ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ប្រេង​ក្រុម​ហ៊ុន CHR បើក​ខុស​ស្ពាន​ចុះ​ផឹក​ទឹក​

13 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ ហេតុ​ការណ៍​រថ​យន្ត​ស៊ីទែន​ដឹក​​ប្រេង​បុក​បង្កាន់​ដៃ​ស្ពាន​ចុះ​ផឹក​ទឹក​​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២០ សីហា វេលា​ម៉ោង​៤ និង​៣៥​នាទី​រសៀល​​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​១១​ ស្ពាន​ឈើ​ទី​៣ ស្ថិត​ក្នុង​ភូមិ​បារាយណ៍​ខាង​កើត សង្កាត់​បារាយណ៍​ ក្រុង​​ព្រៃ​វែង​។

ខេត្ត​ព្រៃ​វែង ៖ ហេតុ​ការណ៍​រថ​យន្ត​ស៊ីទែន​ដឹក​​ប្រេង​បុក​បង្កាន់​ដៃ​ស្ពាន​ចុះ​ផឹក​ទឹក​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២០ សីហា វេលា​ម៉ោង​៤ និង​៣៥​នាទី​រសៀល​​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​១១​ ស្ពាន​ឈើ​ទី​៣ ស្ថិត​ក្នុង​ភូមិ​បារាយណ៍​ខាង​កើត សង្កាត់​បារាយណ៍​ ក្រុង​​ព្រៃ​វែង​។

អ្នក​​បើក​​បំរុងបើក​រថ​យន្ត​​ឆ្លង​កាត់​ស្ពាន​ឈើ​ទី​៣​ ហើយ​ជ្រុល​​ទៅ​បុក​បង្កាន់​ដៃ​ស្ពានបណ្តាល​ឱ្យ​​ក្បាល​រថ​យន្ត​ធ្លាក់​ចុះ​ទៅ​ក្នុង​ទឹក​បះ​គូទ​ឡើង​លើ​​។ ​បើ​តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​មិន​ជាក់​លាក់​និយាយ​ថា រថ​យន្ត​ស៊ី​ទែន​ដឹក​ប្រេង​ឥន្ធនៈ​នោះ​របស់​ក្រុម​ហ៊ុន CHR តែអ្នក​បើក​បរ​មិន​ស្គាល់​ឈ្មោះ​បាន​ដឹក​ប្រេង​ពី​អ្នក​លឿង​ទៅ​ខេត្ត​ព្រៃ​វែង។ ​ពេល​ទៅ​ដល់​​ចំណុច​កើត​ហេតុ​​ស្រាប់​តែ​រថ​យន្ត​រអិល​កង់​រេ​ចង្កូត​ទៅ​បុក​រះ​បង្កាន់​ដៃ​ស្ពាន​ រួច​ហើយ​ធ្លាក់​ក្បាល​រថ​យន្ត​ចុះ
ខុស​ស្ពាន​ធ្លាក់​នៅ​ក្នុង​ទឹក​ តែ​មិន​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រងគ្រោះ​ថ្នាក់​ទេ​។ ប្រេង​សាំង​ចំនួន​២៧.០០០​លីត្រ​​ត្រូវ​ក្រុម​ហ៊ុន​​បូម​ស្តារ​បាន​វិញ​។

ប្រភព​ព័ត៌​មាន​ផ្សេង​ទៀត​និយាយ​ថា ហេតុ​ការណ៍​នោះ​បណ្តាល​មក​ពី​អ្នក​បើក​បរ​ងងុយ​ដេក​ ខ្វះ​ម្ចាស់​ការ​ ឬ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើក​បរ​ទើប​បាន​ជា​បណ្តាល​ឱ្យ​រថ​យន្ត​បុក​បង្កាន់​ដៃ​ស្ពាន​ រួច​​ធ្លាក់​ទៅ​ក្នុង​ទឹក​ដូច្នេះ​។

ដោយ​ឡែក​ឯ​ប្រភព​ព័ត៌​មាន​ផ្សេង​មួយ​ទៀត​និយាយ​ថា បណ្តាល​មកពី​រថ​យន្ត​នោះ​គេច​ពី​រថ​យន្ត​កូរ៉េ​មួយ​គ្រឿង​មក​ពី​ទិស​ផ្ទុយ​គ្នា​ ហើយ​រថ​យន្ត​កូរ៉េ​នោះ​បាន​​ចុះ​ស្ពាន​មុន​ ៕