ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Yutthasak ៖ ត្រូវ​​ការ​​អ្នក​សង្កេត​ការណ៍​ចាំ​បាច់​ក្នុងតំបន់​​គ្មាន​កង​ទ័ព

13 ឆ្នាំ មុន

អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​ស៊ី​​​គឺជា​តម្រូវ​​ការ​​ចាំ​​បាច់​ក្នុង​តំបន់​គ្មាន​​យោធា​ដែល​​កំណត់​​ច្បាស់​លាស់​នៅ​ជុំវិញ​​ប្រាសាទ​​​ព្រះវិហារ​ ដើម្បី​ប្រតិ​បត្តិតាម​បទ​បញ្ជា​​​របស់​តុលា​ការ​យុត្តិធម៌​​អន្តរជាតិ ។ នេះ​បើ​តាម​ការ​ដក​ស្រង់​​​​ប្រសាសន៍​រប​ស់​​លោក​រដ្ឋ​មន្ត្រី​​ការ​ពារ​ជាតិ​ថៃ Yutthasak Sasiprapa ​ដែល​បានថ្លែង​​កា​ល​ពី​ថ្ងៃ​ទី​២២ សីហា

អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​ស៊ី​​​គឺជា​តម្រូវ​​ការ​​ចាំ​​បាច់​ក្នុង​តំបន់​គ្មាន​​យោធា​ដែល​​កំណត់​​ច្បាស់​លាស់​នៅ​ជុំវិញ​​ប្រាសាទ​​​ព្រះវិហារ​ ដើម្បី​ប្រតិ​បត្តិតាម​បទ​បញ្ជា​​​របស់​តុលា​ការ​យុត្តិធម៌​​អន្តរជាតិ ។ នេះ​បើ​តាម​ការ​ដក​ស្រង់​​​​ប្រសាសន៍​រប​ស់​​លោក​រដ្ឋ​មន្ត្រី​​ការ​ពារ​ជាតិ​ថៃ Yutthasak Sasiprapa ​ដែល​បានថ្លែង​​កា​ល​ពី​ថ្ងៃ​ទី​២២ សីហា ​​និង​ចេញផ្សាយ​​ដោយ​សារ​ព័ត៌​មាន​​​បាង​កក​ប៉ុស្តិ៍ ។

លោក​បន្ត​ថា ​ការ​ដាក់​​ពង្រាយ​​អ្នក​សង្កេត​ការណ៍​​អាស៊ាន​​ចូល​ក្នុង​តំបន់​នោះ មាន​ក្នុង​ដីកា​​សម្រេច​រ​ប​ស់​តុលា​ការ​យុត្តិ​ធម៌​​អន្តរជាតិ ។ លោក Yutthasak ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ ទី​២២ សីហា ថា ការ​​ធ្វើ​ដំណើរ​​ទៅ​កាន់​តំបន់​​ព្រំ​ដែន​​នា​ពេល​​ថ្មី​​​ៗ​នេះ​ក៏​​បញ្ជាក់ដែរថា ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេ​ស៊ី ចាំបាច់​ត្រូវ​តែ​មក​ត្រួត​ពិនិត្យ​​ការ​ដក​កង​ទ័ព ។

​លោក​បន្ត​ថា ​លោក​ស្រីនាយក​រដ្ឋ​មន្ត្រី​ យីង ឡាក់​ ស៊ីណា​វ៉ាត្រា មិន​ទាន់​បាន​​បញ្ជាក់​ពី​ផែន​ការ​ធ្វើ​ដំណើរ​​ទស្សន​កិច្ច​​ទៅ​​កាន់​​ប្រទេស​កម្ពុជា ​ដើម្បីជួប​​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ។ ​​លោក​ស្រី​​​ប្រហែល​ជា​ធ្វើ​​ដំណើរ​​ទស្សន​​កិច្ច​​​ទៅ​កាន់​កម្ពុជា បន្ទាប់ពី​កិច្ច​ប្រជុំ GBC ​ដែល​គ្រោង​​​រៀបចំ​​ឡើងក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃ​ខាង​មុខ​នេះ​សិន៕