កាលពីថ្ងៃទី១៨ សីហា សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រទេសកូរ៉េខាងជើងឱ្យមានការអត់ឆ្មក់ចំពោះសមយុទ្ធយោធារួមអាមេរិក កូរ៉េខាងត្បូង ។ ដោយចាត់ទុកសមយុទ្ធនេះថា មានលក្ខណៈការពារអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកលោកស្រី VICTORIA NULAND ថ្លែងថា ពុំមានការបង្កហេតុ និងភាពខុសប្រក្រតីឬគ្មានតម្លាភាពក្នុងសមយុទ្ធនេះឡើយ ។ សមយុទ្ធរួមនេះយើងតែងធ្វើរៀងរាល់ឆ្នាំ ។
ក្នុងសន្និសីទសារព័ត៌មានមួយស្ត្រីអ្នកនាំពាក្យរូបនេះ និយាយប្រាប់ម៉ាស៊ីនឃោសនាថា រៀងរាល់ឆ្នាំកូរ៉េខាងជើងតែងមានការតវ៉ា ។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមពីថ្ងៃទី១៦ សីហា មកនូវសមយុទ្ធយោធារួមប្រចាំឆ្នាំរយៈពេល១០ថ្ងៃដែលក្នុងសមយុទ្ធនោះចូលរួមដោយទាហានកូរ៉េខាងត្បូង ទាហានអាមេរិក និងទាហានរបស់ប្រទេស៧ទៀតនៃទីបញ្ជាការអ.ស.បចំនួន៥៣០.០០០នាក់ ។ សមយុទ្ធនេះដែលរៀបចំធ្វើនៅឧបទ្វីបកូរ៉េ និងនៅក្នុងមូលដ្ឋានយោធាអាមេរិកទាំងឡាយនៅប៉ាស៊ីហ្វិក និងនៅសហរដ្ឋអាមេរិកបង្កឱ្យមានការថ្កោលទោសពីសំណាក់កូរ៉េខាងជើងដែលអះអាងថា សមយុទ្ធយោធាទាំងនេះនឹងបំផ្លាញដល់បរិយាកាសនៃការចរចា និងធ្វើឱ្យធ្ងន់ធ្ងរដល់ភាពតានតឹងក្នុងតំបន់ ហើយបង្កើនគ្រោះថ្នាក់នៃសង្គ្រាមក្នុងឧបទ្វីបកូរ៉េ ។
លោកស្រី NULAND កត់សម្គាល់ថា សមយុទ្ធទាំងនេះគឺក្នុងគោលបំណងពង្រឹងលទ្ធភាព នៃការធ្វើប្រតិបត្តិការរួមគ្នា និងជាការរៀបចំកម្លាំងថ្មីរបស់កងទ័ពសម្ព័ន្ធមិត្តដើម្បីឆ្លើយតបចំពោះរាល់ការគំរាមកំហែង ។ ដូច្នេះវាជាសមយុទ្ធមានលក្ខណៈការពារ ។ យើងអំពាវនាវដល់កូរ៉េខាងជើងឱ្យមានការអត់ធ្មត់ ៕
ចែករំលែកព័តមាននេះ