ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនូនអ្នកទោស​អង់គ្លេសកើនឡើង​ អាច​គ្មាន​​កន្លែង​ដាក់​

13 ឆ្នាំ មុន

ចំនួនអ្នកទោសក្នុងពន្ធនាគារអង់គ្លេស​បាន​កើន​ឡើងជាង១០០នាក់ក្នុងមួយថ្ងៃ អស់រយៈ​ពេល​ជា​ច្រើនសប្តាហ៍ ស្របពេ​ល​ដែល​ករណី​លួច ប្លន់ និងបាតុកកម្ម​ កំពុង​​ដំណើរ​ការ​ក្នុង​ដៃតុលាការ។ នេះបើយោង​តាម​ប្រភពព័ត៌​មាន BBC News ។ ប្រភព​បន្ត​ថា ចំនួនអ្នកជាប់ពន្ធនាគារ​ក្នុង​ប្រទេសអង់គ្លេសមានចំនួន៨៦.៦០៨នាក់ ​កើន​ឡើង​៦៧៧

ចំនួនអ្នកទោសក្នុងពន្ធនាគារអង់គ្លេស​បាន​កើន​ឡើងជាង១០០នាក់ក្នុងមួយថ្ងៃ អស់រយៈ​ពេល​ជា​ច្រើនសប្តាហ៍ ស្របពេ​ល​ដែល​ករណី​លួច ប្លន់ និងបាតុកកម្ម​ កំពុង​​ដំណើរ​ការ​ក្នុង​ដៃតុលាការ។ នេះបើយោង​តាម​ប្រភពព័ត៌​មាន BBC News ។ ប្រភព​បន្ត​ថា ចំនួនអ្នកជាប់ពន្ធនាគារ​ក្នុង​ប្រទេសអង់គ្លេសមានចំនួន៨៦.៦០៨នាក់ ​កើន​ឡើង​៦៧៧ ក្នុងរយៈពេល៦ថ្ងៃ ប្រសិន​បើ​​ចំនួន​អ្នកទោស​​នៅតែបន្ត​កើនឡើង​បែបនេះ ​ពន្ធនា​គារ​នឹង​គ្មាន​កន្លែង​ដាក់​អ្នកទោស​។​

ជាធម្មតាចំនួនអ្នកជាប់ពន្ធនាគារតែងតែ​ធ្លាក់ចុះឬ ស្ថិតស្តេរ ក្នុងខែសីហា។ ប៉ុន្តែដោយ​ឡែក​ ក្នុងឆ្នាំនេះ ដោយសារមានភាព​ចលាចល​ក្នុងទីក្រុងឡុង Manchester, Birmingham និងទីក្រុងអង់គ្លេសដ៏ទៃទៀត បណ្តាល​ឱ្យ​ចំនួន​អ្នក​ជាប់​ពន្ធនាគារកើនឡើងយ៉ាងលឿន ​ធ្វើ​ឱ្យ​ចំនួនបន្ទប់ក្នុងពន្ធនាគារទីក្រុងឡុងកើនឡើងខ្ពស់៕​