ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​ភូមា​​ជួប​ជាមួយ​​លោក​​ស្រី​ស៊ូ​ជី​ជា​លើក​​ដំបូង​

13 ឆ្នាំ មុន

ប្រធានា​ធិបតី​ភូមា​ លោក​ UTHEIN SEIN និង​មេ​ដឹក​នាំ​ប្រឆាំង​ភូមា​ដ៏​ល្បី​ល្បាញ​ លោក​ស្រី​អ៊ួង សាន់​ស៊ូ​ជី បាន​ជួប​ពិភាក្សា​គ្នា​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩ សីហា កន្លង​មក​នេះ​នៅ​ឯ​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​ក្នុង​រដ្ឋ​ធានី​ណៃ​ពិដោ​។ នេះ​ជា​សេចក្តី​រាយ​ការណ៍​របស់​វិទ្យុ និង​ទូរ​ទស្សន៍​រដ្ឋ​ភូមា​។

ប្រធានា​ធិបតី​ភូមា​ លោក​ UTHEIN SEIN និង​មេ​ដឹក​នាំ​ប្រឆាំង​ភូមា​ដ៏​ល្បី​ល្បាញ​ លោក​ស្រី​អ៊ួង សាន់​ស៊ូ​ជី បាន​ជួប​ពិភាក្សា​គ្នា​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩ សីហា កន្លង​មក​នេះ​នៅ​ឯ​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​ក្នុង​រដ្ឋ​ធានី​ណៃ​ពិដោ​។ នេះ​ជា​សេចក្តី​រាយ​ការណ៍​របស់​វិទ្យុ និង​ទូរ​ទស្សន៍​រដ្ឋ​ភូមា​។

ក្នុង​ឱកាស​នោះ លោក U THEIN SEIN បាន​ជ​ម្រាប​ជូន​លោក​ស្រី​អ៊ួង សាន់​ស៊ូ​ជី​ ពី​សកម្ម​ភាព​របស់​រដ្ឋា​ភិ​បាល​ក្នុង​ផល​ប្រយោជន៍​របស់​ប្រជា​ជាតិ​ និង​ប្រជា​ជន​។ អ្នក​ទាំង​២​បាន​ពិភាក្សា​គ្នា​ពី​ទស្សន​​វិស័យ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​ភាព​រុង​រឿង​របស់​ប្រជា​ជាតិ​ និង​ប្រជា​ជន​ដោយ​ចាត់​ទុក​ការ​​ខ្វែង​គំនិត​គ្នា​ឱ្យ​នៅ​មួយ​ឡែក។

ការ​ជួប​គ្នា​នេះ​ធ្វើ​ឡើង​មួយ​សប្តាហ៍​ក្រោយ​ការ​ជួប​គ្នា​លើក​ទី​២​របស់​លោកស្រីអ៊ួង សាន់​ស៊ូ​ជី ជាមួយ​រដ្ឋ​មន្ត្រី​ការ​ងារ​ លោក​ U AUNG KYI កាល​ពី​ថ្ងៃ​ទី​១២ សីហា កន្លង​មក​នេះ​នៅ​ទី​ក្រុង​រ៉ង់​ហ្គូន​ ជា​ការ​ជួប​គ្នា​មួយ​អាច​ឈាន​ទៅ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មាន​៤​ចំណុច​មួយ​គឺ​​៖រួប​រួម​កម្លាំង​គ្នា​ដើម្បី​ធ្វើ​ការ​ឱ្យ​មាន​ស្ថេរភាព​ សន្តិ​ភាព​​និង​ការ​អភិវឌ្ឍ​ន៍របស់​ប្រទេស​​ រួម​សហ​ការ​គ្នា​ដោយ​ស្ថាបនា​​ដើម្បី​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ និង​សង្គម​ និង​ដល់ការ​ពង្រីក​ប្រព័ន្ធ​​ប្រជា​ធិប​តេយ្យ​​ ផាត់​ទុក​មួយ​ឡែក​នូវ​បណ្តា​ការ​ខ្វែង​គំនិត​គ្នា​ដើម្បី​រួម​សហ​ការ​​ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បន្ត​ការ​ចរ​ចា។ កា​រ​ជួប​គ្នា​ដំបូង​រវាង​លោក U AUNG KYI និង​លោកស្រី​អ៊ួង សាន់​ស៊ូ​ជី​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា តាម​ការ​អញ្ជើញ​របស់​រដ្ឋា​ភិ​បាល​។

ប្រធានា​ធិបតី​ភូមា​បាន​ស្នើ​ឱ្យ​មាន​ការ​ចរចា​មួយ​នា​ថ្ងៃ​ទី​២៤ សីហា ជាមួយ​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច​ប្រឆាំង​នឹង​រដ្ឋាភិ​បាល និង​​បណ្តា​ពួក​ប្រឆាំង​ទាំង​ខាង​ក្នុង ទាំង​ខា​ង​ក្រៅ​ប្រទេស​ដោយ​ជំរុញ​ពួក​គេ​ឱ្យ​រួម​សហ​ការ​ជាមួយ​រដ្ឋា​ភិ​បាល​ដើម្បី​​គោល​ដៅ​រួមក្នុង​ផល​ប្រយោជន៍​របស់​ជាតិ​ ៕