ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុងប៊ែរឡាំង​​​កើត​​មាន​​ការ​ដុត​​រថ​យន្ត​​​​​4យប់​​ជាប់​ៗ​គ្នា​​ហើយ​

13 ឆ្នាំ មុន

​​សម្រាប់​យប់​​ទី​​​៤ជាប់​ៗគ្នា​​​ដែលរ​ថយន្ត​ទាំង​ឡាយ​​ត្រូវដុត​​បំផ្លាញ​​នៅក្រុង​​​ប៊ែរឡាំង​​ រដ្ឋធានី​​​​អាល្លឺម៉ង់​​។ ប៉ូលិស​​​ដែល​ចាត់ទុក​រឿង​នេះ​​ថា ជា​អំពើ​​​បំផ្លិចបំផ្លាញ​​​បាន​សម្រេច​ផ្តល់​ប្រាក់​​រង្វាន់​​​៥.០០០​អឺរ៉ូ ​ដល់មនុស្សទាំងឡាយណា​ដែល​​​អាច​ជួយ​​ដោះស្រាយ​រឿងនេះ​។​ យោងតាម​កាសែត​​​ LIBERATION ថា

​​សម្រាប់​យប់​​ទី​​​៤ជាប់​ៗគ្នា​​​ដែលរ​ថយន្ត​ទាំង​ឡាយ​​ត្រូវដុត​​បំផ្លាញ​​នៅក្រុង​​​ប៊ែរឡាំង​​ រដ្ឋធានី​​​​អាល្លឺម៉ង់​​។ ប៉ូលិស​​​ដែល​ចាត់ទុក​រឿង​នេះ​​ថា ជា​អំពើ​​​បំផ្លិចបំផ្លាញ​​​បាន​សម្រេច​ផ្តល់​ប្រាក់​​រង្វាន់​​​៥.០០០​អឺរ៉ូ ​ដល់មនុស្សទាំងឡាយណា​ដែល​​​អាច​ជួយ​​ដោះស្រាយ​រឿងនេះ​។​

យោងតាម​កាសែត​​​ LIBERATION ថា រថយន្ត​ចំនួន​​១២គ្រឿង​​​ត្រូវបានដុតបំផ្លាញ​​រវាង​ពី​​យប់ថ្ងៃទី​​១៨ មក​​១៩ សីហា​។ ​​​អធិការ​បតី​​អាល្លឺម៉ង់​​​​ លោកស្រី​​​អេនចឺឡា ម័រកែល ​​​​បាន​ថ្កោលទោស​​កាលពីថ្ងៃទី​១៨ សីហា ​​ចំពោះ ការ​ដុត​​រថយន្តបែបនេះ ដោយ​អំពាវ​នាវ​​​ឱ្យមានការ​ពង្រឹង​​វត្តមាន​​ប៉ូលិស​ក្នុង​កន្លែង​សាធារណៈ​ទាំង​ឡាយ​។ ​យោងតាម​​អភិបាល​ក្រុង​ប៊ែរឡាំង​​​ថា ពុំមាន​​ហេតុផល​​​ខាង​នយោបាយ​​​​ណាមួយឡើយ​ក្នុង​រឿងនេះ​។​ សរុប​រថយន្ត​​​៩គ្រឿង​​​​ត្រូវ​ដុត​បំផ្លាញ​នា​យប់​ថ្ងៃទី​១៧ មក ​​១៨ សីហា​ បន្ទាប់ពី​​​ដុតបំផ្លាញ​​​១៥គ្រឿង​​​កាលពីយប់​​​មុននេះ ៕​