ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹកនាំ​​​កូរ៉េ​​​ខាងជើង​​​លោក​​គីមជុងអ៊ីល​ទៅ​បំពេញ​​​ទស្សនកិច្ច​​នៅរុស្ស៊ី

13 ឆ្នាំ មុន

ម៉ា​ស៊ីន​ឃោសនា​​រុស្ស៊ី​​​រាយការណ៍​ថា មេដឹក​នាំ​​​កូរ៉េ​ខាង​ជើង​​លោកគីម ជុងអ៊ីល​​បាន​ជិះ​រថ​​​ភ្លើង​​ពិសេស​​ទៅ​ដល់​ទីក្រុង​ខាសាន ​នាភាគ​ខាង​​កើត​រុស្ស៊ី​​កាលពី​​​​ថ្ងៃទី១៩ សីហា ​កន្លងមក​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​​​មួយនៅ​ប្រទេស​រុស្ស៊ី ។ ​​នៅ​​​​ឯស្ថានីយ​រថភ្លើង​​លោក​គីម ជុងអ៊ីល ​​ត្រូវ​​បានទទួល​ដោយ​​បណ្តា​មន្ត្រី​​រុស្ស៊ី ។ ​​បន្ទាប់​មក​ទៀត​​លោក​

ម៉ា​ស៊ីន​ឃោសនា​​រុស្ស៊ី​​​រាយការណ៍​ថា មេដឹក​នាំ​​​កូរ៉េ​ខាង​ជើង​​លោកគីម ជុងអ៊ីល​​បាន​ជិះ​រថ​​​ភ្លើង​​ពិសេស​​ទៅ​ដល់​ទីក្រុង​ខាសាន ​នាភាគ​ខាង​​កើត​រុស្ស៊ី​​កាលពី​​​​ថ្ងៃទី១៩ សីហា ​កន្លងមក​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​​​មួយនៅ​ប្រទេស​រុស្ស៊ី ។ ​​នៅ​​​​ឯស្ថានីយ​រថភ្លើង​​លោក​គីម ជុងអ៊ីល ​​ត្រូវ​​បានទទួល​ដោយ​​បណ្តា​មន្ត្រី​​រុស្ស៊ី ។ ​​បន្ទាប់​មក​ទៀត​​លោក​ទៅ​កាន់​​ក្រុង​អ៊ូឡាន ​អ៊ូដ ​ដែល​នៅទីនោះ​​​លោកត្រូវ​​​​ជួបពិភាក្សា​​ជាមួយ​​ប្រធា​នាធិបតី​​​រុស្ស៊ី លោកឌីមីឌ្រី​ ម៉េដ​វេដេវ ។

​ក្រុង​ព្យុង​​យ៉ាង​រហូតមក​ទល់ពេលនេះ​នៅពុំ​ទាន់​ចេញ​ផ្សាយ​​ព័ត៌​មាន​ណាមួយ​​ដែល​​ទាក់​ទិន​​ដល់ទស្សនកិច្ច​​​​នេះនៅឡើយ ។ មន្ត្រីរុស្ស៊ី​​​​​ក៏​បដិ​សេធ​​​មិនធ្វើ​អត្ថាធិប្បាយ​​ដែរ ។ ក៏ប៉ុន្តែ​​ទីភ្នាក់​ងារ​​ព័ត៌​មាន​កូរ៉េ​​​ខាងត្បូង YONHAP បាយ​រាយ​ការណ៍​​​ពីទស្សនកិច្ច​​​នេះ​ដោយ​ដក​ស្រង់​សម្តី​​​របស់​មន្ត្រី​រដ្ឋាភិបាល​មួយរូប​ដែល​ស្នើ​​មិន​បញ្ចេញ​​​ឈ្មោះ ។

កាលពី​​រសៀល​ថ្ងៃទី២០ ​សីហា ​​ទីភ្នាក់​ងារ​​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​​ KCNA ​រាយ​ការណ៍​ថា លោកគីម​ ជុងអ៊ីល នឹងទៅបំពេញ​​​ទស្ស​នកិច្ច​​មួយនៅ​រុស្ស៊ី ។ ​​​KCNA ​​រាយ​ការណ៍​ថា ​លោកគីម ជា​​ប្រធាន​​គណៈ​កម្មាធិការ​​​ការ​ពារ​ជាតិ​​កូរ៉េ​ខាង​ជើង​​នឹង​ទៅ​​​បំពេញ​​ទស្ស​ន​កិច្ច​​​​មិន​ផ្លូវ​ការ​​មួយ​នៅតំបន់​​ស៊ីបេរី​និងតំបន់​​ចុង​បូព៌ា​​​ រុស្ស៊ី តាមការ​អញ្ជើញ​របស់​​​លោក​ឌីមីឌ្រី ម៉េដ​វេ​ដេវ ​​ប្រធានាធិបតីរុស្ស៊ី ។ ក្នុង​ឱកាស​នៃទស្ស​ន​កិច្ច​​នេះ​ មេដឹកនាំ​​ទាំង២​​នឹងជួប​ធ្វើការ​ចរចា​គ្នា​​​មួយ ៕