ូលី​។ ក៏​ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​រូប​​នេះ​បាន​បដិ​សេធ​ពាក្យ​ចចាម​អារ៉ាម​ នានា​អំពី​ការ​ស្លា.ប់​របស់​លោក​ខា​មីស។

អ្នក​នាំ​ពាក្យ​យោធា​ឧទ្ទាម​លី​ប៊ី​ម្នាក់​ លោក​អាម៉េដ​ បានី​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២២ សីហា ថា លោក​ខា​មីស​ កា​ដា​ហ្វី កូន​ប្រុស​ទី​៦​របស់​មេ​ដឹក​នាំ​លី​ប៊ី​លោក​មូ​អាម៉ា កា​ដាហ្វី អាច​លាក់​ខ្លួន​ក្នុង​តំបន់​ BAB AL AZIZIYA ក្រុង​ទ្រី​ប៉ូលី​។ ក៏​ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​រូប​​នេះ​បាន​បដិ​សេធ​ពាក្យ​ចចាម​អារ៉ាម​ នានា​អំពី​ការ​ស្លាប់​របស់​លោក​ខា​មីស។

ទន្ទឹម​នឹង​នេះ​លោក​បានី​គូស​បញ្ជាក់​ថា គេ​នៅ​ពុំ​ទាន់​ដឹង​ថា​តើ​ពួក​​ឧទ្ទាម​លី​ប៊ី​ចាប់​បាន​កូន​ប្រុស​ទី​៣​របស់​លោក​កា​ដាហ្វី​ឈ្មោះ​សា​អា​ឌី ឬ​យ៉ាង​ណា​នៅ​ឡើយ។ អ្នក​នាំ​ពាក្យ​​រូប​នេះ​ក៏​អះ​អាង​ផង​ដែរ​ថា ៩៥%​នៃ​រដ្ឋ​ធានីលី​ប៊ី​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ពួក​ឧទ្ទាម​ដោយ​បន្ត​ថា កង​កម្លាំង​ឧទ្ទាម​បាន​ឡោម​ព័ទ្ធ​មជ្ឈ​មណ្ឌល​ទី​បញ្ជា​ការ​របស់​លោក​កា​ដា​ហ្វី BAB AL AZIZIYA។

ពួក​ឧទ្ទាម​បាន​កាត់​ផ្តាច់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​នូវ​ស្បៀង​ និង​​អគ្គិ​សនី​នៅ​ទី​ក្រុង SYRTE ជា​ទី​ក្រុង​កំណើត​របស់​មេ​ដឹក​នាំ​លី​ប៊ី​ត្រួតត្រា​ដោយ​រដ្ឋា​ភិ​បាល​។ នៅ​លើ​រណ​សិរ្ស​ខា​ង​កើត​​កង​ទ័ព​របស់​លោក​កា​ដា​ហ្វី​បាន​ដក​ថយ​ពី​ទី​ក្រុង​ប្រេង​ប្រេ​ហ្គា​។

ទូរ​ទស្សន៍​អាល់​ហ្សា​ហ្ស៊ីរ៉ា រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២២ សីហា ថា លោក​មូហា​ម៉េដ កា​ដា​ហ្វី កូន​ប្រុស​ម្នាក់​ទៀត​របស់​មេដឹក​នាំ​លី​ប៊ី​ដែល​ពួក​ឧទ្ទាម​ឃុំ​ឃាំង​ក្នុង​និវេសន​ដ្ឋាន​អាច​រត់​គេច​ខ្លួន​រួច​ជាមួយ​ជំនួយ​របស់​កង​ទាហាន​រដ្ឋា​ភិ​បាល​។ អាល់​ហ្សា​ហ្ស៊ី​រ៉ា​បញ្ជាក់​ថា កង​យោ​ធា​ដែល​ស្មោះ​ត្រង់​បាន​ជ្រៀត​ចូល​ក្នុង​និវេសន​ដ្ឋាន​​ជា​កន្លែង​ឃុំ​ខ្លួន​លោក​មូហា​ម៉េដ​ ហើយ​បាន​រំដោះ​រូប​គេ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ពួក​កង​ឆ្មាំ​ការ​ពារ ៕