ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល់​កៃ​ដា​​នៅ​អ៊ីរ៉ាក់​​សន្យា​ធ្វើ​​យុទ្ធ​នា​ការ​វាយ​​ប្រហារ​​100ដើម្បី​​សង​សឹក​ចំពោះ​ការ​​ស្លា.ប់​របស់​​ប៊ីន​ឡា​ដេន​

13 ឆ្នាំ មុន

បណ្តាញ​អាល់​កៃ​ដា​នៅ​អ៊ីរ៉ាក់​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២០ សីហា ពី​យុទ្ធ​នា​ការ​វាយ​ប្រហារ​ចំនួន​១០០​ក្នុង​ប្រទេស​ចាប់​ពី​ពាក់​កណ្តាល​រដូវ​បុណ្យ​រ៉ាម៉ា​ដាន​ទៅ​ដើម្បី​សង​សឹក​ដល់​ការ​ស្លា.ប់​របស់​អតីត​មេ​ដឹក​នាំ​​គេ អូសាម៉ា​ ប៊ីន​ឡា​ដេន​។ ក្រុម​អាល់​កៃ​ដានៅ​អ៊ីរ៉ាក់​ប្រកាស​ខ្លួន​ឯង​ថា ក្រុម​រដ្ឋ​អ៊ិស្លាម​អ៊ីរ៉ាក់ ISI បាន​ចេញ​ផ្សាយ​តាម​អ៊ីន​ធើរ​ណេត​អ៊ិស្លាម​មួយ​នូវ​សេចក្តី​ថ្លែង​ការណ៍​ដែល​ថា

បណ្តាញ​អាល់​កៃ​ដា​នៅ​អ៊ីរ៉ាក់​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២០ សីហា ពី​យុទ្ធ​នា​ការ​វាយ​ប្រហារ​ចំនួន​១០០​ក្នុង​ប្រទេស​ចាប់​ពី​ពាក់​កណ្តាល​រដូវ​បុណ្យ​រ៉ាម៉ា​ដាន​ទៅ​ដើម្បី​សង​សឹក​ដល់​ការ​ស្លាប់​របស់​អតីត​មេ​ដឹក​នាំ​​គេ អូសាម៉ា​ ប៊ីន​ឡា​ដេន​។

ក្រុម​អាល់​កៃ​ដានៅ​អ៊ីរ៉ាក់​ប្រកាស​ខ្លួន​ឯង​ថា ក្រុម​រដ្ឋ​អ៊ិស្លាម​អ៊ីរ៉ាក់ ISI បាន​ចេញ​ផ្សាយ​តាម​អ៊ីន​ធើរ​ណេត​អ៊ិស្លាម​មួយ​នូវ​សេចក្តី​ថ្លែង​ការណ៍​ដែល​ថា ការ​វាយ​ប្រហារ​ទាំង​នោះ​របស់​ពួក​គេ​នឹង​មាន​តាំង​ពី​ការ​វាយ​ប្រហារ​អត្ត​ឃាត​ ការ​វាយ​ប្រហារ​ដោយ​អាវុធ​ខ្ទប់​សំឡេង​រហូត​ដល់​ការ​ដាក់គ្រាប់​បែក​នៅ​តាម​ចិញ្ចើម​ថ្នល់​ និង​ការ​លប​បាញ់ ដោយ​ខ្មាន់​កាំ​ភ្លើង​ដៃ​ត្រង់​ក្នុង​គ្រប់​ទី​ក្រុង​ តំបន់​ជន​បទ​ និង​ខេត្ត​ទាំង​អស់​។

យុទ្ធ​នា​ការ​នោះ​នឹង​ចាប់​ផ្តើម​នា​ពាក់​កណ្តាល​រដូវ​បុណ្យ​រ៉ាម៉ា​ដាន​ទៅ​ ហើយ​នឹង​បញ្ចប់​ក្រោយ​ការ​វាយ​ប្រហារ​គ្រប់​១០០​លើក​។ សេចក្តី​ថ្លែង​ការណ៍​នោះ​ពុំ​បាន​និយាយ​ពី​ការ​វាយ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​នៅ​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​ទី​១៥ សីហា កន្លង​មក​នេះ​ក្នុង​ខេត្ត​៧ដែល​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧០​នាក់​ និង​របួស​២៦០​នាក់​ឡើយ ៕