ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន ៖​ ​មានដាន​​វិទ្យុ​សកម្ម​ក្នុង​​​ក្រពេញ​​ទីរ៉ូ​អីុត​​របស់​​បណ្តា​កុមារ​​នៅ​​ហ្វូគូស៊ីម៉ា

13 ឆ្នាំ មុន

​​​ប្រភព​​ព័ត៌​មាន​​ជា​ផ្លូវការ​​រាយការណ៍​​​កាលពី​ថ្ងៃទី​១៨ សីហា ថា មានដាននានា​​នៃសមាស​ភាព​វិទ្យុសកម្ម​ត្រូវ​បានរក​ឃើញ​ក្នុង​ក្រពេញ​​​ទីរ៉ូអ៊ីតរបស់​កុមារ​​ប្រមាណ​ជា​៤៥% នៃទីក្រុង​ទាំង​ឡាយ​​ដែល​ស្ថិត​នៅ​ក្បែរ​មជ្ឈ​មណ្ឌលនុយក្លេ​អ៊ែរ​​​ជួបគ្រោះថ្នាក់​ហ្វូគូស៊ីម៉ាក្រោយការ​ត្រួត​ពិនិត្យ​​នានាមក ​។

​​​ប្រភព​​ព័ត៌​មាន​​ជា​ផ្លូវការ​​រាយការណ៍​​​កាលពី​ថ្ងៃទី​១៨ សីហា ថា មានដាននានា​​នៃសមាស​ភាព​វិទ្យុសកម្ម​ត្រូវ​បានរក​ឃើញ​ក្នុង​ក្រពេញ​​​ទីរ៉ូអ៊ីតរបស់​កុមារ​​ប្រមាណ​ជា​៤៥% នៃទីក្រុង​ទាំង​ឡាយ​​ដែល​ស្ថិត​នៅ​ក្បែរ​មជ្ឈ​មណ្ឌលនុយក្លេ​អ៊ែរ​​​ជួបគ្រោះថ្នាក់​ហ្វូគូស៊ីម៉ាក្រោយការ​ត្រួត​ពិនិត្យ​​នានាមក ​។

​មន្ត្រីមួយរូបបញ្ជាក់​​ថា ការ​ប្រមូលផ្តុំ​​នៃ​​សារ​ធាតុ​អ៊ីយ៉ូដ​​​​មានវិទ្យុសកម្ម​​ត្រូវ​បាន​​ពិនិត្យ​​ឃើញ​​ក្នុង​ឱកាស​​នៃការ​ធ្វើតេស្ត​​កាលពី​​៥​ខែ​មុន ក្នុង​​តំបន់ទីក្រុង​ហ្វូគូស៊ីម៉ា​ (ភាគ​ឦសាន)ក៏​​ប៉ុន្មាន​​​​វា​មិន​មានគ្រោះថ្នាក់​អ្វីទេដល់សុខភាព ។ ​មន្ត្រី​នោះដែល​​ស្នើមិនបញ្ចេញ​​​​ឈ្មោះ​និយាយ​ប្រាប់​ AFP ថា ជំហរ​​ផ្លូវការ​​របស់រដ្ឋាភិបាល​គឺ​ថា​ពុំ​មាន​កុមារណាម្នាក់​ក្នុង​ចំណោម​កុមារ​ត្រូវ​​​ធ្វើ​តេស្ត​​បង្ហាញ​​ពីកម្រិត​​មានបញ្ហា​​នៃការ​​បំពុល​ដោយវិទ្យុសកម្ម​ ។

​ក្រុម​អ្នក​ជំនាញ​​ការរបស់​​រដ្ឋាភិបាល​​មួយ​ក្រុម​បានធ្វើ​ការត្រួត​​ពិនិត្យ​លើកុមារ​ចំនួន១.​១៤០​​​​នាក់មាន​អាយុ​ក្រោម​១៥ឆ្នាំ​ ២សបា្តហ៍​​ក្រោយ​ការ​រញ្ជួយ​ដី​ និងស៊ូណាមី​កាលពី​ថ្ងៃទី១១ មីនា ​ដែលញ៉ាំង​​​​ឱ្យ​មានការ​លេច​ធ្លាយ​ចេញវិទ្យុ​សកម្ម​​​ពីមជ្ឈ​មណ្ឌល​​នុយក្លេ​អ៊ែរ​​​​ហ្វូគូស៊ីម៉ា ។ ​​សរុប​​៤៤,៦% ​នៃកុមារ​១.០៨០​នាក់​ដែល​​គេ​ធ្វើ​​​តេស្ត​​​មានវត្ត​​មាន​នៃការ​បំពុល​វិទ្យុសកម្ម​​​នៅ​ក្នុង​ក្រពេញ​ទីរ៉ូអ៊ីត ដែលក្នុង​​ក្រពេញ​នេះវិទ្យុ​សកម្ម​ ​ជាទូទៅ​​​ច្រើនទៅ​​នៅទីនោះ​​​ដោយបង្កើន​គ្រោះ​ថ្នាក់​នៃជំងឺមហារីក​មួយនាពេល​​ខាងមុខ ។
​ក៏ប៉ុន្តែ​យោងតាម​​​មន្ត្រី​​នេះ​ថា ពុំ​មាន​កុមារ​​ណា​ម្នាក់​ក្នុងចំណោម​កុមារ​ទាំង​ឡាយ​​ដែល​ទទួលការ​ធ្វើ​តេស្ត​​ត្រូវ​រង​​វិទ្យុសកម្ម​​លើ​សពី​​​បទ​ដ្ឋាន​​ដែលកំណត់​​​ដោយគណៈ​​​កម្មាធិការ​សន្តិសុខ ​​នុយក្លេអ៊ែរ​​​​ជប៉ុន (០,២ MICROSIEVERT ក្នុង​មួយម៉ោង) ​ជាកម្រិត​មួយ​ទាម​ទារ​ឱ្យមាន​ការ​ពិនិត្យ​​​វេជ្ជ​សាស្ត្រ​​​ដោយ​ស៊ីជម្រៅ​​មួយឡើយ៕