ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​​​សង​សឹក​​​តាម​អាកាស​​​របស់​អ៊ីស្រាអែល​លើ​ហ្គាហ្សា​​ស្លា.ប់​5នាក់

13 ឆ្នាំ មុន

ជន​ជាតិ​​​ប៉ាឡេស្ទីន​​៥នាក់​​ក្នុងនោះ​មាន​ប្រមុខ​​​ក្រុមប្រដាប់អាវុធ​​មួយ​​បានត្រូវ​ស្លា.ប់​កាលពី​ថ្ងៃទី១៨ ​​សីហា ក្នុង​ការ​វាយប្រហារ​​​តាមអា​កាស​មួយ​​របស់​អ៊ីស្រាអែល​លើជ្រោយហ្គាហ្សាប៉ុន្មាន​​ម៉ោង​ប៉ុ​ណ្ណោះ​​បន្ទាប់ពី​អ៊ីស្រា​អែល​​​​ចោទប្រកាន់ ​ពួកសកម្ម​ប្រយុទ្ធ​​​​ប៉ាឡេស្ទីន​​ថា ជា​​អ្នកទទួល​​​ខុស​ត្រូវ​​​លើ​ការ​វាយ​ប្រហារ​​​ទាំង​ឡាយ​ដែលសម្លា.ប់​​

ជន​ជាតិ​​​ប៉ាឡេស្ទីន​​៥នាក់​​ក្នុងនោះ​មាន​ប្រមុខ​​​ក្រុមប្រដាប់អាវុធ​​មួយ​​បានត្រូវ​ស្លាប់​កាលពី​ថ្ងៃទី១៨ ​​សីហា ក្នុង​ការ​វាយប្រហារ​​​តាមអា​កាស​មួយ​​របស់​អ៊ីស្រាអែល​លើជ្រោយហ្គាហ្សាប៉ុន្មាន​​ម៉ោង​ប៉ុ​ណ្ណោះ​​បន្ទាប់ពី​អ៊ីស្រា​អែល​​​​ចោទប្រកាន់ ​ពួកសកម្ម​ប្រយុទ្ធ​​​​ប៉ាឡេស្ទីន​​ថា ជា​​អ្នកទទួល​​​ខុស​ត្រូវ​​​លើ​ការ​វាយ​ប្រហារ​​​ទាំង​ឡាយ​ដែលសម្លាប់​​ជនជាតិ​អ៊ីស្រាអែល៧​នាក់ មុននេះបន្តិច​​នៅ​ភាគ​​​ខាងត្បូង​អ៊ីស្រាអែល ។

​​លោក​​អាវ៉ាដ ​អាល់ ​ណាអ៊ីរ៉ា ​ប្រមុខ​​គណៈ​កម្មាធិការ​​​តស៊ូ​ប្រជាជន​ស្មោះត្រង់​​​នឹង​ក្រុម​ហាម៉ាស់​​​ដែលត្រួតត្រា​​​ជ្រោយហ្គាហ្សា​​​​និយាយ​ថា ​សមាជិក​៣នាក់​របស់ក្រុម​លោក និង​កុមារ​អាយុ​៣ឆ្នាំម្នាក់​​​បានត្រូវស្លាប់ក្នុង​វាយ​ឆ្មក់​​តាម​អាកាស​នោះ​សំដៅ​លើ​​គេហដ្ឋាន​​​មួយនៅ​ភាគ​ខាងត្បូង​​ក្រុងរ៉ាហ្វាហ៍ ​ជាប់ព្រំដែន​ជាមួយឧប​ទ្វីបស៊ីណៃ​អ៊ី​របស់​​អេហ្ស៊ីប ។

​អ៊ីស្រាអែល​បានចោទប្រកាន់​​គណៈ​កម្មាធិ​ការតស៊ូ​​​​​ប្រជាជន​នេះថា ជាអ្នកចូលរួមក្នុង​វាយ​ប្រហារ​​​មួយចំនួន​​កា​ល​ពីថ្ងៃទី១៨ សីហា ក្នុង​ទី​ក្រុង​កម្សាន្ត​​​មាត់សមុទ្រ​​​​អីឡាត ភាគខាងត្បូង​​អ៊ីស្រាអែល ។ កាលពី​ថ្ងៃទី១៨ សីហា ចលនា​អ៊ិស្លាម​​​​ហាម៉ាស់​ថ្លែងថា ​​ខ្លួនពុំ​មែន​ជា​អ្នក​ទទួល​ខុសត្រូវ​​​​ចំពោះ​​ការវាយប្រហារ​​លើ​ប្រទេស​អ៊ី​ស្រា​​អែល​​បណ្តាល​ឱ្យ​មនុស្សស្លាប់​​៧​នាក់​​នោះ ឡើយ ​ក៏ប៉ុន្តែ​បាន​សន្យា​​ពីការ​​ឆ្លើយតប​វិញ​ប្រសិន​​បើ​អ៊ីស្រាអែល​​វាយប្រហារ​​សងសឹក​លើ​ជ្រោយ​​ហ្គាហ្សា ៕