ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ជីក្រែង​ធ្វើបុណ្យ​សាទរ​ដល់តំណាង​ទាំង​12 នាក់​ដែល​រួច​ផុត​ពី​ពន្ធនាគារ

14 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់ មក​ពី​សហគមន៍​ចំនួន​៤ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​បាន​រួប​រួម​​គ្ន​ា​​រៀបចំ​ធ្វើ​បុណ្យ​​មួយ​​ដែល​​គេ​ដាក់ឈ្មោះ​​ថា «​សិទ្ធិ​​សេរី​ភាព​នៃ​អ្នកជាប់​ពន្ធនា​គារ​​ទាំង​១២នាក់» ដែល​ត្រូវបា​ន​ជាប់​គុក​ជាង​២​ឆ្នាំ ក្នុង​ជ​ម្លោះដីធ្លី​នៅ​ជីក្រែង​និង​វេទិកា​សហគមន៍​ស្តី​ពី​សិទ្ធិ​ សេដ្ឋកិច្ច សង្គម​កិច្ច និង​

ខេត្ត​សៀម​រាប ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់ មក​ពី​សហគមន៍​ចំនួន​៤ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​បាន​រួប​រួម​​គ្ន​ា​​រៀបចំ​ធ្វើ​បុណ្យ​​មួយ​​ដែល​​គេ​ដាក់ឈ្មោះ​​ថា «​សិទ្ធិ​​សេរី​ភាព​នៃ​អ្នកជាប់​ពន្ធនា​គារ​​ទាំង​១២នាក់» ដែល​ត្រូវបា​ន​ជាប់​គុក​ជាង​២​ឆ្នាំ ក្នុង​ជ​ម្លោះដីធ្លី​នៅ​ជីក្រែង​និង​វេទិកា​សហគមន៍​ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌​ដើ​ម្បី​ប្រោះព្រំ​ឱ្យ​ពរ​ជ័​យ​ជូន​ដល់សហគមន៍​និង​នាំ​មក​នូវ​សេចក្តីសុខ​ចំរើន​និង​យុត្តិធម៌​។

ពិ​ធី​​បុណ្យ​នេះ​ប្រា​រព្ធ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ សី​ហា ​ឆ្នាំ​២០១១ នៅ​ឯ​បរិ​វេណ​វត្ត​ថ្មី ស្ថិត​នៅ​ក្នុង​ភូមិ​ជី​ក្រែង​ឃុំ​ជី​ក្រែង ស្រុក​ជី​ក្រែង ដែល​ជា​ក​​ន្លែង​កើត​មាន​ជម្លោះ​ដី​ស្រែ​ប្រាំង​ដ៏​រ៉ាំ​រ៉ៃរហូត​កើត​​មាន​អំពើ​ហិង្សា​​រវាង​ក្រុម​សមត្ថ​កិច្ច​ជាមួយ​ក្រុម​អ្នក​ភូមិ​ដែល​ក្រាញ​ននៀល​​ការ​ពារ​ដី​ស្រែ​ប្រាំង​កាល​ពី​អំ​ឡុង​ខែ​មីនា​ឆ្នាំ​២០០៩​កន្លង​ទៅ​ និង​មាន​ការ​​ចូល​រួម​ដោយ​ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ​ជាង​៤០០​នាក់​មក​ពីសហ​គមន៍​​ចំនួន​៤​ រួម​មាន​សហ​គមន៍​បឹង​កក់ ស​ហគមន៍​វ៉ា​រិន ​សហ​គមន៍​បន្ទាយ​ស្រី​ សហ​គមន៍​ជី​ក្រែង ព្រះភិ​ក្ខុ​លួន​ សាវ៉ាត តំណាង​សមា​គមការ​ពារ​សិទ្ធ​ិ​មនុស្ស​​អាដ​ហុក ​តំណាង​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​​មនុស្ស​ អាជ្ញា​ធរ​ដែន​ដី ​ជា​ពិសេស​អ្នក​ឧកញ៉ា​សៀង ណាំ​ តំណាង​រាស្ត្រ​មណ្ឌល​សៀម​រាប​ផង​ដែរ​។

