ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី​នៅជប៉ុន ​និងនៅ​​កោះ​​ហ្វ៊ីជី​

12 ឆ្នាំ មុន

​​ទីភ្នាក់ងារ​​​ឧតុនិយម​​​​ជប៉ុន ​MTA រាយ​ការណ៍​ថា ការរញ្ជួយដី​ខ្លាំងមួយ​មានកម្រិត​​៦,៨រីស្ទ័រ​បានកើត​មាន​នៅ​កោះ​ហុន​ស៊ូភាគឦ​សាន​​ជប៉ុន កាលពីថ្ងៃទី​១៩ សីហា វេលា​ម៉ោង​​​១៤​និង​​​៣៦នាទី​​ម៉ោងក្នុងស្រុក​។​ ការប្រកាសអាសន្ន​​ស៊ូណាមី​​​សម្រាប់​ក្រុង​​​មី​យ៉ា​ហ្ស៊ី និង​ហ្វូគូស៊ីម៉ា ត្រូវបានលុបចោល​​វិញ​ហើយ​។​

យោង​តាម​​​ក្រុមហ៊ុន TOKYO ELEC-TRIC POWER (TEPCO) ថា រហូត​មកទល់​ពេលនេះពុំមាន​​ភាពខុស​ប្រក្រតី​ណាមួយ​​​ត្រូវ​បាន​កំណត់​​ឃើញក្នុង​​មជ្ឈមណ្ឌល​​​នុយ​ក្លេអ៊ែរ​ហ្វូគូ​ស៊ីម៉ា​ឡើយ ក្រោយ​ការ​​រញ្ជួយដីនេះ​។​

ការរញ្ជួយ​ដីដែល​​​ចំណុចកណ្តាល​របស់​វា​ស្ថិតនៅ​​ជម្រៅ​​​​២០​គីឡូម៉ែត្រ ​​ក្រោម​សមុទ្រ​​នៃ​តំបន់​​​ក្រុងហ្វូគូស៊ីម៉ា ធ្វើ​​ឱ្យ​ទីក្រុងនេះ​​ និងក្រុង​មីយ៉ា​​​ហ្ស៊ី មាន​ការ​ញ័រ​​​រង្គើ​រ​យ៉ាង​ខ្លាំង​​ ញ៉ាំង​ឱ្យ​​ផ្អាក​​ការ​ធ្វើ​​ចរាចរណ៍​​​​រថ​ភ្លើង​​លឿន និង​​ការ​បិទ ផ្លូវ​ថ្នល់​ទាំងឡាយ​ក្នុង​តំបន់​។

ភាគ​ឦសាន​​​ជប៉ុន​​ជា​តំបន់​រង​ការប៉ះពាល់​​​​ខ្លាំង​បំផុត​​ដោយការរញ្ជួយដី​​​ និងស៊ូណាមី ​កាលពីថ្ងៃទី​​​​​១១ មីនា ​បណ្តាល​ឱ្យ​មាន​វិបត្តិ​​នុយ​ក្លេអ៊ែរ​​​ក្នុង​​​តំបន់​​ហ្វូគូស៊ីម៉ា​។​
ចំណែកនៅ​ប្រទេស​ហ្វ៊ីជី​វិញ ក៏​​កើត​មាន​ការ​រញ្ជួយដី​​​មាន​កម្លាំង​​​​៦,៣រីស្ទ័រ​​ដែរ ​​កាលពី​​ថ្ងៃទី​១៩ សីហា ​វេលា​ម៉ោង​​​១១​និង​​​៥៤នាទី ម៉ោង​​ក្នុង​ស្រុក​។ ចំណុចកណ្តាល​នៃការរញ្ជួយដី​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​​​៥៤០គីឡូម៉ែត្រ ភាគ​ខាងជើង និង​ភាគ​​ពាយ័ព្យ​ក្រុង​នូគូ​​​អាឡូហ្វា ៕​