ខាងក្រោមនេះគឺជាសំណួរ-ចម្លើយទាក់ទង នឹងសវនាការស្តីពីបញ្ហាកាយសម្បទារបស់ជនជាប់ចោទក្នុងសំណុំរឿង០០២ក្នុងការចូលរួមសវនាការ ។ សវនាការត្រូវបានអង្គជំនុំជម្រះ សាលាដំបូងកំណត់កាលបរិច្ឆេទបើកសវនាការពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១១។
តើ «សមត្ថភាពខាងកាយសម្បទា និង បញ្ញាស្មារតីរបស់ជនជាប់ចោទក្នុងការចូលរួម ជំនុំជម្រះ» មានន័យថាដូចម្តេច?
«សមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីរបស់ជនជាប់ចោទក្នុងការចូលរួមជំនុំជម្រះ» គឺជាគោលការណ៍ទូទៅមួយដែលជនជាប់ចោទណាម្នាក់អាចត្រូវ យកមកជំនុំជម្រះបានលុះត្រាតែជនជាប់ចោទរូបនោះមានសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីធួនល្មម ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួននៅក្នុងតុលាការ។ គោលការណ៍នេះរួមមានសមត្ថភាពក្នុងការយល់ដឹងអំពីបទចោទប្រកាន់មកលើខ្លួន ការយល់ដឹងអំពីមូលហេតុ និងបច្ច័យនៃដំណើរការនីតិវិធី ការយល់ដឹងអំពីភស្តុតាងបានលម្អិត និងសមត្ថភាពក្នុងការបង្គាប់ទៅមេធាវីរបស់ខ្លួន និងការផ្តល់សក្ខីកម្ម។
ហេតុអ្វីបានជាអង្គជំនុំជម្រះសាលាដំបូងចាំបាច់ត្រូវធ្វើការវាយតម្លៃទៅលើជនជាប់ចោទមួយចំនួនទាក់ទងនឹងសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីសម្រាប់ការចូលរួមការជំនុំជម្រះ?
មាត្រា៣២នៃវិធានផ្ទៃក្នុងនៃអ.វ.ត.កបានកំណត់ថា សហចៅក្រមស៊ើបអង្កេតអង្គបុរេជំនុំជម្រះ អង្គជំនុំជម្រះសាលាដំបូង ឬអង្គជំនុំជម្រះតុលាការកំពូលអាចបង្គាប់ឲ្យមានការពិនិត្យ វេជ្ជសាស្ត្រវិកលចរិតនិងចិត្តសាស្ត្ររបស់ជនជាប់ចោទណាម្នាក់ដោយអ្នកជំនាញ ដើម្បីកំណត់ថា តើជនជាប់ចោទនោះមានសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីធួនល្មមសម្រាប់ការចូលរួមការជំនុំជម្រះបានដែរឬយ៉ាងណា។
អៀង សារី, អៀង ធិរិទ្ធ និងនួន ជា បានស្នើសុំឱ្យមានការវាយតម្លៃទៅលើស្ថានភាពកាយសម្បទា និងបញ្ញាស្មារតីរបស់ពួកគាត់សម្រាប់ការចូលរួមការជំនុំជម្រះ ។ អង្គជំនុំជម្រះសាលាដំបូងបានចាត់តាំងលោកសាស្រ្តាចារ្យ ចន ខេមបែល (John Campbell) មកពី ប្រទេសនូវែលហ្សេឡង់ឱ្យធ្វើការវាយតម្លៃ វេជ្ជសាស្ត្រ ។ នៅក្នុងផ្នែកមួយនៃការវាយតម្លៃរបស់គាត់លើជនជាប់ចោទទាំង៣រូបលោកសាស្រ្តាចារ្យខេមបែលត្រូវបានតុលាការស្នើសុំឱ្យពិនិត្យលើរបាយការណ៍ និងតេស្តវេជ្ជសាស្រ្ត ជាច្រើនដែលមានកន្លងមក និងធ្វើតេស្ត និងពិភាក្សាជាមួយគ្រូពេទ្យ និងវេជ្ជបណ្ឌិតដែលធ្លាប់ពិនិត្យ និងព្យាបាលជនជាប់ចោទពីពេល
មុនៗមក ។ នៅក្នុងរបាយការណ៍របស់លោក Campbell ដែលបានដាក់ជូនអង្គជំនុំជម្រះ សាលាដំបូងបានបញ្ជាក់ថា ការវាយតម្លែបន្ថែម ពីអ្នកជំនាញទៅលើស្ថានភាពកាយសម្បទា និង បញ្ញាស្មាតីរបស់អៀង ធីរិទ្ធ គឺជាការចាំបាច់។ លោក Campbell មិនបានធ្វើអនុសាសន៍អ្វី ផ្សេងដើម្បីវាយតម្លៃបន្ថែមលើ អៀង សារី ឬ នួន ជា នោះទេ។
នួន ជា និងអៀង ធីរិទ្ធ នៅតែបន្តអះអាង ថា ពួកគាត់ពុំមានសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីធួនល្មមសម្រាប់ការចូលរួមការ
ជំនុំជម្រះបានទេ។
តើនរណាជាអ្នកសម្រេចថា តើជនជាប់ ចោទណាម្នាក់មានកាយសម្បទា និងបញ្ញាស្មាតី ធួនល្មមសម្រាប់ចូលរួមការជំនុំជម្រះ? អ្នក ជំនាញវេជ្ជសាស្រ្ត ឬក៏ចៅក្រម?
