ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​​ដឹក​ទំនិញ​​​ទើរ​ពាក់​កណ្តាល​​នៅ​លើ​អគារ

13 ឆ្នាំ មុន

​រថយន្ត​​​ដឹកទំនិញ​​មួយគ្រឿង​​​កំពុង​ស្ថិត​​ក្នុង​សភាព​​តែល​តោល​នៅលើជាន់ទី២នៃ​អគារ​​​មួយ​កន្លែង​ក្នុងក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្រោយ​ពី​អ្នកបើកប​រ​ជ្រលចង្កុត​ទៅបុក​ជញ្ជាំង​​ធ្លាយចេញ​ទៅក្រៅ ប៉ុន្តែ​សំណាងល្អ​នៅរស់​​រាន​មានជីវិត ។ ​មន្ត្រី​​ជួយសង្គ្រោះ ​​​បានប្រើរថយន្ត​ជណ្តើរ​​​ពន្លត់​​អគ្គិភ័យ​ជួយ​អ្នកបើកបរ​អាយុ​៥៦​ឆ្នាំ

​រថយន្ត​​​ដឹកទំនិញ​​មួយគ្រឿង​​​កំពុង​ស្ថិត​​ក្នុង​សភាព​​តែល​តោល​នៅលើជាន់ទី២នៃ​អគារ​​​មួយ​កន្លែង​ក្នុងក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្រោយ​ពី​អ្នកបើកប​រ​ជ្រលចង្កុត​ទៅបុក​ជញ្ជាំង​​ធ្លាយចេញ​ទៅក្រៅ ប៉ុន្តែ​សំណាងល្អ​នៅរស់​​រាន​មានជីវិត ។

​មន្ត្រី​​ជួយសង្គ្រោះ ​​​បានប្រើរថយន្ត​ជណ្តើរ​​​ពន្លត់​​អគ្គិភ័យ​ជួយ​អ្នកបើកបរ​អាយុ​៥៦​ឆ្នាំ ​បាន​សម្រេច​ ក្រោយពី​រថយន្ត​របស់គេ​រអិល​ទៅបុក​ធ្លាយ​​ជញ្ជាំង​​យានដ្ឋាន​មួយ​កន្លែង​​ ប៉ុន្តែ​​សំណាង​ល្អ​ដោយរថយន្ត​នៅ​ទើរពី​លើអគារ ។

​លោក​ហ្វ្រែង​​ អាល់ម៉ូ​ណា អ្នកឃើញ​ហេតុ​ការណ៍​​បានថ្លែង​ថា ​«ខ្លួនបានឮសំឡេង​​ដ៏ខ្លាំង ​ទើប​ងាកទៅមើល​​ និង​​ឃើញ​រថយន្ត​ដឹកទំនិញ​​អណ្តែត​​តែលតោល​ពីលើ​ជញ្ជាំង​អគារ» ៕