ក្រុម​អ្នក​​ភូមិ​បាន​ថ្លែង​ថា ​អា​ជ្ញា​ធរ​បាន​ប្រឹង​​ប្រែង​រា​រាំង​មិន​ឱ្យ​បុណ្យ​នេះ​អា​ច​ដំណើរ​ការ​ទៅ​បា​ន​ដោយ​បញ្ជូន​កម្លាំង​ប្រ​ដាប់​អា​វុធ​រួម​មាន​ប៉ូ​លិស និង​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​​នាក់​មក​ដាក់​ទី​ធ្លា​វត្ត និង​តាម​ផ្លូវ​ធ្វើដំណើរ​មក​កាន់​វត្ត​តាំង​ពី​មួយ​ថ្ងៃ​មុន ប៉ុន្តែ​ដោយ​មាន​ការ​ជួយ​អន្ត​រា​គមន៍​ពី​អ្នក​ឧ​​កញ៉ាសៀង ណាំ តំណាង​រាស្ត្រ​​មណ្ឌល​​សៀម​រាប​​ទើប​គេ​អនុញ្ញាត​។

កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២១ ​សី​ហា ​នៅ​​​​វត្ត​ដែល​​ជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​នោះ​អ្នក​ភូមិ​ឈ្មោះ​ឆេង​​ សាវៀន ដែល​​​ជា​អ្នក​​នៅ​ក្នុង​ចំណោម​តំណាង​ទាំង​១២ រូប​ដែល​ត្រូវ​បាន​ចាប់​​ដាក់​គុក​​នៅ​ក្នុង​ជម្លោះ​ដី​ស្រែ​ប្រាំង​កាល​ពី​ដើម​ឆ្នាំ​២០០៩ កន្លង​ទៅ​នោះ​បាន​រៀប​រាប់​ថា ពិ​ធី​បុណ្យ​នេះ​ធ្វើ​ឡើង​​ទៅ​តាម​គន្លង​ព្រះ​ពុទ្ធ​​សាសនា ​ដើម្បី​ជា​ការ​លា​បំណន់​របស់​ប្រ​ជា​​​សហ​គមន៍​រង​គ្រោះ​ក្នុង​រឿង​ជម្លោះ​ដី​ស្រែ​​ប្រាំង​ដែល​បាន​បួង​សួងសូម​បារមី​វត្ថុ​សក្កិ​សិទ្ធិ​ជួយ​ឱ្យ​តំណាង​ពួក​គាត់​ទាំង​១២ នាក់ដែល​កំពុង​ជាប់​គុក​ឱ្យ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រ​កាន់​​ និង​សុវត្ថិ​ភាព​វិញ​។ ​​ការ​បួង​សួង​របស់​ពួក​គាត់​បាន​សម្រេច​ ទើប​មាន​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​នេះ​ឡើង​។

លោកឆេង​ សាវៀន ​បញ្ជាក់​ទៀត​ថាតំណាង​​អ្នក​ភូមិ​ជី​ក្រែងទាំង​១២​រូប​ដែល​ត្រូវ​​ជាប់​ដាក់​គុក​អស់​រយៈ​កាល​ជាង​២​ឆ្នាំ​ដែល​គេ ធ្វើ​ពិធី​ប្រោះព្រំ​​ជ័យ​ឱ្យ​នោះ​រួម​មាន​១-រូប​គាត់​​េឆង សាវឿន ២-​ឈ្មោះ​មិន សាយ ៣-​ឈ្មោះ​ចាន់ ណូន ៤-​ម៉ា​សេក ៥-ឈ្មោះ​វ៉ាន ចាន់ ៦-​ឈ្មោះ​អ៊ូច គី ៧-​ញ៉ែម ប្លោក ៨-​ជា​ ខុម ៩-​មិ ភ័ក្រ ១០​-សឹម លាប ១១-ឃ្លីន លប ១២-​ចាន់​ លាប។

