ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាក់ស៊ីន​បានទៅដល់ប្រទេសជប៉ុន​បន្ទាប់​ពី​មានការផ្តល់ទិដ្ឋាការ​​ និង​​​ទស្សន​កិច្ច​​តំបន់​រញ្ជួយ​ដី​

13 ឆ្នាំ មុន

អតីត​នាយក​ដ្ឋាន​មន្ត្រីថៃ លោក​ថាក់ស៊ីន ស៊ី​ណាវ៉ាត់ត្រា បាន​ទៅដល់​​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ហើយ​ កាល​ពីថ្ងៃទី​២២ សីហា ២០១១ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​​​ថៃ​ថ្មី​ដឹកនាំ​ដោយ​ប្អូនស្រី​ពៅ​របស់​លោក​​នោះ​ បានចាប់​ដំណើរ​ការ​​គោល​ការណ៍​រាជ​រដ្ឋាភិបាល​។

តាមគេហទំព័រ NHK World របស់​ជប៉ុន​​បាន​ឱ្យដឹង​ថា លោក​ថាក់ស៊ីន ​បំពេញទស្សន​​កិច្ច​​រយៈ​​​​ពេល​២ ឬ​៣ថ្ងៃ​ នៅ​​ក្នុង​ទីក្រុង​តូក្យូ។ អតីត​​​នាយក​រដ្ឋ​មន្ត្រីថៃ​រូប​នេះ​បាន​និយាយ​ថា ​«គាត់​មានការ​រីក​​រាយ​ណាស់ ​ដោយ​បាន​​​មកបំពេញ​ទស្សនកិច្ច​​​ក្នុងប្រទេស​ជប៉ុ​ន​»​។ អំឡុង​ពេល​ទស្សន​កិច្ចនេះ​​​គាត់នឹង​ថ្លែងសុន្ទរកថា​មួយចំនួន​ហើយ​នឹង​ទស្សន​កិច្ច​ទៅកាន់​តំបន់​​រញ្ជួយដី​​កាល​ពីថ្ងៃទី​១១ មីនា ២០១១ កន្លង​មកនេះ​។

គួរ​​បញ្ជាក់​ថា ​​រដ្ឋាភិបាលជប៉ុន​មិនអនុ​ញ្ញាត​​ឱ្យ​លោក​ថាក់ស៊ីន ​​​ចូលប្រទេស​របស់ខ្លួន​ជាង​១​ឆ្នាំ​​មក​ហើយ​។ ប៉ុន្តែ​​​រដ្ឋាភិបាល​ជប៉ុន​បាន​​ផ្តល់​ទិដ្ឋាការ​​​ពិសេស​​សម្រាប់​លោក​​ថាក់ស៊ីន ​បន្ទាប់​ពី​​​មាន​សំណើ​ពីរដ្ឋាភិបាល​​ថៃ​ថ្មី​របស់​លោកស្រី​យីង​ឡាក់ ស៊ីណាវ៉ាត់ត្រា នោះ ៕