សេចក្តីសម្រេចអំពីសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មាតីសម្រាប់ការចូលរួមការ ជំនុំជម្រះ គឺជាសេចក្តីសម្រេចរបស់តុលាការដែលត្រូវសម្រេចដោយចៅក្រម ។ ចៅក្រមត្រូវធ្វើការវាយតម្លៃតាមផ្លូវច្បាប់ទៅលើលទ្ធផលដែលរកឃើញដោយអ្នកជំនាញវេជ្ជសាស្រ្តមុននឹងសម្រេចថា តើជនជាប់រូបនោះមានសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មាតីធួនល្មម សម្រាប់ការចូលរួមការជំនុំជម្រះបានដែរ ឬ យ៉ាងណានោះ។
តើអង្គជំនុំជម្រះសាលាដំបូងនឹងត្រូវចេញ សេចក្តីសម្រេចអំពីសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មាតីរបស់ជនជាប់ចោទនៅក្នុង
អំឡុងពេលសវនាការថ្ងៃទី២៩-៣១ សីហា ឆ្នាំ ២០១១ នេះ ឬយ៉ាងណា? ទេ ! សវនាការនេះ ត្រូវបានរៀបចំឡើងដើម្បីបើកឱ្យមានការសួរ
ដេញដោលរវាងអ្នកជំនាញវេជ្ជសាស្ត្រ និងរបស់មេធាវីការពារក្តីឱ្យអៀង ធីរិទ្ធ និងនួន ជា, សហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីទាក់ទងនឹងរបាយការណ៍ របស់អ្នកជំនាញលោកសាស្រ្តាចារ្យ Campbell ពាក់ព័ន្ធជនជាប់ចោទ នួន ជា និងអៀង ធិរិទ្ធប៉ុណ្ណោះ។
នាពេលឆាប់ៗ ខាងមុខនេះ អង្គជំនុំជម្រះសាលាដំបូងនឹងចាត់តាំងអ្នកជំនាញផ្នែកវិកលវិទ្យា ដើម្បីវាយតម្លៃលើជនជាប់ចោទបន្ថែមទៀត ។ សេចក្តីសម្រេចអំពីសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីរបស់ជនជាប់ចោទសម្រាប់ការចូលរួមជំនុំជម្រះនឹងមិនអាចធ្វើមុន ឬនៅក្រោយពេលការវាយតម្លៃទាំងអស់នោះបានបញ្ចប់នោះបានទេ។
ប្រសិនបើជនជាប់ចោទត្រូវបានរកឃើញថា មិនមានសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីអាចចូលរួមការជំនុំជម្រះបាន តើនឹងមានរឿងអ្វីកើតឡើង?
វាអាស្រ័យទៅលើស្ថានភាពនៃបុគ្គលម្នាក់ៗដូចជា តើស្ថានភាពនៃកាយសម្បទា និងបញ្ញាស្មារតីជាស្ថានភាពបណ្តោះអាសន្ន ឬជានិរន្តរ៍ ។ លទ្ធផលច្បាស់លាស់គឺវាអាស្រ័យទៅលើការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលផ្អែកលើបទប្បញ្ញត្តិច្បាប់និងការអនុវត្ត តាមច្បាប់ជាតិ និងអន្តរជាតិប៉ុណ្ណោះ។
ប្រសិនបើជនជាប់ចោទត្រូវបានរកឃើញថា មិនមានសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីធួនល្មមសម្រាប់ការចូលរួមការជំនុំ
ជម្រះ តើសេចក្តីសម្រេចនោះអាចត្រូវប្តឹងសាទុក្ខបានដែរឬទេ?
ប្រសិន បើសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងទាក់ទងនឹងសមត្ថភាពខាងកាយ សម្បទា និងបញ្ញាស្មារតីរបស់ជនជាប់ចោទមានអានុភាពបញ្ចប់កិច្ចដំណើរការនីតិវិធី សេចក្តីសម្រេចនោះអាចត្រូវប្តឹងសាទុក្ខទៅអង្គជំនុំជម្រះតុលាការកំពូលបាន ៕
ចែករំលែកព័តមាននេះ