ក្នុង​ពិ​ធី​​បុណ្យ​​​នោះ អ្នក​ឧ​កញ៉ាសៀង ណាំ ​មាន​ប្រ​សាសន៍​ថា ​រឿង​រ៉ាវ​ទាំង​អស់​វា​បាន​កន្លង​ផុត​ទៅ​ហើយ ដូច្នេះសូម​កុំ​ឱ្យអ្នក​ឃុំ​ជី​ក្រែង និង​អ្នក​ឃុំ​អន្លង់​សំណ ដែល​ជា​ភូមិ​ផង​របង​ជា​មួយ​មាន​ការ​គុំ​កួន​គ្នា​ត​ទៅ​​ទៀត ​ផ្ទុយ​ទៅ​វិញ​​ត្រូវស្រ​ឡាញ់​គ្នា​លើស​ពី​ពេល​កន្លង​ទៅ​។

អ្នក​ឧ​ញ៉ា​​បន្ត​ទៀ​ត​ថា ​លោក​បាន​ជួយ​អភិ​វឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​មូល​ដ្ឋាន​ទាំង​ពីរ​នោះ​ច្រើន​ណាស់​មាន​ត​ាំង​ពីស្ពាន ផ្លូវ​ថ្នល់ ដូច្នេះ​លោក​មិន​​ចង់​ឃើញ​ប្រ​ជា​ពល​រដ្ឋឈ្លោះ​គ្នា​យ៉ាង​នេះ​ទេ ​ហើយ​បើ​សិន​ជា​យើង​ទាំង​អស់​គ្នា​ពិត​​ជា​មាន​​ការ​ខ្វះ​​ដី​បង្ក​បង្កើន​ផល​ពិត​​សូមធ្វើ​បញ្ជី​ឱ្យ​បាន​ត្រឹម​ត្រូវ​ស្នើ​មក​​អាជ្ញា​ធរ​លោក​នឹង​ជួយ​​អន្ត​រា​គមន៍​រកជី​ដូន។ អ្នក​​ឧ​កញ៉ា​សៀង ណាំ ​​បាន​ចូល​​បុណ្យ​ចំនួន​៥០០​ដុល្លារ​អាមេរិកច​ផង​ដែរ​។

អ្នកិ​ឃុំ​អន្លង់​សំណ និង​អ្នកឃុំ​ជី​ក្រែង ​បាន​កើត​មាន​ជម្លោះ​គ្នា​យ៉ាង​តឹង​តែង​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨ ក្នុង​រឿង​ដី​ស្រែ​ប្រាំង​ទំ​ហំ​ជាង​៤០​ហិកតា ​នៅ​ទំ​នប់​សួង ទំនប់​៧៨ ហើយ​កាល​ពី​ថ្ងៃ​ទី​២២ មីនា ​ឆ្នាំ​២០០៩ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​រវាង​ប្រ​​ជា​ពលរដ្ឋ​សហគមន៍​ឃុំ​ជីក្រែង ​ជាមួយ​សមត្ថ​កិច្ច​មួយ​ក្រុម​ដែល​ចុះ​​អនុវត្ត​ដី​កា​របស់​​សាលា​ខេត្ត​សៀម​រាប​រហូត​ដល់​សមត្ថ​កិច្ច​​ផ្ទុះ​អាវុធបណ្តាលឱ្យអ្នក​ភូមិ​៤នាក់ រង​បួសក្រោយ​មក​តំណាង​អ្នក​ភូមិ​ចំនួន​១២​រូប​ត្រូវ​​បាន​ចាប់​ខ្លួន​យកទៅ​ដាក់​គុក​ជា​បន្ត​បន្ទាប់ ​បណ្តាល​ឱ្យ​ប្រ​ជា​សហ​គមន៍​នោះ​លើក​គ្នា​មក​ត​វ៉ា​នៅ​មុខ​សាលា​​ដំបូង​ខេត្ត​សៀម​​រាប​ជា​ច្រើន​លើក​ច្រើន​សា​​ដែល​មួយ​​លើក​នោះ​ក្រុម​អ្នក​​ភូមិ​បាន​ចាក់​សោរ​បង​​​​អគារ​​សាលា​រដ្ឋ​បាល​​សាលា​ដំបូង​ផង​ដែរ​​៕