ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​​អេស្ប៉ាញ​​ប្រកាស​​បង្កើន​​​​ពន្ធលើ​​ក្រុមហ៊ុន​​ធំៗ​​ក្នុង​ប្រទេស​ ដើម្បី​​​ប់ទល់​​​នឹង​វិបត្តិ​​​​ហិរញ្ញវត្ថុ​

12 ឆ្នាំ មុន

តាម​ព័ត៌មានឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​​ប្រទេស​អេស្ប៉ាញ​​បានប្រកាស​ពី​បទដ្ឋាន​ដំឡើង​​​ពន្ធ​បន្ថែម​​ រួមទាំង​បង្ហើប​​ឱ្យ​ដឹង​​ពី​បទដ្ឋាន​ជំរុញ​​ផ្នែកទីផ្សារ​​​​អចលនទ្រព្យ​​​ដែល​កំពុង​ជួបការធ្លាក់​ចុះ​នូវ​វិបត្តិ​​​ហិរញ្ញវត្ថុ​​​វាយ​ប្រហារ​​ក្នុងប្រទេស​។​

អ្នកនាំពាក្យរបស់​​​រដ្ឋាភិបាល​​អេស្ប៉ាញ​​​ថ្លែង​ថា ​រដ្ឋាភិបាល​មានគម្រោង​​បង្កើន​​ថវិកា​របន្ថែម​ចំនួន​​៥.០០០​​​​លានអឺរ៉ូ ​​ដែល​​ក្នុង​ចំនួននេះ​ប្រហែលពាក់​កណ្តាល​​​បាន​មក​ពីការ​​​ឱ្យ​ក្រុមហ៊ុន​ធំ ដែល​មាន​ប្រាក់ទុន​​ប្រកប​អាជីវ​កម្ម​​លើសពី​​២០​លានអឺរ៉ូ ក្នុង​មួយឆ្នាំ ​​ត្រូវ​បង់​ពន្ធបន្ថែម​​១% ​រហូត​ដល់​​ឆ្នាំ​២០១៣​។​ ​ក្រៅពីនេះ​​​អាជ្ញាធរ​​​អេស្ប៉ាញ​​​ប្រកាស​​កាត់បន្ថយ​​ពន្ធ​ពី​ការ​​លក់​គេហ​ដ្ឋាន​​ថ្មី​ពី​៨% ​មក​នៅ​៤% រហូត​ដល់​ដំណាច់ឆ្នាំ​​២០១១ ​ដើម្បីជំរុញ​​​ទីផ្សារ​​​​គេហដ្ឋាន​​ និង​អចលន​ទ្រព្យ​។​

​គួរ​បញ្ជាក់​ថា ​ប្រទេស​អេស្ប៉ាញ​​កំពុង​​ទប់​ទល់​នឹង​​​ស្ថានភាពធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច​​​ដែល​កើត​ឡើងជាង​​២​ឆ្នាំ​​​កន្ល​ងមក ​​ពីស្ថានភាព​អតិផរណា​ផ្នែក​អចលនទ្រព្យ​ និង​វិបត្តិ​​ហិរញ្ញវត្ថុ​នៅ​លើ​ពិភព​លោក​​ រហូត​ធ្វើ​ឱ្យ​​​ប្រទេស​មាន​បំណុល​កើន​ខ្ពស់ និង​អត្រា​​​គ្មានការ​​ងារ​ធ្វើ​​ឡើង​ដល់​​២១% ខ្ពស់​បំផុត​​នៅ​តំបន់​​អឺរ៉ុប​៕​