ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ធំ​មួយ​ក្នុង​ស្រុក​ពេជ្រា​ដា​ត្រូវ​បាន​បង្ក្រាប​

12 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ដោយ​មាន​ដីកា​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ និង​ដឹក​នាំ​កម្លាំង​ផ្ទាល់​ពី​លោក​សោ វុទ្ធី ព្រះ​រាជ​អាជ្ញា​រង ​លោក​អ៊ុំ សុវណ្ណសុភៈ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​លោក​កែវ សុភគ៌​ ប្រធាន​ព្រែក​ពៅ​កោះ​ញែក ព្រម​ទាំង​មាន​​​ការ​ចូល​រួម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ និង​លោក​មេ​ភូមិ​ មេឃុំ​ផង​ដែរ​បាន​​

ខេត្ត​មណ្ឌល​គិរី​ ៖ ដោយ​មាន​ដីកា​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ និង​ដឹក​នាំ​កម្លាំង​ផ្ទាល់​ពី​លោក​សោ វុទ្ធី ព្រះ​រាជ​អាជ្ញា​រង ​លោក​អ៊ុំ សុវណ្ណសុភៈ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​លោក​កែវ សុភគ៌​ ប្រធាន​ព្រែក​ពៅ​កោះ​ញែក ព្រម​ទាំង​មាន​​​ការ​ចូល​រួម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ និង​លោក​មេ​ភូមិ​ មេឃុំ​ផង​ដែរ​បាន​​ឆែក​ឆេរ​លំនៅ​ឋាន​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​ពូ​ជ្រៃ​ចាង ឃុំ​ពូជ្រៃ​ ស្រុក​ពេជ្រាដា​រក​ឃើញ​ឈើ​ប្រណីត​មាន​បេង​ ធ្នង់​ នាង​នួន ជា​ច្រើន​ម៉ែត្រ​គូប​ដែល​គេ​លាក់​ទុក​ខាង​ក្រោយ​ផ្ទះ​ និង​នៅ​ក្នុង​ឃ្លាំង​។ ការ​បង្ក្រាប​នេះ​ចាប់​ផ្តើម​នៅ​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨ សីហា​។

ម្ចាស់ផ្ទះ​នោះ​​ឈ្មោះ​សុខ ខឿន ភេទ​ប្រុស អាយ​ុ​ប្រហែល​៥០​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ណាវី អាយុ​ប្រហែល​៤០​ឆ្នាំ ។ ពេល​ចូល​ទៅ​ដល់​​ខាងក្រោយ​ផ្ទះ​​សមត្ថ​កិច្ច​បាន​ឃើញ​ឈើ​ប្រណីត​មុខ​កាត់​តូច​ធំ​ប្រវែង​ប្រហែល​បី​ម៉ែត្រ​ចំនួន​៥៣​ដុំ ។ លោក​សោ វុទ្ធី បញ្ជា​ឱ្យសមត្ថ​កិច្ច​គាស់​ទ្វារ​ឃ្លាំង​មួយ​​នៅ​ក្រោយ​ផ្ទះ​​ឃើញ​ឈើ​ប្រណីត​១០២​ដុំ​ទៀត​ សរុប​ទាំង​អស់​មាន​ចំនួន​១៥៥​ដុំ ។ ឈើ​ទាំង​អស់​ត្រូវ​សមត្ថ​កិច្ច​ជំនាញវាស់​វែង និង​​រឹប​អូស។

លោក​កែវ សុភគ៌ ប្រធាន​ព្រែក​ពៅ​មណ្ឌល​គិរី​នៃ​អង្គការ​ WWF ឱ្យ​ដឹង​​មូល​ហេតុ​ដែល​ឈាន​ដល់​ការ​ឡោម​ព័ទ្ធ​លំនៅ​ឋាននោះ​​ ព្រោះ​តែ​មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រជា​ពល​រដ្ឋ​ថា ឈើ​ប្រណីត​ជា​ច្រើន​ម៉ែត្រ​គូប​ត្រូវ​គេ​យក​​ទៅ​លាក់​ទុក។​ លោក​បញ្ជា​កម្លាំង​ឃ្លាំ​មើល​​ពេញ​មួយ​យប់​ ហើយនៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា លោក​សុំ​កម្លាំង​សហ​ការ​បន្ថែម​មាន​នាយ​ផ្នែក​រដ្ឋ​បាល​មន្ត្រី​ខណ្ឌ​​ និង​កង​កម្លាំង​​ប្រដាប់​អាវុធ​ ព្រម​ទាំង​មាន​ប្រជា​ពល​រដ្ឋ អាជ្ញា​ធរចូល​រួម​​ឆែក​ឆេរ​ ។ ​ក្នុង​ករណី​នេះ​ដែរ​ក៏​មាន​ដីកា​ផ្ទាល់​ពី​លោក​​ឃុត សុភាង ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ផង​ដែរ​។

លោក​បន្ថែម​ទៀត​ថា ​ឈើ​ប្រណីត​ទាំង​នោះ​កំពុង​វាស់​វែង​មិន​ទាន់​ដឹង​ថា ចំនួន​ប៉ុន្មាន​ទេ រី​ឯ​ម្ចាស់​ផ្ទះ​មិន​ឃើញ​នៅ​ក្នុង​ផ្ទះទេ។ លោក​នឹង​ខិត​ខំដឹក​នាំ​កម្លាំង​ដើម្បី​បង្ក្រាប​បទ​ល្មើស​ដែល​កើត​មាន​បន្ត​ទៀត ៕