ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរស្រុក​អូរជ្រៅ​​កម្ពុជា និង​ស្រុក​គោក​ធ្យូង​ថៃ​ជួប​​ប្រជុំ​​គ្នា​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា អាជ្ញា​ធរ​សង្កាត់​ប៉ោយ​ប៉ែត​បាន​យក​គ្រឿង​ចក្រ​​កាយ​ប្រឡាយ​រំដោះ​ជំនន់​ ទឹក​ភ្លៀង​ដែល​លិច​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ជាង​៣០០​គ្រួសារ​ស្ថិត​ក្នុង​ ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត​។ ការ​ងារ​នោះ​​មាន​ការ​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​នាក់​។

ក្រុង​ប៉ោយ​ប៉ែត​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា អាជ្ញា​ធរ​សង្កាត់​ប៉ោយ​ប៉ែត​បាន​យក​គ្រឿង​ចក្រ​​កាយ​ប្រឡាយ​រំដោះ​ជំនន់​ទឹក​ភ្លៀង​ដែល​លិច​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ជាង​៣០០​គ្រួសារ​ស្ថិត​ក្នុង​ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត​។ ការ​ងារ​នោះ​​មាន​ការ​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​នាក់​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​នង​ ធឿន អភិ​បាល​​រង​ក្រុង​ប៉ោយ​ប៉ែត​​ប្រាប់​កោះ​សន្តិ​ភាព​ថា ដោយ​សារ​មួយ​រយៈ​នេះ​ភ្លៀង​​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ ហើយ​ក្នុង​ភូមិ​មួយ​នេះ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ទើប​បង្ក​ឱ្យ​មាន​ការ​ជន់​លិច​លំនៅ​ឋាន​ប្រជា​ពលរ​ដ្ឋ​ជា​ច្រើន​គ្រួសារ​។

លោក​អភិ​បាល​រងក្រុង​​បន្ត​ថា ក្រោយ​ពេល​​សិក្សា​រក​ទំនាប​ដើម្បី​កាយ​ប្រឡាយ​រក​មុខ​ទឹក​ទើប​មាន​ការ​ជំរុញ​​ពី​លោក​ង៉ោ ម៉េង​ជ្រួន​ អភិ​បាល​ក្រុង​ឱ្យ​យក​គ្រឿង​​ចក្រ​កាយ​រំដោះ​ទឹក​ចេញ​ពី​ភូមិ​ដែល​ជន់​លិច​។ គ្រឿង​ចក្រ​ដែល​យក​មក​កាយ​ជា​របស់​លោក​គាត ហ៊ុល មន្ត្រី ក្រុម​ប្រឹក្សា​សង្កាត់​​ជួយ​ទាំង​ស្រុង​ ឯចំណុច​ផ្លូវ​ចូល​អគារ​ថ្មី​ដែល​ជា​ចំណុច​អ្នក​ស្រុក​​ធ្វើ​ផ្ទះ និង​ចាក់​ដី​មិន​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ នឹង​ដាក់​​លូ​ជា​ច្រើន​កង់ជា​ថវិកា​របស់​ក្រុង​។

នៅ​ភូមិ​ដែល​មាន​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ គឺ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​សម្រាប់​ឆ្នាំ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មេ​ភូមិ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ដែរ​ថា ​មាន​ការ​ជន់​លិច​ខុស​ពី​ឆ្នាំ​មុនៗ​ដោយ​សារ​ឆ្នាំ​មុនៗ​ពួក​គាត់​ថា មាន​ការ​ជន់​លិច​តាម​រដូវ​កាល​ ឯ​ឆ្នាំ​នេះ​ជន់​លិច​តាំង​ពី​ខែ​មេសា​មក​ម្ល៉េះ៕